ថាមពលអគ្គិសនី​

កម្ពុជាប្រឈមនឹងកង្វះខាតថាមពលអគ្គិសនីជាថ្មីម្តងទៀត នារដូវប្រាំងឆ្នាំក្រោយនេះ


ប្រទេសកម្ពុជា អាចប្រឈមនឹង កង្វះខាតថាមពលអគ្គិសនីជាថ្មីម្តងទៀ នៅរដូវប្រាំងដែលចូលមកដល់ឆាប់ៗនេះ ដោយសារតែ កត្តាធម្មជាតិមិនអំណោយផល ដែលធ្វើឲ្យ ផលិតភាពអគ្គិសនី ធ្លាក់ចុះខ្លាំង ហើយការដំឡើងម៉ាស៊ីនភ្លើង ដែលទិញមកពីបរទេស ក៏មិនទាន់រួចរាល់។ នេះបើយោងតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃនេះ។
ទ្វារ​ទឹក​នៃ​ទំនប់​វារី​អគ្គិសនី​ សេសាន​ក្រោម-២ ត្រូវបាន​ធ្វើ​ពិធី​បិទ​នា​ថ្ងៃ​ទី២៥ កញ្ញា ២០១៧ ហើយ​ទំនប់​នេះ​គ្រោង​នឹង​ដំណើរការ​នៅ​ដើម​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។ រូបភាព៖ ហ្វេសប៊ុក​នាយក​រដ្ឋមន្ត្រី
ដោយ

សម្តេចតេជោ ហ៊ុន សែន បានគូស​បញ្ជាក់ថា កម្រិតទឹក​ទន្លេមេគង្គ​នៅក្នុងឆ្នាំនេះ ឡើងមិនដល់​កម្រិត​ដែលយើងចង់បាន និងបន្តធ្លាក់ចុះទាបទៅៗ ដែលធ្វើឲ្យ ការផលិតអគ្គីសនី ដោយថាមពល​ទឹកអាច​ជួបនឹងបញ្ហា។

បើតាមការបញ្ជាក់ពី ក្រសួងរ៉ែ និងថាមពល គឺថា ការផលិត​ថាមពលអគ្គីសនី ដើរដោយ​កម្លាំងទឹក ដែលមាន​កម្លាំងប្រមាណជាង ១.៣០០ មេហ្គាវ៉ាត់ ធ្លាក់ចុះមកត្រឹម ១៨៤ ទៅ ១៨៧ មេហ្គាវ៉ាត់​តែប៉ុណ្ណោះ ដែលការធ្លាក់ចុះនេះ មិនទាន់ដល់​ខែប្រាំងផង ដូច្នេះគឺ យើងអាចត្រូវ​ប្រឈមនឹង បញ្ហាក្នុង​ការផលិតអគ្គិសនី។

ទោះបីជាយ៉ាងណា រាជរដ្ឋាភិបាល​កម្ពុជា បានបញ្ជាទិញ​ម៉ាស៊ីនផលិត​ថាមពលអគ្គិសនី​ចំនួន ២ ដែលមានអនុភាព​ផលិតកម្លាំង ៤០០មេហ្គាវ៉ាត់ ដែលរំពឹងនឹង​រៀបចំ​ដំឡើង​រួចរាល់ នៅខែមេសា ឬខែឧសភា ឆ្នាំ ២០២០​ខាងមុខ ដែលត្រូវចំណាយ​ថវិកាប្រមាណ​ជិត ៤០០លានដុល្លាអាមេរិក ដោយក្នុងនោះ ម៉ាស៊ីនអគ្គីសនី ២០០មេហ្គាវ៉ាត់ ទិញមកពីប្រទេស​អាល្លឺម៉ង់ និង ម៉ាស៊ីន​អគ្គិសនី ២០០ មេហ្គាវ៉ាត់មួយទៀត ទិញមកពីប្រទេស​ហ្វាំងឡង់។

សម្តេចតេជោ បន្តថា ក្រោយការ​ដាក់ឲ្យដំណើរការ​ម៉ាស៊ីន ២នេះ រាជធានីភ្នំពេញ នឹងលែង​ជួបប្រទះ​នឹងកង្វះខាត​ថាមពល​ទៀតហើយ ហើយវាមាន​ស្ថិរភាព​ជាងការពឹង​ផ្អែកលើ កត្តាធម្មជាតិ។

យ៉ាងណាមិញ សម្តេចតេជោ ក៏បានជំរុញ​ឲ្យ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីនៃ​ក្រសួងរ៉ែ និងថាមពល បង្កើន​ចំនួន​កម្មករធ្វើការងារ ដើម្បីឈានឲ្យ គម្រោងនេះ អាចដំណើរការ​បានលឿន​ជាងការគ្រោងទុក។

ក្រៅពីនេះ កម្ពុជា ក៏បានបញ្ហា​ទិញថាមពល​អគ្គិសនីប្រមាណ ២០០មេហ្គាវ៉ាត់ ពីប្រទេសឡាវ ដើម្បីសម្រួល​ដល់បញ្ហា​នេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ​ដល់ អាជីករ ពាណិជ្ជករ ម្ចាស់សណ្ឋាគារ​ទាំងឡាយ សូមប្រើប្រាស់​ម៉ាស៊ីន​អគ្គិសនី​ផ្ទាល់ខ្លួន បណ្តោះអាសន្នសិន ក្នុងករណីមាន​បញ្ហាអគ្គិសនី ទម្រាំដល់ពេល រាជរដ្ឋាភិបាលរៀបចំរួចរាល់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទូត​កម្ពុជា​នៅ​ឥណ្ឌូនេស៊ី ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​​«បិទ​មាត់» ខណៈ​ព្យាយាម​​បញ្ឈប់​សន្និសីទ​កាសែត​របស់​គណបក្ស​សង្រ្គោះ​ជាតិ

ព័ត៌មាន
លោក​ឯកអគ្គរដ្ឋទូត​កម្ពុជា​ប្រចាំ​នៅ​ឥណ្ឌូនេស៊ី នៅថ្ងៃ​ពុធ ទី​៦ ខែ​វិច្ឆិកា​នេះ បាន​ចូល​ទៅ​ព្យាយាម​រារាំង​បញ្ឈប់​សន្និសីទ​សារព័ត៌មាន​មួ…

ក្រុមហ៊ុនលក់​យន្ដហោះ Airbus សម្លឹងឃើញឱកាស​ទីផ្សារនៅកម្ពុជា

ព័ត៌មាន
វិស័យអាកាសចរណ៍កម្ពុជាអាចនិយាយបានថា កំពុងបង្ហាញពីសក្ដានុពលកាន់តែខ្លាំង ស្របពេលដែលទិសដៅធ្វើដំណើរបានតភ្ជាប់កាន់តែច្រើនទាំងក្នុងតំបន់ និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ