ផ្សារបោះដុំសម្រាប់នាំចេញកសិផលទៅទីផ្សារខាងក្រៅ

កម្ពុជាកំពុងសិក្សាបង្កើតផ្សារបោះដុំបន្ថែម ដើម្បីជំរុញការនាំចេញកសិផលខ្មែរទៅក្រៅប្រទេស


ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហើបថា បច្ចុប្បន្នកម្ពុជាកំពុងសិក្សាបង្កើតផ្សារបោះដុំអន្តរជាតិថ្មីមួយទៀតនៅរាជធានីភ្នំពេញ ដើម្បីជួយជំរុញការនាំចេញកសិករខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។ ទន្ទឹមនេះ រាជរដ្ឋាភិបាល ក៏បានប្តេជ្ញាបន្តដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ សំដៅធានាតម្លៃផលិតផលកសិកម្មជូនកសិករឱ្យកាន់តែប្រសើរ ដើម្បីឈានទៅលើកស្ទួយវិស័យកសិកម្មកម្ពុជា ដ្បិតថាវិស័យនេះជាផ្នែកមួយនៃការលើកស្ទួយដល់សេដ្ឋកិច្ចជាតិ និងធានាសន្តិសុខស្បៀងនៅក្នុងស្រុក។
ផ្សារបោះដុំសម្រាប់នាំចេញកសិផលទៅទីផ្សារខាងក្រៅ
ដោយ

នាពិធីអបអរទិវាមច្ឆជាតិ ១កក្កដា ២០២៤ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហានៅក្នុងវិស័យកសិកម្ម ពិសេសការស្វែងរកទីផ្សារជូនកសិករតែម្តង ដោយក្រសួងស្ថាប័នពាក់ព័ន្ធបានខិតខំជំរុញការផ្សព្វផ្សាយ និងបើកទីផ្សារថ្មី ដើម្បីជំរុញការនាំចេញកសិផលរបស់កម្ពុជា។ តួយ៉ាងដូចជាតាមរយៈការតាំងពិព័រណ៍ផលិតផលខ្មែរទាំងក្នុងនិងក្រៅប្រទេស ការដាក់លក់ផលិតផលខ្មែរលើផ្សារអនឡាញអាលីប៉ាប៉ា និងតាមរយៈការបង្កើតផ្សារបោះដុំជាដើម។ ជុំវិញផ្សារបោះដុំនេះ សម្តេចធិបតី បានអះអាងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងសិក្សាបង្កើតឱ្យមានផ្សារបោះដុំអន្តរជាតិមួយបន្ថែមទៀត ដោយផ្តោតសំខាន់លើការតភ្ជាប់កសិផលកម្ពុជាទៅកាន់ទីផ្សារខាងក្រៅ ពោលគឺផ្សារនេះជាច្រកទា្វសម្រាប់តភ្ជាប់រវាងទីផ្សារកម្ពុជាជាមួយទីផ្សារអន្តរជាតិ។

បើតាមការបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត វិស័យកសិកម្ម គឺត្រូវផ្តោតសំខាន់លើគោលដៅពីរ គឺការយកចិត្តទុកដាក់លើសន្តិសុខស្បៀង និងការធ្វើពាណិជ្ជកម្ម ហើយការដោះស្រាយបញ្ហាកសិកម្មនេះទៀតសោត គឺដៃម្ខាងត្រូវគិតគូរពីចំណូលរបស់ប្រជាកសិករ និងដៃម្ខាងទៀតត្រូវធានាតម្លៃសម្រាប់អ្នកប្រើប្រាស់មិនឱ្យថ្លៃពេក។

សូមជម្រាបថា នៅក្នុងឆ្នាំ២០២៣ កន្លងទៅ កម្ពុជាបាននាំចេញផលិតផលកសិកម្មបានជាង៨លាន៨សែនតោនទៅកាន់គោលដៅចំនួន៧៨ប្រទេស ក្នុងតម្លៃសរុបប្រមាណជិត៥ពាន់លានដុល្លារ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

None



អត្ថបទបន្ទាប់


វៀតណាម ទាក់ទាញភ្ញៀវទេសចរបរទេស បានជិត៩លាននាក់ នៅឆមាសទី១ឆ្នាំនេះ

ប្រទេសវៀតណាម ដែលជាប់ភូមិផងរបងជាមួយកម្ពុជា ទទួលបានភ្ញៀវអន្តរជាតិជិត៩លាននាក់ នៅក្នុងឆមាសទី១ ដើមឆ្នាំ២០២៤ នេះ ដោយកើនឡើង៥៨% បើធៀបនឹងឆ្ន…

សម្តេចធិបតី ជំរុញឱ្យអ្នកចិញ្ចឹមត្រីពង្រីកការចិញ្ចឹម ដើម្បីធានាសន្តិសុខស្បៀង និងតម្រូវការក្នុងស្រុក

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានជំរុញឱ្យអ្នកចិញ្ចឹមត្រីពង្រើកការចិញ្ចឹមត្រីរបស់ខ្លួនបន្ថែមទៀត ដើម្បីធានាសន្តិសុខស្បៀង និងត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ