អត្ថបទក្រុមហ៊ុន

អេស៊ីលីដា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទូទាត់តាម QR Code ឆ្លងដែននៅក្នុងប្រទេសឡាវ ក្រោយអនុវត្តជោគជ័យនៅថៃ និងវៀតណាម


ធនាគារ អេស៊ីលី នៅថ្ងៃទី ១៨ ខែសីហា បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធទូទាត់តាម QR Code ឆ្លងដែន នៅក្នុងប្រទេសឡាវ ដំណាក់កាលទី១៖ កម្ពុជាស្កេនឡាវ QR Code ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់ការទូទាត់នៅក្នុងតំបន់អាស៊ាន និងបរិយាប័ន្នហិរញ្ញវត្ថុស្របតាមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC)។
ទូទាត់ឆ្លងដែន កម្ពុជា-ឡាវ តាម QR Code
ដោយ

ការដាក់ឲ្យដំណើរការនូវប្រព័ន្ធទូទាត់តាមQR Code ឆ្លងដែនជាមួយប្រទេសឡាវនេះ គឺធ្វើឡើងបន្ទាប់ពីធនាគារពាណិជ្ជដ៏ធំរបស់កម្ពុជាមួយនេះ បានអនុវត្តដោយជោគជ័យនូវប្រព័ន្ធទូទាត់ដូចគ្នានេះជាមួយនឹងប្រទេសថៃ និងវៀតណាមជាដើម។

បណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា បន្ទាប់ពី មានភាពជោគជ័យតាមរយៈប្រព័ន្ធបាគងដែលធនាគារ អេស៊ីលីដា ជាសមាជិក និងត្រូវបានចាត់តាំង ដោយធនាគារជាតិ នៃ កម្ពុជា (NBC) ជាធនាគារទំនាក់ទំនង, ធនាគារ អេស៊ីលីដា នៅតែបន្តបេសកកម្មបន្ថែមទៀតជាមួយនឹងការពង្រីកការទូទាត់តាមរយៈ ការស្កេន QR ឆ្លងដែននៅសាធារណៈរដ្ឋប្រជាធិបតេយ្យឡាវ បន្ទាប់ពីបានដំណើរការទូទាត់ QR ឆ្លងដែនដោយជោគជ័យ នៅក្នុងប្រទេសថៃ និងវៀតណាម។ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ អេស៊ីលីដា ឡាវ លីមីតធីត ត្រូវបានជ្រើសរើសជាធនាគារទូទាត់ សម្រាប់ការទូទាត់ឆ្លងដែនរវាងកម្ពុជា និងឡាវ សម្រាប់ប្រតិបត្តិការទទួលយកការទូទាត់ជារូបិយប័ណ្ណក្នុងស្រុក (ប្រាក់រៀល និងឡាវគីប)។

លោកបណ្ឌិត បានបន្ថែមថា ការទូទាត់ឆ្លងដែននេះ មានគោលបំណងលើកកម្ពស់ការទូទាត់រវាងប្រទេសទាំងពីរ និងក្នុងតំបន់ ដើម្បីគាំទ្រដល់បរិយាប័ន្នហិរញ្ញវត្ថុ និងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។ ការទូទាត់ឆ្លងដែនតាមរយៈ QR Code អនុញ្ញាតឱ្យអតិថិជន និងសាធារណជន អាចទិញទំនិញ និងធ្វើការទូទាត់ថ្លៃទំនិញនៅពេលធ្វើដំណើរទៅកាន់ប្រទេសជិតខាងដោយគ្រាន់តែស្កេន QR Code បានកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាព។ ប្រព័ន្ធទូទាត់ឌីជីថលនេះនឹងធ្វើឱ្យការទូទាត់កាន់តែប្រសើរឡើង សម្រាប់ភ្ញៀវទេសចរ និងក្រុមហ៊ុន ក៏ដូចជាពង្រឹងរូបិយបណ្ណក្នុងស្រុកនៃប្រទេសទាំងពីរ ព្រមទាំងសម្រួលដល់ប្រតិបត្តិការទូទាត់ និងកាត់បន្ថយចំណាយប្រតិបត្តិការ។ ជាងនេះទៅទៀត សម្រាប់ជំហានបន្ទាប់ អតិថិជននៃសមាជិកបាគងទាំងអស់នឹងអាចធ្វើការទូទាត់ជាប្រាក់រៀលពីគណនីធនាគារតាមទូរស័ព្ទរបស់ពួកគាត់នៅក្នុងប្រទេសឡាវ ហើយប្រជាជនឡាវក៏អាចធ្វើប្រតិបត្តិការស្កេន KHQR នៅកម្ពុជា បានយ៉ាងងាយស្រួល នាពេលខាងមុខនេះផងដែរ។

ឯកឧត្តម ប៊ូនលឿ ស៊ីនឆាយវ៉ូរ៉ាវង់ ទេសាភិបាលធនាគារជាតិឡាវ បានលើកឡើងថា ការទូទាត់ឆ្លងដែនតាម QR Code រវាងឡាវ និងកម្ពុជា គឺជាកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជំរុញការប្រើប្រាស់រូបិយវត្ថុក្នុងស្រុករវាងប្រទេសទាំងពីរ ក៏ដូចជាការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។ លោក សង្ឃឹមថា ប្រទេសទាំងពីរនឹងមានកិច្ចសហប្រតិបត្តិផ្សេងៗទៀតក្នុងពេលខាងមុខពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ។
ជាមួយគ្នានេះ លោកជំទាវ ជា សិរី បានថ្លែងកោតសរសេរចំពោះថ្នាក់ដឹកនាំរបស់ធនាគារអេស៊ីលីដា និងដៃគូសហការដែលបានខិតខំក្នុងការជំរុញឲ្យមានការទូទាត់ឆ្លងដែនជាមួយប្រទេសឡាវនាពេលនេះ ដ្បិតថា វាជាការរួមចំណែកដ៏សំខាន់ក្នុងការលើកម្ពស់ការប្រើប្រាស់រូបិយវត្ថុនៃប្រជាជាតិទាំងពីរ ពិសេសប្រាក់រៀលរបស់កម្ពុជាតែម្ដង។

សូមបញ្ជាក់ថា គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៣ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៩ពាន់លានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៦ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួនជិត ៧ពាន់លានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ជិត៤លាននាក់។ ធនាគារ អេស៊ីលីដា មានចំនួនអ្នកប្រើប្រាស់ អេស៊ីលីដាម៉ូបាល ច្រើនជាជិត ៣លាននាក់ និងមានដៃគូអាជីវកម្ម ច្រើនជិត៣សែនដៃគូ៕




អត្ថបទបន្ទាប់


ថ្នាក់គ្រប់គ្រង និងកម្មករនិយោជិត ធនាគារ អេស៊ីលីដា ចូលរួមអបអរសាទរចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រី

ព័ត៌មាន
ថ្នាក់គ្រប់គ្រង និងកម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី សូមចូលរួមអបអរសាទរដ៏ស្មោះស្ម័គ្របំផុត ជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែ…

ប្រទេសឡាវប្រកាសដាក់ឲ្យដំណើរការសាកល្បងនូវរូបិយប័ណ្ណឌីជីថល

ព័ត៌មាន
ប្រទេសឡាវបានប្រកាសដំណើរការសាកល្បងដោយជោគជ័យនូវគំរូរូបិយប័ណ្ណឌីជីថល ដោយមធ្យោបាយនៃការទូទាត់សម័យថ្មីនេះដំណើរការក្រោមកិច្ចសហការជាមួយក្រុមហ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ