Advertisement
Advertisement
Advertisement
វិស័យដឹកជញ្ជូន​រងផលប៉ះពាល់ខ្លាំងព្រោះតែបញ្ហា កូវីដ-១៩

សកម្មភាពដឹកជញ្ជូនទំនិញកម្ពុជារងផលប៉ះពាល់ខ្លាំង ដោយសារកូវីដ-១៩


អ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូនកម្ពុជាបានឲ្យដឹងថា ឥទ្ធិពលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជាបន្តធ្វើឲ្យវិស័យដឹកជញ្ជូននៅកម្ពុជារងផលប៉ះពាល់ជាខ្លាំង ដោយបានធ្វើឲ្យសកម្មភាពដឹកជញ្ជូនទំនិញទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ត្រូវបានបាត់បង់ចំណែកនៃការដឹកជញ្ជូនចន្លោះពី ៦០ ទៅ៧០ភាគរយ ធៀបនឹងពេលធម្មតា។
វិស័យដឹកជញ្ជូនតាមកំពង់ផែនៅកម្ពុជា ពោរពេញទៅដោយឱកាស និងការប្រកួតប្រជែងខ្លាំង (រូបភាព៖ http://www.pas.gov.kh)
ដោយ
Advertisement

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​បានបញ្ជាក់​អះអាង​ថា វិស័យដឹក​ជញ្ជូន​នៅកម្ពុជា​នៅបន្តរងឥទ្ធិពល​ជាខ្លាំង​ពីការរីក​រាលដាល​នៃជំងឺ​កូវីដ-១៩ ដោយទំនិញ​ប្រមាណ ១០ភាគរយ ដែលដឹក​តាមផ្លូវ​អាកាស​ពេលនេះ​ស្ទើរ​តែ​មិនមាន​ទៀតនោះ​ឡើយ ហើយចំពោះ​ការដឹក​ជញ្ជូនតាម​ផ្លូវគោក និងផ្លូវទឹកវិញ​ក៏នៅមាន​សកម្មភាព​ដឹកជញ្ជូន​តិចតួច​ប៉ុណ្ណោះ ដោយនៅតាម​ក្រុមហ៊ុន​ នីមួយៗ​បានប្រឈម​នឹងការបាត់បង់​ការដឹកជញ្ជូន​ទំនិញ​រហូតដល់ ៣០ ទៅ៤០ភាគរយ និងខ្លះ​ទៀត គឺឈានរហូត​ពី៦០ ទៅ៧០ភាគរយ។

លោក ចន្ធី បន្តថា លំហូរចូលទំនិញ​តាមច្រក​ព្រំដែន គឺមាន​សកម្មភាព​ដឹកជញ្ជូន​តិចតូច​ពោលគឺ មិនច្រើន​ដូចពេល​មុននោះឡើយ ដោយសារតែ​មិនមាន​ការបញ្ជា​ទិញ​ពីខាងក្រៅ និង ខាងក្នុង​ប្រទេស​ខ្លួនឯងវិញ ក៏មិនមាន​ការបញ្ជា​ទិញ​ច្រើនដូចគ្នាដែរ។

លោកប្រធាន​សមាគម​ភ្នាក់ងារបញ្ជូន​ទំនិញ​កម្ពុជា​អះអាង​ទៀតថា «ជាទូទៅលំហូរ​ទំនិញ​ក្នុងអំឡុងពេល​​នេះ បានបាត់បង់​មិនតិច​ជាង ៦០ ទៅ៧០ភាគរយនោះទេ។  ជាក់ស្តែង​ក្រុមហ៊ុន​ដឹកជញ្ជូន​មួយៗ រកចំណូល​បាន​ត្រឹម ២០ទៅ​៣០ភាគរយ​ប៉ុណ្ណោះ ដូច្នេះគឺ មិនអាច​ទប់ទល់​ឈ្នះ​ទៅនឹងការ​ចំណាយ​ប្រចាំថ្ងៃ​បាននោះឡើយ។»

ប៉ុន្តែយ៉ាងណាក៏ដោយ បើតាមប្រធាន​សមាគមភ្នាក់​ងារបញ្ជូន​ទំនិញកម្ពុជា ​មកដល់ខែ​មេសានេះ នៅមិនទាន់​មាន​ក្រុមហ៊ុន​ដឹកជញ្ជូន​ណាមួយ​ប្រកាស​ព្យូការងារ ឬក៏បិទ​ក្រុមហ៊ុននោះឡើយ ។ ប៉ុន្តែបើជំងឺកូវីដ-១៩ នេះ នៅតែបន្ត​អូសបន្លាយ​កាន់តែខ្លាំង​ដល់ខែ​មិថុនាខាង​មុខ​នោះ ពិតណាស់​នឹងអាច​មានករណី​បិទក្រុមហ៊ុន​ដឹកជញ្ជូន​កើតមាន​មិនខានឡើយ ខណៈចំណូល​របស់ពួកគេ​ដែលរកបាន​មិនអាចទប់​នឹងការ​ចំណាយរួច។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​ (រូបភាព៖ ខេមបូណូមីស)

លោកចន្ធីបន្ថែមទៀតថា បើទោះបីជា​ទីផ្សារ​អាស៊ាន​ក្នុងពេល​ឆាប់ៗ​ខាងមុខ​សង្ឃឹមថា នឹងមាន​ការបើកឲ្យ​ដំណើរការ​ដឹកជញ្ជូន​ឡើងវិញខ្លះ​ក៏ដោយ ក៏ការបញ្ជា​ទិញនៅតែ​មិនមាន​សកម្មភាព​ដឹកជញ្ជូន​មមាញឹក​ដូចមុន​នោះទេ​សម្រាប់​ពេល​ភ្លាមៗ​នេះ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងឆៅអាមេរិក ធ្លាក់ចុះខ្លាំងមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តជាង២០ឆ្នាំមកនេះ

ព័ត៌មាន
តម្លៃទីផ្សារប្រេងឆៅនៅលើទីផ្សារសកលលោក កំពុងតែបន្តធ្លាក់ចុះយ៉ាងគំហុក ដោយសារតែបញ្ហាជាច្រើនកំពុងកើតមាន ដូចជា វិបត្តិមេរោគកូវីដ១៩ ទាញទម្ល...

ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកថៃចំនួន ៨ ស្វែងរកប្រាក់កម្ចីការប្រាក់ទាប ពីរាជរដ្ឋាភិបាល

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកនៃប្រទេសថៃចំនួន ៨ក្រុមហ៊ុនបានត្រៀមខ្លួនដើម្បីជួបពិភាក្សាជាមួយនឹងក្រសួងហិរញ្ញវត្ថុ ក្នុងការស្វែងរកប្រាក់កម្ចីកា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ