វិស័យធនាគារ

កម្ពុជា ដាក់ឲ្យដំណើរការប្រព័ន្ធទូទាត់បាគងសម្រាប់ទេសចរ ដើម្បីជួយលើកកម្ពស់ប្រាក់រៀល និងវិស័យទេសចរណ៍


ប្រព័ន្ធទូទាត់បាគងសម្រាប់ទេសចរ ត្រូវបានសម្ពោធដាក់ឱ្យដំណើរជាបណ្តោះអាសន្ន ដើម្បីជួយសម្រួលដល់ការទូទាត់ថ្លៃទំនិញ និងសេវាកម្មរបស់ភ្ញៀវទេសចរអន្តរជាតិ ដែលមកកម្សាន្តនៅកម្ពុជា។ តាមរយៈប្រព័ន្ធទូទាត់ឌីជីថលថ្មីនេះ វាមិនត្រឹមតែជួលសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយរួមចំណែកជួយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា ទៀតផង។
វិស័យធនាគារ
ដោយ

លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ប្រព័ន្ធទូទាត់បាគង ដែលទើបសម្ពោធដាក់ឱ្យដំណើរការបណ្តោះអាសន្ន កាលពីថ្ងៃទី១៩ ខែសីហា មិនមែនជាផលិតផលសម្រេចនោះទេ ពោលគឺជាផលិតផលទើបអភិវឌ្ឍន៍បានពាក់កណ្ដាលសម្រេចតែប៉ុណ្ណោះ ខណៈផលិតផលសម្រេចគ្រោងនឹងសម្ពោធដាក់ឱ្យដំណើរការនៅពេលដ៏ខ្លីខាងមុខនេះ។ យ៉ាងណាក៏ដោយថ្នាក់ដឹកនាំរូបនេះជឿជាក់ថា ប្រព័ន្ធនេះវានឹងជូយសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរ កាត់បន្ថយការប្រើប្រាស់ក្រដាសប្រាក់ ក៏ដូចជាជួយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងវិស័យទេសចរណ៍ផងដែរ។

​ជាមួយគ្នានេះ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានចាត់ទុកប្រព័ន្ធទូទាត់បាគងទេសចរ គឺជាផលិតផលថ្មីមួយទៀត បន្ថែមលើផលិតផលដែលមានស្រាប់ ដែលនឹងជួយឱ្យភ្ញៀវទេសចរកាន់តែមានភាពងាយស្រួលក្នុងការទូទាត់លើសេវាកម្សាន្ត និងស្នាក់នៅ​កម្ពុជា ដោយពុំចាំបាច់កាន់ក្រដាសប្រាក់ និងមិនមានការភ័យព្រួយពីការមិនទទួលយកក្រដាសប្រាក់ចាស់ៗ ហើយនឹងចូលរួមលើកកម្ពស់ប្រាក់រៀល ព្រមទាំងចូលរួមទប់ស្កាត់ការចរាចរក្រដាសប្រាក់ក្លែងក្លាយផងដែរ។

សូមបញ្ជាក់ថា ការដាក់ឱ្យដំណើរការបឋមកម្មវិធីទូទាត់បាគងទេសចរនេះ គឺជាសមិទ្ធផលថ្មីសម្រាប់ទូទាត់ក្នុងប្រព័ន្ធ ឌីជីថល ដើម្បីបង្កើតភាពងាយស្រួលដល់ភ្ញៀវទេសចរអន្តរជាតិ និងជាការអនុលោមតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា។ បើតាមទិន្នន័យពីធនាគារជាតិនៃកម្ពុជា នៅត្រឹមឆមាសទី១ ឆ្នាំ២០២៤ ប្រព័ន្ធបាគង មានសមាជិកសរុបចំនួន៧២គ្រឹះស្ថាន ក្នុងនោះមានគ្រឹះស្ថានចំនួន៦០ បានដាក់ឱ្យដំណើរការជាផ្លូវការ និងគ្រឹះស្ថានចំនួន១២ទៀតកំពុងតែរៀបចំប្រព័ន្ធ។

ប្រតិបត្តិការផ្ទេរប្រាក់និងការទូទាត់ដែលធ្វើឡើងតាមរយៈប្រព័ន្ធបាគង មានចំនួន២២២លានប្រតិបត្តិការ ក្នុងនោះ៩៣លានប្រតិបត្តិការ គឺជាប្រាក់រៀល និង១២៤លានប្រតិបត្តិការ គឺជាប្រាក់ដុល្លារអាម៉េរិក និងមានទំហំប្រាក់រៀលចំនួន៧៧ទ្រីលានរៀល និងជាប្រាក់ដុល្លារអាម៉រិកចំនួន៤៦ពាន់លានដុល្លារអាម៉រិក៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


រុស្ស៊ី ថា ១៥៩ប្រទេស ចាប់អារម្មណ៍ទទួលយកប្រព័ន្ធទូទាត់ថ្មី BRICS Bridge ជំនួសឱ្យប្រព័ន្ធ SWIFT ដែលអាចនឹងដាក់ឱ្យដំណើរការឆាប់ៗខាងមុខនេះ

លោកស្រី អែលវីរ៉ា ណាប៊ូលីណា (Elvira Nabiullina) ទេសាភិបាលធនាគារកណ្ដាលរុស្ស៊ី បានអះអាងថា មានប្រទេសរហូតដល់១៥៩ប្រទេស បានបង្ហាញចំណាប់អា…

អ្នកជំនាញវាយតម្លៃថា តម្លៃមាសនៅកម្ពុជា អាចនឹងហក់ឡើងបន្ថែមទៀត ខណៈបច្ចុប្បន្នកើនដល់ជាង៣ពាន់ដុល្លារក្នុង១តម្លឹង

ហាងឆេងមាសនៅលើទីផ្សារក្នុងប្រទេសកម្ពុជា បានហក់ឡើងខ្ពស់ជាថ្មីនៅសប្តាហ៍ចុងក្រោយនេះ ពោលគឺបច្ចុប្បន្នមាសមួយតម្លឹងអាចលក់ចេញរហូតដល់ជាង៣ពាន់ដុល្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ