Advertisement
កម្ពុជា​កំពុង​រក​ទីផ្សារ​ឲ្យ​ផ្លែ​ត្រងែន?

កម្ពុជា​កំពុង​ចរចា​ជាមួយ​ប្រទេស​ជិត​ខាង​ដើម្បី​នាំ​ចេញ​ផ្លែ​ត្រងែន


អគ្គនាយកដ្ឋាន​កសិកម្ម​កំពុង​ចរចា​ជាមួយ​ប្រទេស​ជិត​ខាង​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន ដើម្បី​ជំរុញ​លក្ខខណ្ឌ​តម្រូវ​អនាម័យ និង​ភូតគាម​អនាម័យ ជា​ការ​បើក​ទីផ្សារ​ផ្លែ​ត្រងែន​របស់​កម្ពុជា​ទៅ​ក្រៅ​ប្រទេស ដែល​មាន​សមត្ថភាព​ផលិត​បាន​ក្នុង​មួយ​ឆ្នាំ​ជិត​២​ម៉ឺន​តោន។
ចម្ការ​ត្រងែន​​មួយ​កន្លែង នៅ​ក្នុង​ខេត្ត​ប៉ៃលិន។
ដោយ
Advertisement

នេះ​បើ​តាម​ឯកឧត្តម ហ៊ាន វណ្ណហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ដែល​បាន​ប្រាប់​សារព័ត៌មាន ខេមបូណូមីស តាម​ខ្សែ​ទូរស័ព្ទ​នៅ​មុន​នេះ​បន្តិច។

បើតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​កសិកម្ម បាន​បង្ហាញ​ថា កម្ពុជា​អាច​ផលិត​ផ្លែ​ត្រងែន​បាន​ចំនួន ១៩.២១៨​តោន នៅ​ក្នុង​មួយ​ឆ្នាំ ខណៈ​ខេត្ត​បាត់ដំបង​និង​ខេត្ត​ប៉ៃលិន អាច​ផលិត​បាន​រហូត​៨០​ភាគរយ​ឯណោះ។

ទិន្នន័យ​ដដែល បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំ ខេត្ត​បាត់ដំបង​អាច​ផលិត​ផ្លែ​ត្រងែន បាន ៧.៧៧៦​តោន ខេត្ត​ប៉ៃលិន ៧.៧៣៥តោន ខេត្ត​កំពត ១.៤៩៦​តោន ខេត្ត​ពោធិ៍សាត់ ៦២០​តោន ខេត្ត​ស្ទឹងត្រែង ៣១២​តោន ខេត្ត​កណ្តាល ២៧២​តោន ខេត្ត​ត្បូងឃ្មុំ ១៩០​តោន ខេត្ត​បន្ទាយមានជ័យ ១៨៦​តោន ខេត្ត​ព្រះសីហនុ ១២០​តោន ខេត្ត​រតនគិរី ៩៨​តោន និង​ខេត្ត​១៥​ផ្សេង​ទៀត អាច​ផលិត​បាន ៤១២​តោន​ក្នុង​មួយ​ឆ្នាំ៕   




អត្ថបទបន្ទាប់


ដូណាល់ ត្រាំ ប្រាប់​ជប៉ុន​ឲ្យ​បើក​រោងចក្រ​រថយន្ត​នៅ​អាមេរិក​ឲ្យ​បានច្រើន

ព័ត៌មាន
ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ផ្ដាំ​ប្រាប់​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស្ហ៊ិនហ្សូ អាបេ (Shinzo Abe) ថា​ ប្រទេស​ជប៉ុន​គួរ​...

ជន​ជាតិ​ព្នង​ក្រីក្រ​ម្នាក់​ក្លាយ​អ្នក​ជំនួញ​មាន​ចំណូល​​​​រាប់​ម៉ឺន​ដុល្លារ

ព័ត៌មាន
ពិត​ជា​កម្រ​ណាស់ ដែល​ពលរដ្ឋ​ជា​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា បាន​ហែល​ឆ្លង​ឧបសគ្គ​យ៉ាង​ច្រើន ដើម្បី​អភិវឌ្ឍ​ខ្លួន​ចេញ​ពី​តំបន់​ព្រៃភ្នំ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ