វិស័យអចលនវត្ថុ

រដ្ឋាភិបាលថៃប្ដេជ្ញាជួយបន្ធូរបន្ថយពន្ធលើដីធ្លី និងសំណង់អគារ ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់សេដ្ឋកិច្ច


ក្រសួងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃរបស់ប្រទេសថៃ បានប្ដេជ្ញានឹងបន្ធូរបន្ថយពន្ធលើដីធ្លី និងសំណង់អគារ ដើម្បីទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានលើសាធារណជនចំពេលមានបញ្ហាប្រឈមសេដ្ឋកិច្ចមួយចំនួន ហើយក្រសួងទាំងនេះក៏បានជំរុញឱ្យគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនបន្ធូរបន្ថយលក្ខខណ្ឌក្នុងការទទួលបានប្រាក់កម្ចីផងដែរ។ នេះបើតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
វិស័យអចលនវត្ថុ
ដោយ

ថ្លែងនៅក្នុងសិក្ខាសាលាប្រចាំឆ្នាំកាលពីថ្ងៃពុធ ដែលរៀបចំឡើងដោយសមាគមអចលនវត្ថុធំៗទាំងបីនៅប្រទេសថៃ លោក ប៉ាវភុម រ៉ូចាណាសាគុល (Paopoom Rojanasakul) រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុបាននិយាយថា ការស្នើសុំកែលម្អពន្ធលើដីធ្លី និងសំណង់អគារនេះ គឺមានបំណងលើកកម្ពស់ទាំងប្រសិទ្ធភាពនៃការប្រមូលពន្ធ និងយកពន្ធក្នុងអត្រាសមស្រប។

លោក Paopoom បាននិយាយថា អត្រាពន្ធមិនគួរបង្កើនការលំបាកដល់សាធារណជនឡើយ ខណៈដែលស្ថានភាពសេដ្ឋកិច្ចនៅមានលក្ខណៈផុយស្រួយនៅឡើយ ហើយ លោក ក៏បានអំពាវនាវឱ្យធនាគារកណ្តាលថៃ បន្ធូរបន្ថយបទប្បញ្ញត្តិ នៃផលធៀបប្រាក់កម្ចីទៅនឹងទ្រព្យធានា (LTV) របស់អ្នកខ្ចីដើម្បីជំរុញវិស័យអចលនទ្រព្យ ដែលនឹងជួយជំរុញបង្កើនសេដ្ឋកិច្ច។

បន្ថែមពីនេះទៀត លោកបានជំរុញឱ្យស្ថាប័នហិរញ្ញវត្ថុបន្ធូរបន្ថយលក្ខខណ្ឌឥណទានរបស់ពួកគេដើម្បីធ្វើឱ្យប្រជាជនអាចមានលទ្ធភាពទទួលបានឥណទានកាន់តែច្រើន។ លោក ប៉ាវភុម បាននិយាយថា ស្ថាប័នហិរញ្ញវត្ថុចាំបាច់ត្រូវទទួលស្គាល់ពីហានិភ័យដែលចេះតែកើនឡើង និងស្វែងរកតុល្យភាពរវាងហានិភ័យ និងស្ថិរភាព។​​

លោកបានបន្ថែមថា ក្រសួងហិរញ្ញវត្ថុទទួលស្គាល់ពីសារសំខាន់នៃទីផ្សារអចលនទ្រព្យ ហើយបានអនុវត្តវិធានការមួយចំនួន ដើម្បីជួយជំរុញវិស័យនេះ នៅក្នុងឆ្នាំនេះ រួមទាំងគោលនយោបាយពន្ធ និងហិរញ្ញវត្ថុផងដែរ។ វិធានការពន្ធរួមមានការកាត់ពន្ធប្រាក់ចំណូលផ្ទាល់ខ្លួនសម្រាប់ប្រាក់ចំណូល ដែលត្រូវបង់លើការប្រាក់សម្រាប់ប្រាក់កម្ចី ដែលប្រើសម្រាប់ទិញ ជួល ឬសាងសង់លំនៅឋានដោយកាត់ជាអតិបរមាចំនួន១០ម៉ឺនបាតប្រហែលជិត៣ពាន់ដុល្លារ។​

ជាងនេះទៅទៀត ការកាត់បន្ថយបន្ទុកពន្ធលើដីធ្លី និងសំណង់អគារចំនួន៩០% ត្រូវបានផ្តល់ជូនដល់ម្ចាស់ដី ឬម្ចាស់អគារដែលកំពុងអភិវឌ្ឍរហូតដល់៣ឆ្នាំក្នុងបំណងបន្ធូរបន្ថយបន្ទុកពន្ធក្នុងពេលពួកគេកំពុងសាងសង់ ហើយរដ្ឋាភិបាល ក៏នៅមានកម្មវិធីបន្ធូរបន្ថយពន្ធផ្សេងទៀតដើម្បីជួយជំរុញបង្កើនសេដ្ឋកិច្ចផងដែរ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រាក់យ៉េនជប៉ុនឡើងថ្លៃ ខណៈតម្លៃប្រាក់ដុល្លារធ្លាក់ចុះយ៉ាងទូលំទូលាយ

ព័ត៌មាន
តម្លៃប្រាក់យ៉េនរបស់ជប៉ុន បានឡើងថ្លៃខ្ពស់នៅមួយខែកន្លងមកនេះ បើធៀបនឹងប្រាក់ដុល្លារ ដែលធ្វើឱ្យគេរំពឹងទុកកាន់តែខ្លាំងឡើងថា ធនាគារកណ្តាលជប៉ុន…

តើស្ត្រីបានរួមចំណែកសំខាន់យ៉ាងណាក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ខណៈបច្ចុប្បន្នស្ត្រីកំពុងគ្រប់គ្រងអាជីវកម្មជាង៦០%នៅកម្ពុជា?

ព័ត៌មាន
ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានចាត់ទុកការចូលរួមរបស់ស្ត្រី គឺជាកាតាលីករយ៉ាងសំខាន់ ដែលមិនអាចខ្វះបានក្នុងការជួយជំរុញការអភិវឌ្ឍសង្គមសេដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ