ទីផ្សារម្រេច​នៅកម្ពុជា

តម្លៃម្រេចនៅកម្ពុជា ហក់ឡើងខ្ពស់ដល់ជាង ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម នៅរយៈពេល ២សប្ដាហ៍មកនេះ


តម្លៃម្រេច ដែលបានដាំដុះ នៅតាមបណ្ដាខេត្តមួយចំនួន ដូចជាកំពង់ចាម ត្បូងឃ្មុំ រតនគិរី ជាដើម ហាក់មានការឡើងថ្លៃខ្ពស់ជាងមុន គួរឲ្យកត់សម្គាល់ ដែលប្រមាណជា ២សប្ដាហ៍មកនេះ តម្លៃម្រេចបានហក់ឡើងថ្លៃខ្ពស់បំផុតដល់ទៅជាង ១១.០០០ រៀល ក្នុងមួយគីឡូក្រាម ខណៈដែលពីមុនមានតម្លៃតែប្រមាណជាង ៦ពាន់ ទៅជាង ៧ពាន់រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ នេះបើតាមការអះអាងរបស់ឈ្មួញទិញម្រេច និងមន្ត្រីនាំពាក្យរបស់ក្រសួងពាណិជ្ជកម្ម។
កសិករកំពុងហាលម្រេច ដែលបេះមកពីចម្ការ
ដោយ

ឈ្មួញទិញម្រេច​នៅខេត្តត្បូងឃ្មុំ បាន​អះអាង​ថា តម្លៃម្រេច​មានការឡើងចុះៗ មិនទាន់មានស្ថិរភាព​នៅឡើយទេ​ នៅប៉ុន្មាន​ថ្ងៃមកនេះ ដោយ​តម្លៃម្រេច​ខ្ពស់បំផុត​អាចលក់បាន​ដល់ទៅជាង​១១.០០០ រៀល ក្នុងមួយគីឡូក្រាម​។ បើតាម​ការអះអាង​របស់​ឈ្មួញ នៅពេលដែល​ម្រេច​ហក់ឡើងថ្លៃ​ពួកគាត់​ហាក់ពិបាក​រកទិញម្រេច​ទៅវិញ ព្រោះកសិករ​ខ្លះ មិនទាន់ចង់លក់​ព្រោះចាំមើល​ក្រែងឡើងថ្លៃជាងនេះទៀត ហើយទិន្នផល​ម្រេចក៏មិន​សូវសម្បូរដែរនៅឆ្នាំនេះ។

មន្ត្រីនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ បាន​បញ្ជាក់ថា តម្លៃម្រេច​ឡើងចុះនេះ វាអាស្រ័យលើ​ថ្លៃម្រេច​នៅលើទីផ្សារ​អន្តរជាតិដែរ ហើយ២សប្ដាហ៍កន្លងមកនេះ តម្លៃម្រេច​នៅកម្ពុជា​មានការប្រែប្រួល​ក្នុងចន្លោះពី ៩.៥០០រៀល​ ទៅ១១.០០០ រៀល​ក្នុងមួយគីឡូក្រាម ឡើងចុះលឿន​ទៅតាមម៉ោង។

បើតាម​មន្ត្រីនាំពាក្យ​ក្រសួងពាណិជ្ជកម្ម តម្លៃម្រេច​ឡើងថ្លៃនេះ ក៏បណ្ដាលមកពី​នៅប្រទេសវៀតណាម ដែលជា​ប្រទេស​ផ្គត់ផ្គង់ម្រេច​ដ៏ធំ​លើទីផ្សារពិភពលោកនោះ គឺបាន​ផុត​រដូវ​ប្រមូលផលហើយ ខណៈទិន្នផល​ឆ្នាំនេះ ថយចុះប្រមាណ ២០%។  ហើយវៀតណាម​កំពុង​ត្រូវការ​ម្រេច​បន្ថែម​នៅពេល​ដែល​​រដូវប្រមូលផល​របស់ខ្លួន​ចប់។ ​លើសពីនេះ ការផ្គត់ផ្គង់​ម្រេច​ពីឥណ្ឌូនេស៊ី និងប្រេស៊ីល មិនទាន់​មកដល់​រហូតដល់ខែ​សីហាខាងមុខ។

សូមបញ្ជាក់ថា បើតាម​ក្រសួងពាណិជ្ជកម្ម តម្លៃម្រេច​នៅលើទីផ្សារ​អន្តរជាតិ​កំពុងឡើងថ្លៃ ពី ១.៣០០ដុល្លារ  ទៅដល់ ១.៥០០ ដុល្លារអាមេរិក​ក្នុងមួយតោន ហើយក្រុមហ៊ុន​នាំចេញ​ម្រេច​ផ្ទាល់​នៅកម្ពុជា ហ៊ាន​ទិញឡើងថ្លៃ​មកត្រឹម ៩.៨០០រៀល​ក្នុងមួយគីឡូក្រាម៕

None



អត្ថបទបន្ទាប់


សមាគមម្រេចកំពត រំពឹងថាអាចនឹងចាប់ផ្ដើមនាំចេញឡើងវិញឆាប់ៗនេះ!

ប្រធានសមាគមម្រេចកំពត បានអះអាងថា សម្រេចកំពតរំពឹងអាចចាប់ផ្ដើមនាំចេញឡើងវិញក្នុងពេលឆាប់ៗនេះ ខណៈដែលថ្មីៗនេះ មានក្រុមហ៊ុននាំចេញម្រេចកំពតមួ…

GMAC ថាការពន្យារពេលបើកប្រាក់អតីតភាពជួយដល់និយោជកបានច្រើន ខណៈតំណាងកម្មករថា វានឹងប៉ះពាល់កាន់តែធ្ងន់ធ្ងរចំពោះកម្មករដែលបានព្យួរការងារ

បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងមួយស្តីពីការពន្យារពេលបើករំលឹកប្រាក់បំណាច់អតីតភាពការងារទៅឆ្នាំ២០២១រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ