អង្គការ UNIDO

អង្គការ UNIDO៖ ស្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកែច្នៃជលផលនៅកម្ពុជា


ស្រ្តីបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យជលផល ពិសេសគឺការកែច្នៃផលិតផលជលផលតែម្ដង។នេះបើតាមរបាយការណ៍ពីអង្គការ UNIDO។ របាយការណ៍នេះ បានចង្អុរបង្ហាញថា មានប្រហែលជា ៧៤ ភាគរយនៃការសហគ្រាសធុនតូច និងមធ្យមគឺជាកម្មសិទ្ធិរបស់ស្ត្រី ក្នុងនោះ អាជីវកម្មផ្នែកកែច្នៃ គឺមានកម្មសិទ្ធិរបស់ស្ត្រីច្រើនជាងគេ ពិសេសទាក់ទងនឹងការផលិតកែច្នៃជលផល។
អង្គការ UNIDO៖ ស្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកែច្នៃជលផលនៅកម្ពុជា
ដោយ

របាយការណ៍ “ ការវិភាគយេនឌ័រនៅក្នុងផែ្នកប្រមូលផលជលផល នៅកម្ពុជា” របស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បាន​ឲ្យដឹងថា ស្ត្រីកម្ពុជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុវត្ថិភាពអាហារអាហារូបត្ថម្ភ និងការកាត់បន្ថយភាពក្រីក្រ​តាមរយៈ​សកម្មភាពការងារផ្សេងៗគ្នា​ក្នុងផ្នែកប្រមូលផលជលផល។ ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាច​ដល់ស្ត្រីនឹងជួយឲ្យប្រទេសកម្ពុជាសម្រេចបាននៅ​ការជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាប័ន្ន។

របាយការណ៍បានគូសបញ្ជាក់ថាជាងពាក់កណ្តាលនៃអាជីវកម្មធុនតូច និងមធ្យមជាកម្មសិទ្ធិរបស់ស្ត្រី។ នៅក្នុងអាជីវកម្មកែច្នៃ អាជីវកម្មដែលជាកម្មសិទ្ធិរបស់ស្ត្រីមានភាពលេចធ្លោនៅលើវិស័យនេះ ដែលមានចំនួនច្រើនជាងពាក់កណ្តាល (៥៤%) នៃផលិតផលផ្អាប់ (ប្រហុក និងផ្អក) ៦៧% នៃផលិតផលត្រីសមុទ្រ និងប្រហិតត្រី ៧៥% នៃការផលិតទឹកត្រី និងពាក់កណ្តាលគឺជាផលិតកម្មបង្គាគ្រៀម។ ស្ត្រីគ្រប់គ្រងការងារភាគច្រើនដែលត្រូវការជំនាញជាក់លាក់ដូចជាការទិញវត្ថុធាតុដើម ការជ្រើសរើសត្រី ការធ្វើចំណាត់ថ្នាក់ ការលាងសំអាត ការប្រឡាក់ត្រីការផ្អាប់ និងការឆ្អើរត្រី។

ទោះបីជាមានការចូលរួមចំណែកយ៉ាងសំខាន់របស់ស្ត្រីនៅគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការចូលរួមរបស់ពួកគេក្នុងការលក់ និងកែច្នៃត្រីក៏ដោយ ក៏តួនាទីរបស់ស្ត្រីទំនងជាការបន្ថែមការងារក្នុងស្រុក និងមិនត្រូវបានគេឲ្យតម្លៃក្នុងផ្នែកសេដ្ឋកិច្ច។

គួរបញ្ជាក់ថា បើទោះជាស្ត្រីបានរួមចំណែកបានច្រើនក៏ពិតមែន ក៏ប៉ុន្តែអង្គការUNIDOនៅតែសូមអំពាវនាវឱ្យអ្នកពាក់ព័ន្ធទាំងអស់ជួយដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសេវាពាក់ព័ន្ធបន្ថែមលើបច្ចេកវិទ្យាជលផលប្រមូលផលដល់ស្ត្រី ដើម្បីលើកកម្ពស់ការអនុវត្ត​វិស័យជលផលនៅកម្ពុជា“ដោយមានការផ្តល់ការគាំទ្របន្ថែមទៀតដល់ស្ត្រីទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ គឺចាំបាច់ក្នុងការជួយបង្កើនភាពអង់អាចដល់​ស្ត្រីក្នុងវិស័យជលផលក្រោយការប្រមូល​ផលតាមរយៈ ធ្វើឲ្យប្រសើរឡើងនូវសម្ភារៈបរិក្ខាបច្ចេកវិទ្យាជឿនលឿន​ និងពង្រឹងចំណេះដឹងនិងជំនាញដើម្បីលើកកម្ពស់សមភាពយេនឌ័រនិងការផ្តល់ភាពអង់អាចដល់ស្ត្រីក្នុងការធ្វើឲ្យប្រសើរឡើងនៅប្រាក់ចំណូល ក៏ដូចជាបង្កើនភាពភាពទាក់ទាញក្នុងវិស័យនេះផងដែរ៕

អត្ថបទ៖ ហួន ស្រីនីត (អ្នកហាត់ការយកព័ត៌មានសេដ្ឋកិច្ច)

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមទាញទាញបាន FDI ១៥ពាន់លានដុល្លារ ត្រឹមពាក់កណ្ដាលឆ្នាំ២០២១

ព័ត៌មាន
ប្រទេសវៀតណាម នៅពាក់កណ្ដាលឆ្នាំ២០២១នេះ បានស្រូបទាញទុនវិនិយោគផ្ទាល់ពីបរទេសសរុបបានជាង ១៥ពាន់លានដុល្លារ តែមានការធ្លាក់ចុះប្រមាណជិត៣% ធៀប…

គម្រោង «ទីក្រុងរាម» តម្លៃ១៦ពាន់លានដុល្លារ គ្រោងនឹងសាងសង់លើផ្ទៃដី ៨៣៤ហិកតា ក្នុងខេត្តព្រះសីហនុ

ព័ត៌មាន
ផែនការមេទីក្រុងរាម ដែលជាគម្រោងពោរពេញដោយមហិច្ឆតាក្នុង តម្លៃទុនវិនិយោគប្រមាណ ១៦ពាន់លានដុល្លារ គ្រោងនឹងសាងសង់ឡើងនៅក្នុងទឹកដីនៃខេត្តព្រះសីហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ