៩ខែកម្ពុជាចម្រាញ់រ៉ែមាសបានជាង ២តោន

កម្ពុជាចម្រាញ់រ៉ែមាសបានជាង ២តោន នៅខេត្តមណ្ឌលគិរីក្នុងរយៈពេល៩ខែ


គិតមកទល់ពេលនេះ មានរយៈពេល៩ខែមកហើយដែលកម្ពុជា បានចាប់ផ្ដើមឧស្សាហកម្មច្រាញ់រ៉ែមាស។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ក្នុងរយៈពេល ៩ខែមកនេះ កម្ពុជា ផលិតរ៉ែមាសបានជាង ២តោន នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។
ផលចំណេញសេដ្ឋកិច្ចអ្វីខ្លះ ដែលកម្ពុជានឹងទទួលបានពីឧស្សាហកម្មរ៉ែមាស?

សម្ដេច​បាន​បញ្ជាក់​បែប​នេះ នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោម​ចៅ នា​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២២ ដោយ​សម្ដេច​បាន​បន្ត​ថា ក្រៅពី​តំបន់​អូរ​ខ្វាវ ខេត្តមណ្ឌលគិរី កម្ពុជា ក៏​កំពុង​រុករក​រ៉ែ​មាស​នៅ​កន្លែង​ច្រើន​ទៀត​ផង​ដែរ​។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ពី​ដំណើរការ​អាជីវកម្ម​រុករក​រ៉ែ​មាស របស់​កម្ពុជា ដែល​កំពុង​ទទួល​បាន​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ ជំនួស​ឲ្យ​ការ​បរាជ័យ​នៃ​អាជីវកម្ម​ប្រេងកាត​លើក​ដំបូង​របស់​កម្ពុ​ជានា​ពេល​កន្លង​មក​។ សម្ដេច ហ៊ុន សែន បាន​បន្ថែម​ថា នៅ​រយៈពេល​៩​ខែ នៃ​ដំណើរការ​អាជីវកម្ម​រ៉ែ​មាស នៅ​តំបន់​អូរ​ខ្វាវ ខេត្តមណ្ឌលគិរី កម្ពុជា​អាច​ផលិត​បាន​ជាង ២​ពាន់​២​រយ​គីឡូក្រាម​។ ខណៈ​រ៉ែ​មាស​របស់​កម្ពុជា នៅ​មាន​កន្លែង​ច្រើន​ទៀត ដែល​កំពុង​រុករក​បន្ដ​។

ទោះ​យ៉ាងណា សម្តេច​តេ​ជោ មិន​បាន​បញ្ជាក់​ពី​ចំនួន​ទឹកប្រាក់ នៃ​តម្លៃ​មាស​ចម្រាញ់​បាន និង​ប្រាក់​ចំណូល ដែល​រដ្ឋ​ទទួល​បាន​ពី​ឧស្សាហកម្ម​រ៉ែ​មាន​នេះនោះ​ទេ​។ 

បើ​តាម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ ឯកឧត្តម អ៊ឹ​ង ឌី​ប៉ូ​ឡា ធ្លាប់​បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា គិត​ចាប់តាំងពី​បើក​ដំណើរការ​រ៉ែ​មាស​នៅ​ខែមិថុនា រហូត​ដល់​ដំណាច់ឆ្នាំ​២០២១ ពោល​គឺ​ត្រឹម​រយៈពេល​៦​ខែ កម្ពុជា ទទួល​បាន​ចំណូល​ជាង ១​លាន​៦៧​ម៉ឺន​ដុល្លារ ពី​ការ​ចម្រាញ់​រ៉ែ​មាស​នៅ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី​។ ថវិកា​នេះ ជា​ចំណូល​មិនមែន​សារពើពន្ធ តាម​រយៈ​ការ​បង់​សួយ​សារ​របស់​ក្រុមហ៊ុន​រុករក​រ៉ែ​មាស​របស់​អូស្ត្រាលី រ៉ឺ​នេស​ង់ មី​នី​រ៉​ល លីមីត​ធី​ត​ផ្ទាល់​តែ​ម្ដង​។

បើ​យើង​ក្រឡេក​មើល​តម្លៃ​ហាងឆេង​មាស នៅ​លើ​ទីផ្សារ​ពិភពលោក​វិញ នៅ​ថ្ងៃ​ទី ៣១ ខែធ្នូ​នេះ តម្លៃ​មាស​មាន​ដល់​ជាង ១​ពាន់​៩​រយ​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​អោន ដែល​មាន​ប្រហែល​ជាង​៨​ជី​មាស​។

សូម​បញ្ជាក់​ថា បើ​ឯកឧត្តម នេ​ត មុន្នី ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្លាប់​បាន​គូសបញ្ជាក់​ថា បច្ចុប្បន្ន កម្ពុជា មាន​ក្រុម​សរុប​ចំនួន​៧ ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញា​បណ្ណ រុករក​រ៉ែ​មាស​នៅ​កម្ពុជា ពី​ក្រសួង​រ៉ែ និង​ថាមពល ដែល​ក្នុង​នោះ មានការ​រុករក​នៅ​តាម​បណ្ដា​ខេត្ត​ដូច​ជា ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ បាត់ដំបង និង​ព្រះ​វិហារ ជាដើម​។ ក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញា​បណ្ណ​រុករក​រ៉ែ​មាស​ចំនួន​៧ គឺ​មាន​មាន​តែ​ក្រុមហ៊ុន រ៉េ​នេស​សង់ ម៉ា​ញ​ន័​រ​រ៉​ល (Renaissance Minerals (Cambodia) Limited) របស់​អូស្ត្រាលី​តែ​មួយ​គត់ ដែល​មានការ​ចម្រាញ់​រ៉ែ​មាស​លក្ខ​ខណៈ​ឧស្សាហកម្ម ហើយ​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ ក៏​បាន​នាំ​ចេញ​មាស ដែល​បាន​ចម្រាញ់​រួច​រាប់រយ​គីឡូក្រាម​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហរដ្ឋអាមរិក និងអឺរ៉ុបកំពុងត្រៀមទណ្ឌកម្មថ្មីបន្ថែម ដើម្បីដាក់ទៅលើប្រទេសរុស្ស៊ី

ព័ត៌មាន
សហរដ្ឋអាមរិក និងសហភាពអឺរ៉ុបកំពុងត្រៀមទណ្ឌកម្មថ្មីបន្ថែមទៀតហើយ សម្រាប់ដាក់ទៅលើប្រទេសរុស្ស៊ីក្នុងគោលបំណងសំខាន់ ២ គឺឆ្លើយតបនឹងការឈ្លានពានទៅ…

ចិនព្រមានថា ទណ្ឌកម្មលើរុស្ស៊ីធ្វើឱ្យប៉ះពាល់ដល់ ប្រទេសកំពុងអភិវឌ្ឍន៍ខ្លាំងបំផុត

ព័ត៌មាន
បើទោះបីជាចិនបានបដិសេធមិនថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីក៏ពិតមែន តែយ៉ាងហោចណាស់ក៏ប្រទេសចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ