ការផ្គត់ផ្គង់ទឹកស្អាត

មេរដ្ឋាករទឹកភ្នំពេញសន្យាថា «នឹងផ្គត់ផ្គង់ទឹកស្អាតនៅភ្នំពេញឲ្យបាន ១០០ភាគរយ» ត្រឹមឆ្នាំ ២០២៥


អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសន្យាថា នឹងដាក់ទិសដៅអាជីវកម្ម និង ឆន្ទៈរបស់ខ្លួន ក្នុងការអនុវត្តផែនការមេ ដំណាក់កាលទី ៣ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត សម្រាប់ប្រើប្រាស់នៅរាជធានីភ្នំពេញ ឲ្យបាន ១០០ភាគរយ នៅត្រឹមឆ្នាំ ២០២៥ខាងមុខនេះ ដើម្បីជាការឆ្លើយតប និង ចូលរួមចំណែកសម្រេចឲ្យបាននូវ គោលនយោបាយទឹកស្អាតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់ថា “ ប្រជាពលរដ្ឋរស់នៅតាមទីក្រុង និង ទីប្រជុំជនទូទាំងប្រទេសនឹងទទួលបាននូវការផ្គត់ផ្គង់ទឹកស្អាត១០០ភាគរយនៅឆ្នាំ ២០២៥ ”។
មេរដ្ឋាករទឹកភ្នំពេញ «សន្យាផ្គត់ផ្គង់ទឹកស្អាតឲ្យបាន ១០០ភាគរយ» ទូទាំងប្រទេសកម្ពុជាត្រឹមឆ្នាំ ២០២៥ (រូបភាព ពីហ្វេសប៊ុក រដ្ឋាករទឹក)
ដោយ

ពាក់ព័ន្ធទៅនឹង​គោលនយោបាយ​ទឹកស្អាតនេះដែរ ត្រូវបាន ឯកឧត្តម ស៊ឹម ស៊ីថា អគ្គនាយក​រដ្ឋាករ​ទឹកស្វយ័ត​ក្រុងភ្នំពេញ បានមាន​ប្រសាសន៍​ឲ្យដឹងថា រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ នឹងអនុវត្តនូវ​ផែនការមេ​ ដំណាក់ទី ៣ ដែលត្រូវ​ការទុន​វិនិយោគ​ប្រមាណ ៤០០លាន​ដុល្លារអាមេរិក សម្រាប់​ការសាងសង់រោងចក្រ​បន្ថែមទៀត ខណៈបច្ចុប្បន្ន​នេះ រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ កំពុងបន្ថែម​សមត្ថភាព​ផលិត​ទឹកស្អាតឲ្យ​កើនដល់ ៦១ម៉ឺនម៉ែត្រគីប ក្នុងមួយថ្ងៃ ត្រឹមចុងឆ្នាំ ២០១៩នេះ ហើយនឹងបន្ថែម​រោងចក្រចំនួន ២ទៀត ដែលមាន​សមត្ថភាពផលិត ៤២ម៉ឺនម៉ែត្រគីប ក្នុងមួយថ្ងៃ។

រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ នឹងដាក់ឲ្យដំណើរ​ការ​រោងចក្រ​ផលិតទឹកស្អាតចំការមន ដែលមាន​សមត្ថភាព ៥ម៉ឺន ២ពាន់​ម៉ែត្រគីប ក្នុងមួយថ្ងៃ នាចុងឆ្នាំ ២០១៩​ខាងមុខ ហើយនឹងអនុវត្ត​គម្រោង​ពង្រីក​សមត្ថភាព​ប្រព្រឹត្តកម្ម​ទឹកស្អាត​ចំនួន ៣បន្ថែមទៀតគឺ គម្រោង​សាងសង់​រោងចក្រ​បាក់ខែង​ជំហានទី ១ ​និងជំហានទី ២ ដែលមាន​សមត្ថភាព​ផលិត ១៩ម៉ឺនម៉ែត្រគីប ក្នុងមួយថ្ងៃ​ដូចគ្នា ខណៈដែល​រោងចក្រ​តាខ្មៅ មានសមត្ថភាព​ផលិត ៣ម៉ឺនម៉ែត្រគីប ក្នុងមួយថ្ងៃ។

អគ្គនាយករដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ដដែល បានឲ្យដឹងទៀតថា តម្លៃទឹកស្អាត​នៅក្នុងឆ្នាំ ២០២០​ខាងមុខនេះ នឹងមានការ​ប្រែប្រួល ដោយអ្នក​ប្រើប្រាស់​ទឹកកាន់​តែតិច ក្រោម ៥០ម៉ែត្រគីប និងមាន​បន្ថយថ្លៃ ៥០រៀល ខណៈដែល​អ្នកប្រើប្រាស់​កាន់តែច្រើន តម្លៃទឹក នឹងថ្លៃ​ជាងមុន​តែបន្តិចប៉ុណ្ណោះ ដើម្បីឲ្យមាន​សមាមាត្រ​ថ្លៃលក់ ហើយសម្រាប់​តម្លៃ​ទឹកស្អាត​ថ្មីនេះ នឹងប្រកាស​ដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលជា អាណាព្យាបាល​របស់ រដ្ឋាករ​ទឹកស្វយ័ត​ក្រុងភ្នំពេញ។

ឯកឧត្តម សឹម ណារ៉ា ប្រធាន​ក្រុមប្រឹក្សា​ភិបាល​រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ បានថ្លែង​នៅក្នុង​មហាសន្និបាត​ភាគហ៊ុនិក លើកទី​ ៧ របស់ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ឲ្យដឹងថា កាលពីឆ្នាំ ២០១៨​កន្លងទៅ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ អាចផលិត​ទឹកស្អាតបាន ២០៨លានម៉ែត្រគីប រកចំណូល​សរុបបាន ២៦ម៉ឺនលានរៀល និងដាក់​បន្ថែម​នូវបណ្តាញទឹកថ្មីបាន​ ២៥៦គីឡូម៉ែត្រ ព្រមទាំង ត បណ្តាញ​ចូលផ្ទះថ្មីបានជាង​ ៣ម៉ឺន​កន្លែងផងដែរ។

សម្រាប់គោលដៅ​ក្នុង ឆ្នាំ ២០១៩នេះ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ គ្រោងនឹង​លក់ទឹកជាង ២១៤លាន​ម៉ែត្រគីប រកចំណូល​សរុបបាន ២៤ម៉ឺន​លានរៀល ដាក់​បន្ថែម​នូវបណ្តាញទឹកថ្មី​ប្រវែង ២៥០គីឡូម៉ែត្រ ព្រមទាំង​បណ្តាញ​អតិថិជនថ្មី​ជាង​ ២ម៉ឺនកន្លែង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាជិក Century21 Family ទទួល​​​ពាន​រង្វាន់​លំដាប់​ពិភព​លោក ចំនួន៨

ព័ត៌មាន
ក្រុមហ៊ុន​ដែល​ជា​សមាជិកនៃ Century21 Family បាន​ទទួល​ពាន​រង្វាន់​ចំនួន៨ ពី​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក គឺ​ក្រុមហ៊ុន Century…

ប្រតិភូ​អឺរ៉ុប​ចាប់​ផ្តើម​ទស្សនកិច្ច​លើក​ទីពីរ​នៅ​កម្ពុជា លើ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA

ព័ត៌មាន
គណៈប្រតិភូ​អឺរ៉ុប​បាន​ចាប់​ផ្ដើម​ដំណើរ​ទស្សនកិច្ច​​ជា​លើក​ទី​២ នៅ​ថ្ងៃ​ច័ន្ទ​នេះ ដើម្បី​បន្ត​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា ពាក់ព័ន្ធ​នឹង​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ