ការវិនិយោគ

កម្ពុជាគ្រោងដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគនៅទូទាំងប្រទេស ក្រោយទទួលបានជោគជ័យនៅខេត្តព្រះសីហនុ


កម្មវិធីពិសេសជំរុញការវិនិយោគ គឺជាកម្មវិធីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងអនុវត្តនៅក្នុងខេត្តព្រះសីហនុ និងទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកវិនិយោគ ខណៈកម្មវិធីនេះត្រូវបានរំពឹងថា នឹងជួយជំរុញការវិនិយោគកាន់តែច្រើនថែមទៀត។ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន អះអាងថា ដើម្បីផ្ដល់ការលើកទឹកចិត្តដល់អ្នកវិនិយោគបន្ថែមទៀត រាជរដ្ឋាភិបាលគ្រោងដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគក្នុងក្របខណ្ឌទូទាំងប្រទេសតែម្តងនាពេលខាងមុខ។
ការវិនិយោគ
ដោយ

អ្នកជំនាញជឿជាក់ថា គម្រោងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់សេដ្ឋកិច្ច និងធានាភាពធន់ដល់សេដ្ឋកិច្ចកម្ពុជា តែក៏អាចមានការប្រឈមខ្លះផងដែរ ព្រោះស្ថានភាពសេដ្ឋកិច្ចសកលនៅពុំទាន់មានភាពប្រាកដប្រជា។
ឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានគូសបញ្ជាក់ថា បើមិនមានការប្រែប្រួលទេនៅក្នុងឆ្នាំ២០២៥ ឬឆ្នាំ២០២៦ ខាងមុខ រាជរដ្ឋាភិបាលកម្ពុជានឹងដាក់ចេញគម្រោងកម្មវិធីពិសេសជំរុញការវិនិយោគនៅទូទាំងប្រទេស ដើម្បីផ្ដល់ការលើកទឹកចិត្តបន្ថែមទៀតទៅលើអ្វី ដែលមាននៅក្នុងច្បាប់វិនិយោគថ្មី។
គម្រោងដាក់ចេញកម្មវិធីពិសេសនេះ ធ្វើឡើងក្រោយកម្ពុជាទទួលបានជោគជ័យលើការអនុវត្តគម្រោងនេះនៅខេត្តព្រះសីហនុ ជាមួយការទាក់ទាញវិនិយោគិនជាច្រើនឱ្យទៅបោះទុនវិនិយោគនៅខេត្តជាប់មាត់សមុទ្រមួយនេះ។

ជាមួយគ្នានេះលោកបណ្ឌិត ហុង វណ្ណៈ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា គម្រោងនេះជាគំនិតផ្ដួចផ្ដើមល្អក្នុងការជំរុញការវិនិយោគតាមគ្រប់រូបភាពនៅទូទាំងប្រទេស។ បើតាមអ្នកជំនាញរូបនេះ គម្រោងនេះមានវិសាលភាពធំ និងមានប្រយោជន៍ដល់ការជំរុញ អភិវឌ្ឍន៍ និងធានាភាពធន់ដល់សេដ្ឋកិច្ចកម្ពុជា។

លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពយល់ឃើញថា ការជំរុញឱ្យកើតមានការវិនិយោគនៅទូទាំងប្រទេស អាចធ្វើទៅបានល្គឹកណាកម្ពុជា អាចប៉ាន់ប្រមាណពីតម្រូវការ និងស្វែងរកដៃគូវិនិយោគឱ្យស្របតាមតំបន់នីមួយៗ។ បើតាមអ្នកជំនាញរូបនេះ ដើម្បីជំរុញឱ្យការវិនិយោគមានល្បឿនលឿន និងទទួលបានការចាប់អារម្មណ៍ខ្លាំង គឺត្រូវមានសន្តិសុខ សុវត្ថិភាព និងស្ថិរភាពនយោបាយ។ យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះបានចាត់ទុកគម្រោងដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគទូទាំងប្រទេសនេះ វានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ ប៉ុន្តែក៏អាចប្រឈមនឹងបញ្ហាមួយចំនួនផងដែរ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន៤១៤គម្រោងជាមួយទុនវិនិយោគជិត៧ពាន់លានដុល្លារ ដែលជាកំណើនខ្ពស់បំផុតជាប្រវត្តិសាស្ត្រមិនធ្លាប់មាននាពេលកន្លងមក។ យ៉ាងណាមិញ ត្រឹមរយៈនៅមួយខែដំបូងដើមឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន៦៨គម្រោងជាមួយទុនវិនិយោគសរុបប្រមាណ ៧៤៨លានដុល្លារផងដែរ។ តាមរយៈលទ្ធផលនេះធ្វើឱ្យថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា កម្ពុជានឹងទទួលបានគម្រោងវិនិយោគលើស៥០០គម្រោងនៅឆ្នាំ២០២៥៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


តើមានទឡ្ហីករណ៍អ្វីខ្លះជំរុញឱ្យអ្នកជំនាញអះអាងថា វិស័យអចលនទ្រព្យកម្ពុជានឹងងើបឡើងវិញនៅឆ្នាំ២០២៦?

វិស័យអចលនទ្រព្យកម្ពុជាបានរងភាពរង្គោះរង្គើយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការជះឥទ្ធិពលនៃវិបត្តិកូវីដ-១៩ បញ្ហាសង្គ្រាម និងបញ្ហាសេដ្…

លោក ត្រាំ អះអាងថា ពន្ធលើទំនិញកាណាដា និងម៉ិកស៊ិកនៅតែអនុវត្ត ទោះប្រទេសទាំងពីរប្រឹងប្រែងទប់ស្កាត់ជនអន្តោប្រវេសន៍ និងថ្នាំហ្វេនតានីល

ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី២៤ ខែកុម្ភៈ ថា ពន្ធលើទំនិញនាំចូលរបស់កាណាដា និងម៉ិកស៊ិកនឹងនៅតែអនុវត្តត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ