អង្គការសហប្រជាជាតិ

នាយករដ្ឋមន្ត្រី​ថៃ ស្រែកឡាំប៉ា ដោយរិះគន់របាយការណ៍ UN និងត្រៀមដាក់លិខិតតវ៉ាជាផ្លូវការ


រដ្ឋាភិបាលក្រុងបាងកក កើតទុក្ខមិនសុខចិត្តរហូតដល់ថ្នាក់ចេញមុខស្រែកឡាំប៉ាច្រានចោលរបាយការណ៍របស់អ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិ (UN) ដែលបានលាតត្រដាងការពិតថា ប្រជាពលរដ្ឋកម្ពុជា រហូតដល់ទៅប្រមាណ៦៥០,០០០នាក់ត្រូវបាត់បង់ជម្រក និងផ្លាស់ទីលំនៅដោយសារការវាយប្រហារតាមព្រំដែនកម្ពុជា-ថៃ។
អង្គការសហប្រជាជាតិ
ដោយ

ភាគីថៃ បានលើកហេតុផលបែបដោះសារទាំងគួរឱ្យអស់សំណើចថា របាយការណ៍របស់ UN មានលក្ខណៈលម្អៀងខ្លាំងទៅខាងភាគីកម្ពុជា ដោយមិនបានគិតគូរពីផលប៉ះពាល់របស់ខ្លួន ហើយថែមទាំងបានប្រកាសក្តែងៗថា ខ្លួននឹងរៀបចំលិខិតតវ៉ាជាផ្លូវការផ្ញើទៅកាន់អង្គការសហប្រជាជាតិទៀតផង។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្តិ៍ កាលពីថ្ងៃទី៤ ខែសីហា។
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានបង្ហាញការកើតទុក្ខមិនសុខចិត្តថា រដ្ឋាភិបាលរបស់លោកមិនអាចទទួលយកបានឡើយនូវអ្វីដែលខ្លួនចាត់ទុកថា ជារបាយការណ៍មិនត្រឹមត្រូវរបស់អង្គការសហប្រជាជាតិ ហើយបានណែនាំឱ្យរដ្ឋមន្ត្រីការបរទេសលោក ស៊ីហាសាក់ ភួងកេតកែវ រៀបចំការឆ្លើយតប និងដាក់លិខិតតវ៉ាជាផ្លូវការ។ ការជំទាស់នេះ គឺសំដៅទៅលើរបាយការណ៍របស់លោក ថម អ៊ែនឌ្រូ (Tom Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជារហូតដល់ទៅប្រមាណ ៦៥០.០០០នាក់ ត្រូវបានផ្លាស់ទីលំនៅដោយសារជម្លោះតាមព្រំដែនរវាងកម្ពុជា-ថៃ ហើយមកទល់ពេលនេះមានពលរដ្ឋជាង២ម៉ឺននាក់មិនទាន់អាចវិលត្រលប់ទៅកាន់ផ្ទះសំបែងរបស់ពួកគេវិញនៅឡើយទេ ដោយសារមានការបិទផ្លូវរារាំងពីយោធាថៃ។
ភាគីថៃបាមអះអាងគួរឱ្យអស់សំណើចថា របាយការណ៍របស់អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិមានលក្ខណៈឯកតោភាគី ដោយផ្អែកជាចម្បងលើព័ត៌មានពីភាគីកម្ពុជា ហើយមិនបានផ្តល់ទម្ងន់គ្រប់គ្រាន់ដល់ទិន្នន័យ និងទស្សនៈពីខាងភាគីថៃ។ ភាគីថៃ ក៏អះអាងដែរថា របាយការណ៍នេះមិនបានលើកឡើងពីផលប៉ះពាល់ដែលពលរដ្ឋថៃបានជួបប្រទះរួមទាំងការជម្លៀសប្រជាជនថៃ ប្រមាណ៤០០.០០០នាក់អំឡុងពេលកើតមានការប្រយុទ្ធគ្នាផងដែរ។
លើសពីនេះទីក្រុងបាងកក ក៏បានច្រានចោលតួលេខប្រជាជនកម្ពុជា៦៥០,០០០នាក់ត្រូវបានផ្លាស់ទីលំនៅដោយសារការប្រយុទ្ធគ្នា ដោយអះអាងថា តួលេខនេះអាចរាប់បញ្ចូលទាំងអ្នកដែលរស់នៅតំបន់ព្រំដែនមានជម្លោះតាំងពីយូរមកហើយ ហើយមិនគួរចាត់ទុកថាជាជនផ្លាស់ទីលំនៅថ្មីដោយស្វ័យប្រវត្តិនោះទេ។ ថៃក៏បានច្រានចោលការចោទប្រកាន់ថា ខ្លួនបានបណ្ដេញពលករកម្ពុជាពីប្រទេសថៃ ដោយអះអាងថា ការវិលត្រឡប់របស់ពួកគេធ្វើឡើងដោយស្ម័គ្រចិត្ត បន្ទាប់ពីមានការអំពាវនាវពីរដ្ឋាភិបាលកម្ពុជា។
ភាគីថៃបានបញ្ជាក់ថា របាយការណ៍ខាងលើនេះ គឺជាការវាយតម្លៃរបស់អ្នករាយការណ៍ពិសេសឯករាជ្យរបស់អង្គការសហប្រជាជាតិ មិនមែនជាសេចក្តីសម្រេចផ្លូវការរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិឡើយ។ ទោះជាយ៉ាងណា រដ្ឋាភិបាលថៃអះអាងថា ខ្លួននឹងបញ្ជូនលិខិតតវ៉ាជាផ្លូវការទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) និងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (OHCHR) ដោយទាមទារឱ្យវាយតម្លៃអំពីជម្លោះនេះឆ្លុះបញ្ចាំងពីផលប៉ះពាល់លើភាគីទាំងពីរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


បាតុភូត អែលនីណូ​នឹងដុតតំបន់អាស៊ីអាគ្នេយ៍ឱ្យក្តៅហួតហែង និងស្ងួតខ្លាំងចាប់ពីខែសីហា នេះតទៅ

ថ្វីបើនៅពេលនេះ ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា ផងដែរ កំពុងតែទទួលរងជំនន់ទឹកភ្លៀងនៅឡើយក្តី ប៉ុន្តែរបាយការណ៍ព្យាក…

រដ្ឋមន្ត្រីការបរទេសអាម៉េរិកអះអាងថា ច្រកសមុទ្រហ័រម៉ូសនៅតែបើកចំហ ខណៈកិច្ចព្រមព្រៀងរវាងអាម៉េរិក និងអ៊ីរ៉ង់ជិតលេចចេញជារូបរាងហើយ

ស្ថានការណ៍នៅច្រកសមុទ្រ Hormuz កំពុងតែឡើងកម្ដៅយ៉ាងខ្លាំង ដោយយោធាសហរដ្ឋអាម៉េរិកបានចេញមុខអះអាងថា ច្រកផ្លូវទឹកដ៏សំខាន់មួយនេះនៅតែបើកចំហសម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ