ពានរង្វាន់-អចលនទ្រព្យ

ក្រុមហ៊ុន​ចំនួន១២​ទទួល​បាន​ពាន​ពី​កម្មវិធី Cambodia Property Award ឆ្នាំ​២០១៨


Cambodia Property Award ប្រចាំឆ្នាំ២០១៨ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Property Guru ដែលក្នុងនោះមានពានសរុបចំនួន២៦ បានប្រគល់ជូនក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យចំនួន១២ ដែលមានស្នាដៃល្អជាងគេនៅក្នុងការសាងសង់សំណង់នៅកម្ពុជា។ នេះជាកម្មវិធីប្រកួតពានដ៏ធំមួយ ដែលបានរៀបចំជាលើកទី៣ហើយ និងប្រព្រឹត្តទៅនៅសណ្ឋាគារសូហ្វីតែលរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ដែលមានការចូលរួមជាច្រើនពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផងដែរ។
អ្នកអភិវឌ្ឍន៍អគារ The ParkWay ឡើងទទួលពានដែលផ្តល់កិត្តិយសផ្តល់ពានដោយឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL (រូបភាព៖ ហេង ភារម្យ)
ដោយ

ខាងក្រោមនេះ ជាឈ្មោះក្រុមហ៊ុន និងប្រភេទសំណង់ដែលទទួលបានពានពីកម្មវិធី Cambodia Property Awardsប្រចាំឆ្នាំ២០១៨៖ 

  1. Borey Peng Houth Group (Star Polaris 23, Star Platinum Euro Ville, Star Platinum Rosato, Euro Park, Greater Euro Ville)
  2. Greed Group (ARATA Garden Residence)
  3. Mekong Phnom Penh Development Corporation (Borey The Mekong Royal)
  4. Tronum Home Co.,Ldt (Tronum)
  5. Metro Lifestyle Development Co., Ltd. (The Heritage Walk)
  6. GRED – Graticity Real Estate Development Co., Ltd (One Park)
  7. Lixin Contruction (CEO KT Pacific)
  8. KHCN Investment and Development Co., Ltd. (The Seagate Suite)
  9. Parkway Investments Co., Ltd. (The Parkway)
  10. Phnom Penh City Center (Eden Garden)
  11. NI Development Co., Ltd.( NORO Mall)
  12. JS Property International Co Ltd.( Chief Tower )

លោក Terry Blackburn ស្ថាបនិក និងជានាយកគ្រប់គ្រងរបស់ PropertyGuru Asia Property Awards (រូបភាព៖ ហេង ភារម្យ)

លើសពីនេះទៀតស្ថាបត្យករវ័យក្មេង និងជាសាស្ដ្រាចារ្យសាកលវិទ្យាល័យ និងជាភ្ញៀវកិត្តិយសដែលបានចូលរួមកម្មវិធី គឺលោក ហ៊ុន ចាន់សាន ដែលជាស្ថាបនិកនាយករចនា និងស្ថាបត្យករដ៏សំខាន់នៃក្រុមហ៊ុន Re-Edge Architecture + Design ទទួលបានពានរង្វាន់ពិសេសសម្រាប់បុគ្គលឆ្នើមក្នុងវិស័យអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំផងដែរ។ លោកត្រូវបានជ្រើសរើសដោយនិពន្ធនាយកនៃទស្សនាវដ្តី Property Guru Property Report សម្រាប់ការបំផុសគំនិតដល់ស្ថាបត្យករកម្ពុជា និងអ្នករចនាជំនាន់ថ្មីនិងការខិតខំប្រឹងប្រែងរបស់លោកក្នុងការបង្កើនចំណេះដឹងវិជ្ជាជីវៈរបស់ពួកគេនៅលើឆាកសាកលលោក។

គណៈកម្មការវិនិច្ឆ័យឯករាជ្យនៅកម្ពុជាក្នុងឆ្នាំនេះ រួមមានលោក សន សៀប (អគ្គនាយកក្រុមហ៊ុន Key Real Estate)  លោកSimon Griffiths (នាយកគ្រប់គ្រងក្រុមហ៊ុន Urban Assets Solutions) លោក David Littlejohn (ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុន Comin Khmere) លោក Michel Cassagnes (នាយកគ្រប់គ្រងក្រុមហ៊ុន Archetype Cambodia) លោកសុក ស៊ីផាន់ណា (ដៃគូគ្រប់គ្រង SokSiphana & Associates) Ross Wheble, MA, MRICS (នាយកប្រចាំប្រទេសនៃក្រុមហ៊ុន Knight Frank [Cambodia] Pte Ltd), អ្នកនាងអាន ធីតា (នាយកក្រុមហ៊ុន CBRE Cambodia) និង Grace Rachny Fong (នាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Cambodia) ។

លោកសន សៀប អគ្គនាយកក្រុមហ៊ុន Key Real Estate ថ្លែងចំណាប់អារម្មណ៍ក្នុងកម្មវិធីនេះ (រូបភាព៖ ហេង ភារម្យ)
អ្នកអភិវឌ្ឍន៍អគារ Eden Garden ទទួលបានពានក្នុងកម្មវិធី Cambodia Property Awards 2018
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ​ពិភពលោក៖ គ្រួសារ​កម្ពុជា​ជិត​៩០%​មាន​អគ្គិសនី​ប្រើ​​​តិច​បំផុត​៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ

ព័ត៌មាន
យ៉ាង​​ហោច​​ណាស់ គ្រួសារ​​នៃ​​ប្រជាជន​កម្ពុជា​ប្រមាណ​ជិត​ជាង ៩០% មាន​លទ្ធភាព​ទទួល​បាន​ការ​ផ្គត់ផ្គង់​អគ្គិសនី​ប្រើប្រាស់ តិច​បំផុត​រយៈព…

ឧកញ៉ា សៀ ឫទ្ធី តាំង​ចិត្ត​ពន្លឿន​សង់​លំនៅដ្ឋាន​តម្លៃ​សមរម្យ​ជូន​ពលរដ្ឋ

ព័ត៌មាន
ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន WorldBridge Group បាន​ប្តេជ្ញាចិត្ត​ពន្លឿន​ការ​សាងសង់​លំនៅដ្ឋាន​សាធារណៈ​តម្លៃ​សមរម្យ​ឲ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ