Advertisement
អគ្គិសនី

ធនាគារ​ពិភពលោក៖ គ្រួសារ​កម្ពុជា​ជិត​៩០%​មាន​អគ្គិសនី​ប្រើ​​​តិច​បំផុត​៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ


យ៉ាង​​ហោច​​ណាស់ គ្រួសារ​​នៃ​​ប្រជាជន​កម្ពុជា​ប្រមាណ​ជិត​ជាង ៩០% មាន​លទ្ធភាព​ទទួល​បាន​ការ​ផ្គត់ផ្គង់​អគ្គិសនី​ប្រើប្រាស់ តិច​បំផុត​រយៈពេល ៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ ដែល​ចំនួន​នេះ បាន​បង្ហាញ​ពី​កំណើន​នៃ​ការ​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់​របស់​ប្រជាជន​កម្ពុជា បើធៀប​នឹង​កាល​ពី​ជា​ច្រើន​ឆ្នាំ​មុន។ យ៉ាងណា​ក៏​ដោយ ភាព​អាចជឿជាក់​បាន​នៃ​​សេវា​ត្រូវការ​កែ​លម្អ​ថែម​ទៀត។
ធនាគារ​ពិភពលោក៖ គ្រួសារ​កម្ពុជា​ជិត​៩០%​មាន​អគ្គិសនី​ប្រើ​ប្រាស់​តិច​បំផុត​៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ។
ដោយ
Advertisement

នេះ​បើ​តាម​របាយការណ៍​ថ្មី​ចុង​ក្រោយ​មួយ​របស់​ធនាគារពិភពលោក ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។

របាយការណ៍​របស់​ធនាគារ​ពិភព​លោក ក្រោម​ចំណង​ជើង​ថា កម្ពុជា​ លើស​ពី​ការ​តភ្ជាប់​បណ្ដាញ បាន​បង្ហាញ​ថា នៅ​ប្រទេស​កម្ពុជា មាន​គ្រួសារ​រហូត​ដល់​ជាង ៨៨% លទ្ធភាព​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់​តិច​បំផុត​៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ ក្នុង​នោះ គិត​មក​ទល់​បច្ចុប្បន្ន លទ្ធភាព​ទទួល​បាន​អគ្គិសនី​តាមរយៈ​បណ្តាញ​ខ្សែ​ចែកចាយ​របស់​រដ្ឋ​ត្រូវ​បាន​ពង្រីក​រហូត​ដល់ ៧១,៥%។ 

របាយ​ការណ៍​​ដដែល បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​តំបន់​ជនបទ បច្ចុប្បន្ន មាន​គ្រួសារ​ចំនួន​ប្រមាណ ៣០​ភាគរយ ដែល​ពឹង​ផ្អែក​ទៅ​លើ​ប្រភព​អគ្គិសនី​មិនមែន​បណ្តាញ​ចែកចាយ​រដ្ឋ ដើម្បី​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់ ក្នុង​នោះ​មាន​ប្រព័ន្ធ​ស្រូប​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ខ្នាត​លំនៅឋាន ចង្កៀង​គោម​ប្រើ​ថាមពល​ព្រះអាទិត្យ និង​អាគុយ​សាក​ភ្លើង។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា នាយិកា​គ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា ថាមពល​មាន​សារសំខាន់​ណាស់​សម្រាប់​ពង្រីក​សមត្ថភាព​ប្រកួត​ប្រជែង​ផ្នែក​ឧស្សាហកម្ម​ដែល​បង្កើត​ការងារ​ថ្មី ហើយ​សម្រាប់​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សេវា​សាធារណៈ​ដែល​ពង្រីក​ឱកាស ជួយ​ឱ្យ​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប​មាន​ជីវភាព​ប្រកប​ដោយ​គុណភាព​កាន់​តែ​ល្អ​ជាង​មុន។

លោក វិចទ័រ ហ្សូណា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល ធ្លាប់​បាន​លើក​ឡើង​ថា ជា​ទិសដៅ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា នៅ​ត្រឹម​ឆ្នាំ​២០២០​ខាង​មុខ​នេះ រាជ​រដ្ឋាភិបាល​នឹង​បង្កើន​​សមត្ថភាព​​ផ្គត់ផ្គង់​​ថាមពល​អគ្គិសនី​​​ឲ្យ​​បាន​ទៅ​ដល់​គ្រប់​ភូមិ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ឲ្យ​មាន​អគ្គិសនី​ប្រើប្រាស់ តាមរយៈ​បណ្ដាញ​ផ្គត់ផ្គង់​របស់​រដ្ឋ។

យ៉ាងណា​ក៏​ដោយ​ចុះ តម្លៃ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​នៅតែ​មាន​តម្លៃ​ខ្ពស់​ជាង​បណ្ដា​ប្រទេស​ជិត​ខាង ពោល​គឺ​បច្ចុប្បន្ន​មាន​តម្លៃ​ជាមធ្យម​ប្រមាណ ៧២០​រៀល ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង ខណៈ​ដែល​ថៃ​មាន​តម្លៃ​ប្រមាណ ៤៨០​រៀល រីឯ​វៀតណាម​មាន​តម្លៃ​ត្រឹម​តែ ២៨០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​របាយការណ៍​របស់​ធនាគារ​ពិភពលោក។

សូម​ជម្រាប​ដែរ​ថា តាម​​របាយការណ៍​ពី​ក្រសួង​រ៉ែ​និង​ថាមពល បាន​បង្ហាញ​ថា ប្រភព​ថាមពល​អគ្គិសនី​ប្រើ​ប្រាស់​នៅ​កម្ពុជា​មាន ២​ប្រភព គឺ​ប្រភព​អគ្គិសនី​ដែល​ផលិត​ក្នុង​ស្រុក និង​ប្រភព​អគ្គិសនី​ដែល​បាន​នាំចូល។

នៅ​ឆ្នាំ​២០១៧ ប្រភព​អគ្គិសនី​ក្នុង​ស្រុក​របស់​កម្ពុជា​មាន​ជាង​១៨០០​មេហ្គាវ៉ាត់ ឬ​ស្មើ​នឹង​ជាង ៨១% នៃ​ប្រភព​ថាមពល​អគ្គិសនី​សរុប ខណៈ​ដែល​ប្រភព​អគ្គិសនី​នាំចូល​មាន​ជាង ៤០០​មេហ្គាវ៉ាត់ ឬ​ស្មើ​នឹង​ប្រមាណ​ជាង​១៨%។ ដោយឡែក នៅ​ឆ្នាំ​២០១៨​នេះ កម្ពុជា​រំពឹង​ថា នឹង​បង្កើន​ប្រភព​អគ្គិសនីក្នុង​ស្រុក​ឲ្យ​បាន​ដល់​ជាង ២២០០​មេហ្គាវ៉ាត់ ឬ​ស្មើនឹង​ជាង ៨៣% នៃ​ប្រភព​ថាមពល​អគ្គិសនី​សរុប៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីបំផុត ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​ខេត្ត​កោះកុង ត្រូវ​បានដោះស្រាយ​ដោយ​រដ្ឋមន្ត្រី​«មុខដែក»

ព័ត៌មាន
នៅទីបំផុត សង្គ្រាម​ដីធ្លី​ដ៏​ជូរ​ចត់ដែល​អូស​បន្លាយ​ពេល​រាប់​ឆ្នាំ រវាង​ប្រជាពលរដ្ឋ ៣៧៥​គ្រួសារ ​​នៅ​ស្រុក​ស្រែ​អំបិល និងស្រុក​បទុម​សា...

ក្រុមហ៊ុន​ចំនួន១២​ទទួល​បាន​ពាន​ពី​កម្មវិធី Cambodia Property Award ឆ្នាំ​២០១៨

ព័ត៌មាន
Cambodia Property Award ប្រចាំឆ្នាំ២០១៨ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Property Guru ដែលក្នុងនោះមានពានសរុបចំនួន២៦ បានប្រគល់ជូនក្រុម...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ