កម្ពុជាជំរុញបន្ថែមលើការនាំចេញអង្ករសរីរាង្គទៅកាន់ទីផ្សារអន្តរជាតិ

កម្ពុជាជំរុញបន្ថែមលើការនាំចេញអង្ករសរីរាង្គទៅកាន់ទីផ្សារអន្តរជាតិ ខណៈបច្ចុប្បន្នការផលិតកើនដល់១ម៉ឺនតោន


កម្ពុជា គឺជាប្រទេសមួយ ដែលមានអំណោយផលសម្រាប់ការធ្វើកសិកម្មតាមបែបសរីរាង្គ ហើយបច្ចុប្បន្ន ក៏កំពុងមានការជំរុញការដាំដុះ និងនាំចេញកសិផលប្រភេទនេះទៅកាន់ទីផ្សារពិភពលោកកាន់តែច្រើនដែរ។ ជាក់ស្ដែង បើតាមអ្នកជំនាញក្នុងវិស័យស្រូវអង្ករបានអះអាងថា កាលពីមុនកម្ពុជាអាចផលិតស្រូវសរីរាង្គបានតែប្រហែល១០០តោនប៉ុណ្ណោះក្នុងមួយឆ្នាំ តែឥឡូវនេះ ១ឆ្នាំអាចផលិតបានដល់១ម៉ឺនតោន និងមានការនាំចេញទៅកាន់ទីផ្សារសំខាន់ៗ ជាមួយតម្លៃខ្ពស់ថែមទៀតផង។
កម្ពុជាជំរុញបន្ថែមលើការនាំចេញអង្ករសរីរាង្គទៅកាន់ទីផ្សារអន្តរជាតិ ខណៈបច្ចុប្បន្នការផលិតកើនដល់១ម៉ឺនតោន
ដោយ

ដោយមើលឃើញពីសក្ដានុពលក្នុងវិស័យនេះ ក្រុមហ៊ុនអេមរុរ៉ាយស៍កម្ពុជា AMRU Rice Cambodia និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា CACC ថ្មីៗនេះ បានបន្ដចុះកិច្ចព្រមព្រៀងស្ដីពីការអនុវត្តន៍ផលិតកម្មកសិកម្មតាមកិច្ចសន្យា ក្នុងការផលិត ផ្គត់ផ្គង់ស្រូវ និងដំឡូងមីសរីរាង្គ ជាមួយក្រុមផលិត សហគមន៍កសិកម្ម ក្នុងខេត្តព្រះវិហារ ដើម្បីជំរុញការនាំចេញផលិតផលសរីរាង្គទៅកាន់ទីផ្សារអរន្តជាតិពិសេសអង្ករសរីរាង្គតែម្ដង។

ថ្មីៗនេះ ក្រុមហ៊ុនអេមរុរ៉ាយស៍កម្ពុជា និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា(CACC) បានបន្ដចុះកិច្ចព្រមព្រៀងស្ដីពីការអនុវត្តន៍ផលិតកម្មកសិកម្មតាមកិច្ចសន្យា ក្នុងការផលិត ផ្គត់ផ្គង់ ផលិតផលសរីរាង្គ ជាមួយក្រុមផលិត សហគមន៍កសិកម្ម ក្នុងខេត្តព្រះវិហារ ក្នុងបរិមាណសរុប ៦៦ពាន់តោន សម្រាប់រដូវកាលឆ្នាំ២០២២នេះ។ ក្នុងនោះស្រូវសរីរាង្គ ចំនួន ១១ពាន់តោន និងដំឡូងមីសរីរាង្គ ចំនួន ៥៥ពាន់តោន ។ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានអះអាងថា នេះជាឆ្នាំទី៨ហើយ ដែលកម្ពុជា បាននាំចេញអង្ករសរីរាង្គទៅកាន់ទីផ្សារអន្តរជាតិ។ យ៉ាងណាក៏ដោយ បើតាមការគូសបញ្ជាក់របស់ប្រធានសហព័ន្ធរូបនេះ ការផលិតអង្ករសរីរាង្គរបស់កម្ពុជា ហាក់នៅមានកម្រិតនៅឡើយ នាពេលកន្លងមក។ ដូច្នេះ តាមរយៈ ការចុះកិច្ចព្រមព្រៀងនេះ នឹងកាន់តែជំរុញឲ្យការផលិតអង្ករសរីរាង្គ និងជំរុញដល់ការនាំចេញអង្ករទៅកាន់ទីផ្សារគោលដៅកាន់តែប្រសើរទៀតផង។ លើសពីនេះប្រធានសហព័ន្ធស្រូវអង្ករក៏អះអាងទៀតថា សហព័ន្ធក៏មានផែនការពង្រីកវិសាលភាពនៃការផលិតស្រូវសរីរាង្គបន្ថែមទៀតជាមួយបណ្ដាខេត្ត ដូចជា ខេត្តមណ្ឌលគិរី កំពង់ស្ពឺ កំពង់ឆ្នាំង និង កំពត ដើម្បីអាចមានលទ្ធភាពផលិតអង្ករសរីរាង្គឲ្យបាន២ម៉ឺនតោន ផងដែរ។

ឧកញ៉ា សុង សារ៉ន បានកត់សម្គាល់ឃើញថា ដំណើរការនៃការផលិតស្រូវសរីរាង្គ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កាន់តែបង្ហាញនូវសក្កានុពល គួរឲ្យកត់សម្គាល់ ដោយនៅជំហានដំបូងកម្ពុជា មានលទ្ធភាពផលិតស្រូវសរីរាង្គប្រមាណ ១រយតោន ប៉ុណ្ណោះ ខណៈបច្ចុប្បន្ន កម្ពុជា មានលទ្ធភាពផលិតស្រូវសរីរាង្គ ក្នុងបរិមាណរហូត ១ម៉ឺនតោនក្នុងមួយឆ្នាំ។ ទីផ្សារគោលដៅ ក្នុងការនាំចេញអង្ករសរីរាង្គរបស់កម្ពុជា មានដូចជា សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងជប៉ុន។ មិនថាពិភពលោកបាននិងកំពុងស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណា ប៉ុន្តែសម្រាប់កម្ពុជា នៅតែអាចមានឱកាស ក្នុងការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារគោលដៅ ពិសេសទីផ្សារប្រទេសចិន ហើយបច្ចុប្បន្ន កម្ពុជា ក៏កំពុងតែមមាញឹកក្នុងការជំរុញការនាំចេញអង្ករសរីរាង្គ ទៅកាន់ទីផ្សារចិន បន្ថែមផងដែរ។ នេះជាការបញ្ជាក់របស់ឧកញ៉ា សុង សារ៉ន។

ពាក់ព័ន្ធស្ថានភាពទីផ្សារអង្ករ ឧកញ៉ា សុង សារ៉ន បានគូសបញ្ជាក់ថា អង្ករកម្ពុជាឆ្នាំនេះមានទីផ្សារល្អជាងឆ្នាំមុន ពោលគឺការបញ្ជាទិញអង្ករកម្ពុជាពីសំណាក់ប្រទេសនានាមានការកើនឡើងគួរកត់សម្គាល់នៅឆ្នាំនេះ។ ប៉ុន្តែអ្វីដែលជាក្តីបារម្ភរបស់ លោកឧកញ៉ា គឺខ្លាចបញ្ហាអាកាសធាតុ និងការកើនឡើងតម្លៃជី និងថ្នាំកសិកម្មធ្វើឲ្យប៉ះពាល់ដល់ការដាំដុះដំណាំស្រូវរបស់កសិករ ដែលអាចធ្វើឲ្យមានការធ្លាក់ចុះនូវទិន្នផលនៅឆ្នាំនេះ។ ទន្ទឹមនឹងនេះ លោកឧកញ៉ា សុង សារ៉ន លើកទឹកចិត្តឲ្យកសិករបន្តជម្នះបញ្ហាក្នុងការប្រកបរបរដាំដុះដាំស្រូវរបស់ខ្លួន ដ្បិតលោកជឿជាក់ថា តម្លៃស្រូវឆ្នាំនេះនឹងមានភាពល្អប្រសើរជាងឆ្នាំមុន៕




អត្ថបទបន្ទាប់


រោងចក្រផលិតចំណីតម្លៃ៥០លានដុល្លាររបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី នឹងបើកដំណើរការនៅដើមឆ្នាំក្រោយ

ព័ត៌មាន
ក្រោយពីបានចាប់ផ្ដើមសាសង់តាំងពីចុងឆ្នាំ២០២១មក រោងចក្រផលិតចំណីសត្វ M’s Pig ទី២ នឹងត្រូវបញ្ចប់ការសាងសង់ និងបើកដំណើរការនៅខែកុម្ភៈឆ្នាំ២០២…

អតីតប្រធានាធិបតីស្រីលង្កា លោករ៉ាចាប៉ាក់សា ប្រឈមនឹងការចាប់ខ្លួន ក្រោយវិលត្រឡប់ចូលប្រទេសវិញ

ព័ត៌មាន
ប្រធានាធិបតីស្រីលង្កាដែលត្រូវបានបណ្តេញចេញពីតំណែងដោយកម្លាំងមហាជន លោក Gotabaya Rajapaksa កំពុងប្រឈមមុខនឹងការអំពាវនាវឱ្យចាប់ខ្លួនលោក កាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ