វ៉ាក់សាំងកូវីដ-១៩

កម្ពុជា ចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ ជាលើកដំបូង, កូនច្បងសម្តេច ហ៊ុន សែន ចាក់មុនគេបង្អស់!


រយៈពេល ៣ថ្ងៃ ក្រោយពីទទួលបានជំនួយវ៉ាក់សាំងពីប្រទេសចិន ចំនួន ៦០ម៉ឺនដូស នៅថ្ងៃទី ១០ខែកុម្ភៈនេះ ប្រទេសកម្ពុជាបានចាប់ផ្ដើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាលើកដំបូងសម្រាប់ក្រុមអ្នកស្ថិតនៅជួរមុខ រួមមានថ្នាក់ដឹកនាំមួយចំនួន រួមទាំងអ្នកសារព័ត៌មានផងដែរ ដែលមានអាយុចាប់ពី ១៨ ដល់ ៥៩ឆ្នាំ។ អ្វីដែលចាប់អារម្មណ៍ គឺកូនច្បងនាយករដ្ឋមន្ត្រីកម្ពុជា គឺឯកឧត្តម ហ៊ុន ម៉ាណែត បានក្លាយជាបុគ្គលដំបូងគេនៅកម្ពុជា ដែលទទួលចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ Sinopharm របស់ចិននេះ។
កម្ពុជា ចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ ជាលើកដំបូង, កូនច្បងសម្តេច ហ៊ុន សែន ចាក់មុនគេបង្អស់! (រូបភាព៖ ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត)
ដោយ

ឯកឧត្តម ហ៊ុន ម៉ាណែត បាន​សរសេរលើ​បណ្ដាញទំព័រ​ហ្វេសប៊ុក​ផ្លូវការ​​របស់​លោក ដោយបាន​អំពាវនាវ​​ដល់​ពលរដ្ឋខ្មែរ ឲ្យ​ត្រៀមលក្ខណៈ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​អនុវត្ត​វិធានការ​សុខាភិបាល និងទទួល​ចាក់​ថ្នាំបង្ការ​ទៅតាម​ដំណាក់កាល​នីមួយៗ តាមផែនការ​លទ្ធភាព​របស់​រាជរដ្ឋាភិបាល។

ការចាក់វ៉ាក់សាំង​កូវីដ-១៩ គឺធ្វើឡើង​តាមគោលការណ៍​ស្ម័គ្រចិត្ត ដោយ​មានទីតាំង​ចំនួន៤ រួមមាន៖

១៖ មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ

២៖ មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ

៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត

៤៖ មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន។ 

ក្រៅតែ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏មាន​កូនបង្កើត និងកូន​ប្រសារ​របស់​សម្តេច ហ៊ុន សែន មួយចំនួនទៀត ក៏បាន​ទទួលការ​ចាក់វ៉ាក់សាំងនេះដែរ ដូចជា ឯកឧត្តម ហ៊ុន ម៉ានិត, ឯកឧត្តម ហ៊ុន​ ម៉ានី និងឯកឧត្តម សុខ ពុទ្ធិវុធ រួមជាមួយ​ឥស្សរជន​ជាច្រើនទៀត។

សូមបញ្ជាក់ថា វ៉ាក់សាំប្រឆាំង​កូវីដ-១៩ Sinopharm ដែលជាជំនួយរបស់ចិន​ ៦០ម៉ឺនដូសនេះ គឺជាការបញ្ជូនមក​ក្នុងដំណាក់កាលដំបូង​ប៉ុណ្ណោះ នៃចំនួន ១លានដូសដែលចិន​សន្យា​ផ្ដល់ជូន​កម្ពុជា។ ក្រៅតែពីវ៉ាក់សាំងចិន កម្ពុជា​នឹង​​​ទទួលបាន​ជំនួយវ៉ាក់សាំង​​ពីប្រទេសឥណ្ឌា និងគ្រោងទិញបន្ថែមពី​អង់គ្លេស​ផងដែរ៕

None



អត្ថបទបន្ទាប់


យុវជនខ្មែរងាកមកច្នៃបង្កើតសំលៀកបំពាក់«Street Wear»ជាម៉ាកក្នុងស្រុក

សំលៀកបំពាក់បង្កើតថ្មីរបស់គម្រោង «Mars Concept» ដោយកូនខ្មែរ បានដាក់សម្ពោធជាផ្លូវការរួមជាមួយការដាក់តំាងបង្ហាញនៅទីតំាង និងការដើរបង្ហាញម…

ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍ SCG ប្រកាសលទ្ធផល​អាជីវកម្ម​​ឆ្នាំ​២០២០ នៅតែ​រឹងមាំ ទោះបីក្នុងអំឡុងពេលកូវីដ-១៩ក្ដី

ក្រុមហ៊ុន អេសស៊ីជី (SCG) សម្រេចបានប្រាក់ចំណេញនៅក្នុងឆ្នាំ២០២០ ខ្ពស់ជាងឆ្នាំ២០១៩ បើទោះបីជាមានឧបសគ្គខ្លះៗដែលបង្កដោយវិបត្តិកូវីដ-១៩ ក្ដី ។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ