អាជីវកម្ម​ក្នុង​អំឡុងពេល​កូវីដ-១៩

ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍ SCG ប្រកាសលទ្ធផល​អាជីវកម្ម​​ឆ្នាំ​២០២០ នៅតែ​រឹងមាំ ទោះបីក្នុងអំឡុងពេលកូវីដ-១៩ក្ដី


ក្រុមហ៊ុន អេសស៊ីជី (SCG) សម្រេចបានប្រាក់ចំណេញនៅក្នុងឆ្នាំ២០២០ ខ្ពស់ជាងឆ្នាំ២០១៩ បើទោះបីជាមានឧបសគ្គខ្លះៗដែលបង្កដោយវិបត្តិកូវីដ-១៩ ក្ដី ។ ភាពជោគជ័យនេះ គឺជំរុញដោយការប្ដេជ្ញាចិត្តខ្ពស់របស់បុគ្គលិក អេសស៊ីជី ទាំងអស់ ដែលបានគោរពនិងអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួននូវវិធានការប្រឆាំងនឹងកូវីដ-១៩ រួមផ្សំជាមួយនឹងភាពបត់បែនរហ័សទាន់ពេលនៅក្នុងប្រតិបត្តិការ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីស្វែងរកឱកាសថ្មីៗសម្រាប់ការផ្ដល់នូវនវានុវត្តន៍ ផលិតផល សេវាកម្ម និងដំណោះស្រាយថ្មីៗ នៅក្នុងកាលៈទេសៈទីផ្សារដ៏លំបាកនេះ ។
លោក Roongrote Rangsiyopash ប្រធាននិងជាអគ្គនាយក អេសស៊ីជី ។
ដោយ

កិច្ចប្រឹងប្រែងទាំងអស់នេះបានជួយធានានិរន្តរភាពនៃប្រតិបត្តិការអាជីវកម្មរបស់ អេសស៊ីជី ។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន អេសស៊ីជី បានផ្ដល់ជំនួយទៅដល់តំបន់នានាដែលមានអត្រាឆ្លងកូវីដ-១៩ខ្ពស់ ដើម្បីជួយតំបន់ទាំងនោះឆ្លងផុតវិបត្តិ និងវិលត្រឡប់មករកកំណើនប្រកបដោយចីរភាព ។ 

លោក Roongrote Rangsiyopash ប្រធាននិងជាអគ្គនាយក អេសស៊ីជី បានបញ្ចេញឲ្យដឹងនូវលទ្ធផលប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនដែលមិនទាន់ធ្វើសវនកម្ម សម្រាប់ឆ្នាំ២០២០ ដោយចំណូលពីការលក់បានធ្លាក់ចុះ ៩% បើធៀបនឹងឆ្នាំ២០១៩ ពោលគឺសម្រេចបានត្រឹម ២៦.០១២ប៊ីលានរៀល (៩.៦០២លានដុល្លារអាមេរិក) ដោយសារការធ្លាក់ចុះនូវតម្លៃផលិតផលគីមី និងបរិមាណលក់ថយចុះ ។ ប្រាក់ចំណេញសម្រាប់ឆ្នាំ២០២០ សម្រេចបានចំនួន ៤.៤២៤ប៊ីលានរៀល (១.០៩១លានដុល្លារអាមេរិក) ដែលកើនឡើង ៧% បើធៀបនឹងតួលេខនៃឆ្នាំ២០១៩ ដោយសារតែលទ្ធផលល្អប្រសើរនៅគ្រប់មុខធុរកិច្ច ។ នៅឆ្នាំ២០២០ ចំណូលពីការលក់ផលិតផលនិងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ (HVA) បានកើនឡើងដល់ ១៦.៣៣៩ប៊ីលានរៀល (៤.០៣០លានដុល្លារអាមេរិក) ដែលស្មើនឹង ៣២% នៃចំណូលសរុបពីការលក់ ដែលល្អប្រសើរជាងកាលពីត្រីមាសមុន ។ 

ចំណូលពីការលក់របស់ អេសស៊ីជី នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២០ បានធ្លាក់ចុះ ៤% បើធៀបនឹងត្រីមាសមុន ដោយសម្រេចបាន ១២.៩៦៧ប៊ីលានរៀល (៣.២២២លានដុល្លារអាមេរិក) ដោយសារកត្តាធ្លាក់ចុះតម្រូវការតាមរដូវកាល នៅក្នុងវិស័យអាជីវកម្មស៊ីម៉ងត៍-គ្រឿងសំណង់ (CBM), ផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងផែនការបញ្ចប់ការសាងសង់ជាស្ថាពរនូវរោងចក្រ Map Ta Phut Olefins (MOC) នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ។ ខណៈដែលការបញ្ចប់ការសាងសង់កើតឡើងនៅមុនផែនការកំណត់ក្ដី វាបានរួមចំណែកខ្លះ នាំឲ្យបរិមាណនៃការលក់ពីអាជីវកម្មផលិតផលគីមី និងការលក់ពីអាជីវកម្មស៊ីម៉ងត៍និងគ្រឿងសំណង់មានការថមថយចុះ ដោយសារផលប៉ះពាល់ពីជំងឺឆ្លងរាតត្បាតកូវីដ-១៩ ទៅលើសេដ្ឋកិច្ចទាំងមូល ។ 

ដោយឡែក ក្នុងឆ្នាំ២០២០ដដែល ប្រាក់ចំណេញដែលបានកត់ត្រាចូលបញ្ជី សម្រេចបាន ១.០៧៣ប៊ីលានរៀល (២៦៣លានដុល្លារអាមេរិក) សម្រាប់ត្រីមាសទី៤ នៃឆ្នាំ២០២០ ដែលធ្លាក់ចុះ ១៧% បើធៀបនឹងត្រីមាសមុន ដោយសារលទ្ធផលអាជីវកម្មមិនសូវគាប់ប្រសើរនៅក្នុងវិស័យស៊ីម៉ងត៍-គ្រឿងសំណង់ (CBM) ដែលបណ្ដាលមកពីដំណើរថមថយចុះនៃសេដ្ឋកិច្ចក្នុងអំឡុងវិបត្តិកូវីដ-១៩, ភ្លៀងធ្លាក់ខ្លាំងនិងគ្រោះទឹកជំនន់នៅក្នុងតំបន់, និងបញ្ហាខូចខាតទ្រព្យក្នុងអាជីវកម្ម CBM នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ពីប្រតិបត្តិការនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ។ ស្របពេលជាមួយគ្នានេះដែរ ប្រាក់ចំណេញប្រចាំត្រីមាសបានកើនឡើង ១៣% បើធៀបនឹងឆ្នាំ២០១៩ ដោយសារចំណូលពីអាជីវកម្មផលិតផលគីមីមានភាពល្អប្រសើរជាង ។ 

ទន្ទឹមនឹងនេះដែរ ចំណូលរបស់ អេសស៊ីជី ពីប្រតិបត្តិការអាជីវកម្មនៅខាងក្រៅប្រទេសថៃ រួមបញ្ចូលគ្នាជាមួយការលក់នាំចេញពីប្រទេសថៃ សម្រេចបាន ២១.៨៥៩ប៊ីលានរៀល (៥.៣៩១លានដុល្លារអាមេរិក) នៅក្នុងឆ្នាំ២០២០ ឬស្មើនឹង ៤២% នៃចំណូលសរុបពីការលក់ ដែលខ្ពស់ជាងបន្តិចពីតួលេខឆ្នាំ២០១៩ ដែលសម្រេចបានត្រឹម ៤១% ៕




អត្ថបទបន្ទាប់


កម្ពុជា ចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ ជាលើកដំបូង, កូនច្បងសម្តេច ហ៊ុន សែន ចាក់មុនគេបង្អស់!

ព័ត៌មាន
រយៈពេល ៣ថ្ងៃ ក្រោយពីទទួលបានជំនួយវ៉ាក់សាំងពីប្រទេសចិន ចំនួន ៦០ម៉ឺនដូស នៅថ្ងៃទី ១០ខែកុម្ភៈនេះ ប្រទេសកម្ពុជាបានចាប់ផ្ដើមចាក់វ៉ាក់សាំងប្រ…

អាំងប៉ាវឆ្នាំថ្មីហេងៗ! បង់២០ខែដោយគ្មានការប្រាក់ ឬជម្រើសបង់រំលស់១០០%ពីបុរី ប៉េង ហួត

ព័ត៌មាន
ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំ២០២០១នេះ បុរី ប៉េង ហួត មានកិត្តិយសនាំមកជូនអតិថិជននូវការផ្ដល់ជូនដ៏ពិសេសបំផុតដោយមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ