PharmKulen កំពុងបង្កើតប្រព័ន្ធទិន្នន័យឱសថ និងប្រព័ន្ធប្រតិបត្តិការឱសថស្ថាន សម្រាប់ទីផ្សារកំពុងអភិវឌ្ឍ ដោយចាប់ផ្តើមដំបូងនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងប្រទេសមួយដែលប្រជាជនជាង ៧លាននាក់ ជ្រើសរើសទៅឱសថស្ថានមុនគេនៅពេលពួកគេមានជំងឺ ការស្វែងរកថ្នាំដែលត្រឹមត្រូវនៅតែទាមទារឱ្យពួកគេដើរពីហាងមួយទៅហាងមួយ។ PharmKulen អនុញ្ញាតឱ្យអ្នកជំងឺស្វែងរកឱសថ និងមើលឃើញភ្លាមៗថាឱសថស្ថានណាមួយនៅជិតពួកគេមានឱសថនោះ ហើយថែមទាំងផ្តល់ឱ្យឱសថស្ថានភាគច្រើន (ដែលភាគច្រើននៅប្រើប្រាស់ក្រដាសស្នាម) នូវប្រព័ន្ធដ៏សាមញ្ញមួយដើម្បីគ្រប់គ្រងស្តុក និងការលក់ក្នុងពេលជាក់ស្តែង (Real-time)។ បច្ចុប្បន្ន ប្រព័ន្ធនេះកំពុងដំណើរការជា Web App និងកម្មវិធី Telegram Bot។
ភាពលេចធ្លោខុសពីគេរបស់ក្រុមហ៊ុននេះ គឺប្រព័ន្ធបណ្ដុំទិន្នន័យ។ ដើម្បីធ្វើឱ្យការស្វែងរកឱសថមានប្រសិទ្ធភាព PharmKulen បានបង្កើតនូវបណ្តុំទិន្នន័យឱសថដែលមានរចនាសម្ព័ន្ធពេញលេញបំផុតមួយនៅក្នុងប្រទេសកម្ពុជា រួមមានឱសថជាង ១៨,០០០ ប្រភេទ ដែលត្រូវបានថតរូប និងចងក្រងជាប្រព័ន្ធរហូតដល់ ៦ ភាសា រួមទាំងភាសាខ្មែរផងដែរ ដោយប្រមូលពីទិន្នន័យរបស់ឱសថស្ថាននានាទូទាំងរាជធានីភ្នំពេញ។ លើសពីនេះ ក្រុមការងារកំពុងអភិវឌ្ឍ PK-Genesis ដែលជាប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ផ្នែកឱសថ ដែលត្រូវបានបណ្តុះបណ្តាល និងកែសម្រួលជាពិសេសដោយក្រុមការងារផ្ទាល់។ វាគឺជាប្រព័ន្ធការពារទិន្នន័យ និង AI (Data and AI moat) ដែលកាន់តែមានសក្តានុពលខ្លាំងឡើងរាល់ពេលមានការចូលរួមពីឱសថស្ថាន និងរាល់ការស្វែងរករបស់អ្នកប្រើប្រាស់។
លោក Khidayotullo Salakhitdinov ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) នៃ PharmKulen បានមានប្រសាសន៍ថា៖ «ឱសថស្ថានគឺជាច្រកចូលដំបូងបង្អស់ក្នុងការថែទាំសុខភាពនៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងទីផ្សារកំពុងអភិវឌ្ឍរួចទៅហើយ។ យើងគ្រាន់តែធ្វើឱ្យច្រកទ្វារនោះមានភាពឆ្លាតវៃជាងមុនប៉ុណ្ណោះ។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា «ការវិនិយោគនេះបានឆ្លុះបញ្ចាំងពីសក្តានុពលដ៏រីកចម្រើននៃធុរកិច្ចថ្មី ក្នុងការទាក់ទាញទុនវិនិយោគឯកជនក្នុងតំបន់ និងការពង្រីកដំណោះស្រាយប្រកបដោយនវានុវត្តន៍។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសហគ្រិនខ្មែរ នៅតែបន្តប្តេជ្ញាចិត្តក្នុងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពស្ថាបនិក ឱ្យកាន់តែមានភាពទាក់ទាញ ដល់ការវិនិយោគ ព្រមទាំងកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពមួយដែលមាន អំណោយផល។»
លោក Timur Daudpota និង Sun Choi ដៃគូស្ថាបនិកនៃក្រុមហ៊ុន 2080 Ventures បានលើកឡើងថា៖ «PharmKulen គឺជាមូលហេតុចម្បងដែលកម្មវិធី មគ្គទេសក៍ធុរកិច្ចខ្មែរ ត្រូវបានបង្កើតឡើង៖ គឺក្រុមការងារក្នុងស្រុកដ៏រឹងមាំមួយដែលបានផ្លាស់ប្តូរបញ្ហាជាក់ស្តែង ឱ្យទៅជាក្រុមហ៊ុនទិន្នន័យ និង AI ដ៏មានសុវត្ថិភាព ដែលអាចពង្រីកវិសាលភាពទូទាំងតំបន់។ យើងមានមោទនភាពក្នុងការគាំទ្រលោក Khidayotullo លោក និមិត្ត និងក្រុមការងាររបស់ពួកគេ រួមជាមួយសហគ្រិនខ្មែរ។»
កម្មវិធីមគ្គទេសក៍ធុរកិច្ចខ្មែរ គឺជាកម្មវិធីពន្លឿនអាជីវកម្មរយៈពេល ១២ សប្តាហ៍ ដែលដំណើរការដោយ 2080 Ventures ក្រោមកិច្ចសហការជាមួយសហគ្រិនខ្មែរ ដើម្បីជួយដល់ធុរកិច្ចបង្កើតថ្មី (Startups) ក្នុងដំណាក់កាលដំបូងនៅកម្ពុជា ឱ្យសម្រេចបាននូវភាពស្របគ្នានៃផលិតផលនិងតម្រូវការទីផ្សារ (Product-market fit) ទទួលបានអតិថិជនដំបូង និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានការវិនិយោគ។
អំពី PharmKulen៖
PharmKulen គឺជាក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាល (Healthtech) របស់កម្ពុជា ដែលបង្កើតប្រព័ន្ធស្វែងរកឱសថវៃឆ្លាត និងប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការឱសថស្ថាន។ ផ្លែតហ្វមពីរជម្រើស (Two-sided platform) របស់ខ្លួន អនុញ្ញាតឱ្យអ្នកជំងឺស្វែងរកបានភ្លាមៗថា ឱសថស្ថានណាដែលនៅជិតបំផុតមានឱសថដែល ពួកគេត្រូវការ ខណៈដែលផ្តល់ឱ្យឱសថស្ថាននូវប្រព័ន្ធដ៏សាមញ្ញមួយសម្រាប់គ្រប់គ្រងស្តុក និងការលក់ក្នុងពេលជាក់ ស្តែង (real-time)។ អ្វីដែលជាគ្រឹះទ្រទ្រង់ប្រព័ន្ធនេះ គឺទ្រព្យសកម្មទិន្នន័យឱសថដែលមានកម្មសិទ្ធិ មានរចនាសម្ព័ន្ធ មានរូបថត និងមានច្រើនភាសា រួមជាមួយនឹង PK-Genesis ដែលជា AI ផ្នែកឱសថសាស្ត្រដែលត្រូវបានកែសម្រួលយ៉ាងសម្រិតសម្រាំងរបស់ក្រុមហ៊ុន។ ក្រុមហ៊ុន PharmKulen Pte. Ltd. មានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី និងមានប្រតិបត្តិការនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
អំពី 2080 Ventures៖
2080 Ventures គឺជាក្រុមហ៊ុនពន្លឿនប្រព័ន្ធអេកូឡូស៊ីធុរកិច្ចបង្កើតថ្មីជាសកល ដែលមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក និងកំពុងមានសកម្មភាពនៅក្នុងប្រទេសជាង ១០ រួមទាំងប្រទេសកូរ៉េខាងត្បូងផងដែរ។ ក្រុមហ៊ុនគាំទ្រដល់ធុរកិច្ចបង្កើតថ្មីក្នុងដំណាក់កាលដំបូង ចាប់តាំងពីការចូលកាន់ទីផ្សារ រហូតដល់ការពង្រីកវិសាលភាពអាជីវកម្ម ដោយធ្វើការរួមគ្នាជាមួយរដ្ឋាភិបាល ក្រុមហ៊ុនសាជីវកម្ម និងវិនិយោគិន ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ប្រកបដោយចីរភាព។ https://www.2080.ventures/
អំពី សហគ្រិនខ្មែរ៖
សហគ្រិនខ្មែរ (Khmer Enterprise - KE) ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកៀរគរ និងគ្រប់គ្រងធនធាននានាដែលគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដ៏រស់រវើក ដោយផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់ធុរកិច្ចបង្កើតថ្មី (Startups) សហគ្រាសធុនតូច និងមធ្យម (SMEs) និងអ្នកកសាងប្រព័ន្ធអេកូឡូស៊ីនៅទូទាំងប្រទេសកម្ពុជា។ https://khmerenterprise.info
ព័ត៌មានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖ ក្រុមការងារទំនាក់ទំនងនៃ 2080 Ventures។ info@2080.ventures