អត្ថបទពាណិជ្ជកម្ម

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារសម្រាប់ផលិតផលខ្មែរ


រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ - ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំលើក ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារដំណាក់កាល បន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា។
សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារសម្រាប់ផលិតផលខ្មែរ
ដោយ
អំពី Khmer Enterprise

កិច្ចប្រជុំ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ ដោយផ្តោតលើការវាយតម្លៃ​វឌ្ឍនភាពនៃ​ការ​ អនុវត្ត​កម្មវិធី និង​ការកែលម្អយន្តការសម្របសម្រួល ដើម្បីធានាប្រសិទ្ធភាព និងផលវិជ្ជមានកាន់តែខ្ពស់សម្រាប់ ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យម។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “ខណៈដែលកម្ពុជាកំពុងខិតខំជំរុញបរិវត្តកម្ម សេដ្ឋកិច្ច សហគ្រិនភាពដើរតួកាន់តែសំខាន់ ក្នុងការបង្កើតការងារ ជំរុញនវានុវត្តន៍ និងបង្កើតកាលានុវត្តភាពថ្មីៗ សម្រាប់កំណើនសេដ្ឋកិច្ច។ យើងត្រូវបន្តសហការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដើម្បីឱ្យសហគ្រិនកម្ពុជា អាចប្រែក្លាយគំនិត ទៅជាសហគ្រាសដែលមានសមត្ថភាពប្រកួតប្រជែង។”

ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាបរធនបាល បានពិភាក្សា និងអនុម័តទិសដៅការងារដូចខាងក្រោម៖

ពង្រីកការគាំទ្រសហគ្រិនភាពទៅកាន់បណ្តាខេត្ត និងត្រៀមសហគ្រិនសម្រាប់ដំណាក់កាលថ្មីនៃការ អភិវឌ្ឍសេដ្ឋកិច្ច៖ សហគ្រិនខ្មែរ បន្តពង្រីកការអភិវឌ្ឍសមត្ថភាពសហគ្រិន តាមរយៈការបណ្តុះបណ្តាល ការ​ផ្តល់​ប្រឹក្សាបច្ចេកទេស ការលើកកម្ពស់ចំណេះដឹងឌីជីថល និងបញ្ញាសិប្បនិម្មិត ដល់សហគ្រិន​នៅតាម ​បណ្តា​ខេត្ត។ ទន្ទឹមនឹងនេះ កម្មវិធីសហគ្រិនវិទ្យាល័យ និងកម្មវិធីសហគ្រិនមហាវិទ្យាល័យ បានពង្រីក​ទៅ ​កាន់១៧៥ វិទ្យាល័យ-គ្រឹះស្ថានឧត្តមសិក្សាទូទាំង ២៥ រាជធានី-ខេត្ត ដោយផ្តល់ឱកាសដល់ សិស្ស-និស្សិត​ចូល​រួមបង្ហាញគំនិតអាជីវកម្ម។

ពង្រឹងតួនាទីជាដៃគូយុទ្ធសាស្ត្រក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព៖ សហគ្រិនខ្មែរ បន្តពង្រឹងកិច្ច​សហ​ការ រវាងស្ថាប័នសាធារណៈ វិស័យឯកជន ស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍។ តាមរយៈកម្មវិធីមគ្គទេសក៍ ធុរកិច្ចខ្មែរ ក្រោមកិច្ចសហការជាមួយដៃគូនៅកូរ៉េខាងត្បូង និងប្រទេសស្វីស ធុរកិច្ចថ្មីចំនួន ៧ ទទួល​បាន​ ឱកាសឈានចូលដំណាក់កាលពិនិត្យសក្តានុពលវិនិយោគ (investment due diligence) សម្រាប់ចូល ទៅ​កាន់​ទីផ្សារអន្តរជាតិនៅប្រទេសសិង្ហបុរី និង​ទទួល​បានទុនវិនិយោគដំណាក់កាលដំបូង។ កម្មវិធី​នេះជា​ ផ្នែក​មួយនៃការអនុវត្តផែនទីបង្ហាញផ្លូវ​ប្រព័ន្ធ​អេកូឡូស៊ីសហគ្រិនភាពកម្ពុជា ២០២៥-២០៣៥ ដែល​ សហគ្រិន​ខ្មែរ សហការជាមួយដៃគូពាក់ព័ន្ធជាច្រើន កំពុងជំរុញការអនុវត្ត និងកំណត់អាទិភាពដើម្បីពង្រឹង ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា។

ពង្រីកឱកាសទីផ្សារសម្រាប់ផលិតផលខ្មែរទាំងក្នុងស្រុក និងអន្តរជាតិ៖ សហគ្រិនខ្មែរ បន្តគាំទ្រសហគ្រិន ក្នុងការពង្រីកទីផ្សារ និងពង្រឹងសមត្ថភាពប្រកួតប្រជែង។ តាមរយៈកិច្ចសហការជាមួយនឹងផ្សារទំនើប អ៊ីអន សហគ្រិនខ្មែរ បានរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកដែលមាន ១១២ សហគ្រាស ចូលរួមតាំង បង្ហាញផលិតផលចំនួន ៩៤៦ មុខ។ សហគ្រិនខ្មែរ ក៏បន្តផ្សព្វផ្សាយផលិតផលខ្មែរទៅកាន់ទីផ្សារ អន្តរជាតិ តាមរយៈថ្នាលឌីជីថល ដើម្បីបង្កើនការទទួលស្គាល់ និងពង្រីកឱកាសទីផ្សារបន្ថែមទៀត។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ​ ប្រតិភូរាជរដ្ឋាភិបាល និងទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានលើកឡើងថា៖ “ការអភិវឌ្ឍសហគ្រិនភាព មិនអាចផ្តាច់ចេញពីការពង្រឹងយុទ្ធសាស្រ្តអាជីវកម្ម និងគុណភាព របស់ផលិតផល។ តាមរយៈការពង្រីកការគាំទ្រសម្រាប់សហគ្រិន ការពង្រឹងភាពជាដៃគូក្នុងប្រព័ន្ធ អេកូ​ឡូ​ស៊ី និងការបង្កើតឱកាសទីផ្សារ អាជីវករអាចបង្កើនភាពប្រកួតប្រជែង និងលើកកម្ពស់ផលិតផលខ្មែរឱ្យ កាន់តែ​មានការទទួលស្គាល់ទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។”

ក្នុងកិច្ចប្រជុំលើកទី២០នេះ ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានបន្តផ្តល់ការគាំទ្រ និងផ្តល់ទិសដៅ អាទិភាព សម្រាប់​សហ​គ្រិន​ខ្មែរ ក្នុងការពង្រឹងប្រសិទ្ធភា​ពនៃការអនុវត្តកម្មវិធី ពង្រីកកិច្ចសហការជាមួយដៃគូ ពាក់ព័ន្ធ និងជំរុញការអភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ីសហគ្រិនភាពឱ្យកាន់តែរឹងមាំ។




អត្ថបទបន្ទាប់


តើអ្វីជាឱកាស និងហានិភ័យសម្រាប់កម្ពុជា ក្រោយអាម៉េរិកដាក់ពន្ធគយថ្មី ១០%?

សហរដ្ឋអាមេរិកបានសម្រេចដាក់ពន្ធគយអត្រា ១០% លើទំនិញនាំចូលពីកម្ពុជា បន្ទាប់ពីការស៊ើបអង្កេតតា​មមាត្រា 301 (Section 301) របស់ការិយាល័យតំណ…

តៃវ៉ាន់ ព្រមានថា ថៃនឹងក្លាយជាជនរងគ្រោះបន្ទាប់ ក្រោយខឹងទទួលតៃវ៉ាន់ ជាផ្នែកមួយរបស់ចិន

ក្រសួងការបរទេសតៃវ៉ាន់ បានចេញមុខសម្តែងការខកចិត្ត និងប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះ​រដ្ឋាភិបាលថៃ បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ