ក្រសួងការបរទេសកម្ពុជា

Covid-19៖ ជនបរទេស​ចូល​មកកម្ពុជា​តម្រូវឲ្យមាន​ប្រាក់ធានា​រ៉ាប់រងសុខភាព​យ៉ាងតិច ៥ម៉ឺនដុល្លារ អំឡុងពេលស្នាក់នៅកម្ពុជា


ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី២៨មីនានេះ បានចេញលិខិតមួយស្តីពីវិធានការតឹងរ៉ឹងជាបណ្តោះអាសន្នមួយចំពោះជនបរទេស ដែលមានបំណងធ្វើដំណើរមកកម្ពុជា ដោយតម្រូវអោយមានលិខិតបញ្ជាក់ថាគ្មានមេរោគកូវីដ១៩ និងមានប្រាក់ធានារ៉ាប់រងសុខភាពយ៉ាងតិច៥ម៉ឺនដុល្លារក្នុងអំឡុងពេលស្នាក់នៅកម្ពុជា។
កម្ពុជាចាត់វិធានការតឹងរ៉ឹងចំពោះជនបរទេស ខណៈករណីកូវីដ១៩កើនឡើងជាបន្តបន្ទាប់(រូបភាព ក្រសួងសុខាភិបាល)

នៅ​ក្នុង​លិខិតបញ្ជាក់​ថា ការ​រឹត​បន្តឹង​ចំពោះ​ការ​ធ្វើ​របស់​ជនបរទេស​មក​កាន់​កម្ពុជា​បែប​នេះ គឺ​ដើម្បី​កាត់​បន្ថយ និង​ទប់ស្កាត់​ការ​ចម្លង​មេរោគ​កូ​វី​ដ​១៩ និង​ស្រប​តាម​វិធានការ​នានា​របស់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដោយ​វិធានការ​នេះ​នឹង​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២០ នេះ​តទៅ​ហើយ​។​យ៉ាងណាមិញ​ចំពោះ​វិធាន​ដែល​តម្រូវ​ឲ្យ​មាន​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​សុខភាព និង​ឯកសារ​ធានា​រ៉ាប់រង​សុខភាព នឹង​ត្រូវ​លើកលែង​ចំពោះ​ជនបរទេស ដែល​កាន់​ទិ​ដ្ឋ​ការ​ការទូត ឬ​ទិ​ដ្ឋ​ការ​ផ្លូវការ​របស់​កម្ពុជា​។

ការ​ចេញ​លិខិត​របស់​ក្រសួងការបរទេស​នេះ ត្រូវ​បាន​សាធារណៈ​មតិ​លើក​ឡើង​ថា ដោយសារ​តែ​មានការ​រិះគន់​ចំពោះ​ការ​ក្រសួងសុខាភិបាល ក្រោយ​ទទួល​ព្យាបាល​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​០២​នាក់ ដែល​ត្រូវ​បាន​បញ្ជាក់​ថា មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩ តាំងពី​នៅ​ប្រទេស​ថៃ​ហើយ តែ​មិន​បាន​ព្យាបាល​នៅ​ទីនោះ​ព្រោះ​គ្មាន​លុយ និង​បន្ត​ចូល​មក​កម្ពុជា  ដើម្បី​ស្វែងរក​ការ​ព្យាបាល​ទៅ​វិញ​។ ប្រការ​នេះ​បាន​ធ្វើ​អោយ​មានការ​រិះគន់​យ៉ាង​ចាស់​ដែរ ពី​សំណាក់​អ្នកលេង​បណ្តាញ​សង្គម ខណៈ​កម្ពុជា​ជា​ប្រទេស​ក្រីក្រ​ជាង​ប្រទេស​ថៃ​ផង​នោះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជំនួយ​ពី​Jack Ma! ប្រអប់​សារធាតុ​តេស្ត​រក​មេរោគ​COVID-19​ចំនួន​២​ម៉ឺន​សម្រាប់ ត្រូវ​បាន​ផ្តល់​ឲ្យ​កម្ពុជា

ព័ត៌មាន
នៅថ្ងៃទី២៨មីនានេះ ក្រសួងសុខាភិបាលកម្ពុជា បានទទួលប្រអប់សារធាតុតេស្តរកមេរោគCOVID-19(Detection Reagent)ចំនួន២០០០០សម្រាប់ ពីស្ថានទូតចិន…

ក្នុងពេលជិត១ខែ កូវីដ១៩​រាលដាល​ដល់​ជាង​ពាក់​កណ្ដាល​ប្រទេសហើយ នៅកម្ពុជា

ព័ត៌មាន
ក្នុង​អំឡុងពេល​មួយខែ គឺ​ក្នុង​ខែ​មីនានេះ វីរុស​កូវីដ​១៩ បាន​ឆ្លងរាលដាល​ទៅ​ដល់​ ១៣ខេត្ត​រាជធានី​ហើយ នៅទូទាំង​ប្រទេស​កម្ពុជា ដោយ​ករណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ