កូវីដ១៩នៅកម្ពុជា

កម្ពុជារក​ឃើញ​អ្នកឆ្លង​ជំងឺកូវីដ-១៩ ថ្មី ​៥៥នាក់ ខណៈអ្នក​ជាសះស្បើយមាន ២៣នាក់


ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៥ខែមីនា ឆ្នាំ២០២១នេះ បានធ្វើការសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៥៥នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយមានចំនួន២៣នាក់។
បុគ្គលិកសុខាភិបាលកំពុងសកសំណាកពលរដ្ឋក្នុងតំបន់កំពុងរាលដាលកូវីដ១៩នៅកម្ពុជាថ្ងៃទី១៣ មីនា ២០២១។ រូបភាព៖ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ
ដោយ

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុង​ចំណោម​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ទាំង ៥៥​នាក់​នោះ សុទ្ធសឹងជាករណី​ឆ្លង​ក្នុង​សហគមន៍នៃ «​ព្រឹត្តិការណ៍​២០​កុម្ភៈ» ស្រប​ពេល​ដែល​អ្នកជា​សះស្បើយ​មាន​ចំនួន​២៣នាក់​។

សម្រាប់​អ្នក​វិជ្ជមាន​ទាំង ៥៥​នាក់ មាន៥០ករណីរកឃើញនៅរាជធានីភ្នំពេញ, នៅសៀមរាប១ករណី, កណ្តាល១ករណី​ ត្បូងឃ្មុំ១ករណី កំពង់ធំ១ករណី ​និងខេត្តព្រះសីហនុ១ករណី។

សូម​បញ្ជាក់​ដែរ​ថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន ១៨៧២នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន ១០៥៦ នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ ចំនួន៨០៩​នាក់​ ស្លាប់​ចំនួន៧នាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


GMAC កំពុងរៀបចំឲ្យកម្មករកម្មការិនីជាង៦០០រោងចក្រទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩

ព័ត៌មាន
កម្មករកម្មការិនីរោងចក្រកាត់ដេរប្រមាណ ៦០០រោងចក្រ នឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ពីរាជរដ្ឋាភិបាល ក្រោមគោលការណ៍ស្ម័គ្រចិត្ត ខណៈដែល បច្…

ឥណ្ឌារកឃើញវីរុសកូវីដ១៩ «បំប្លែងខ្លួនថ្មី» មួយប្រភេទទៀតមានលទ្ធភាពបំប្លែងខ្លួនបានទ្វេដង

ព័ត៌មាន
កាលពីថ្ងៃពុធទី២៤មីនា ម្សិលមិញ ប្រទេសឥណ្ឌាប្រកាសរកឃើញនូវរីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមួយប្រភេទទៀត ដែលមានលទ្ធភាពអាចបំប្លែងខ្លួនបានលើសទ្វេដង …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ