កូវីដ១៩នៅកម្ពុជា

រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន៧៣០នាក់បន្ថែមទៀតខណៈអ្នកស្លាប់សរុបកើនដល់ជាង១០៣នាក់


ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី០២ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៧៣០នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយមាន ១៦៩នាក់ ស្របពេលដែលអ្នកស្លាប់កើនឡើងថែម៦នាក់ទៀត។
រថយន្តសង្គ្រោះតម្រង់ជួររងចាំយកអ្នកវិជ្ជមានកូវីដ១៩មកសម្រាកព្យាបាលនៅមជ្ឍមណ្ឌល ម៉ូឌែន ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រូបថតដោយ ប៊ុក វន្ថា/ខេមបូណូមីស
ដោយ

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ទាំង ៧៣០​នាក់​នោះ មានករណី​ចម្លង​ក្នុង​សហគមន៍​នៃ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» ចំនួន៧២៨នាក់ រីឯ២ករណីទៀតជាអ្នកដំណើរពីបរទេស ស្របដែល​អ្នកជា​សះស្បើយ​មាន​ចំនួន​ ១៦៩នាក់ ដែល​តម្រូវ​ឲ្យ​ចេញពី​មន្ទីរពេទ្យ ហើយ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​១៤​ថ្ងៃ​បន្ថែម​ទៀត​ដោយ​ខ្លួនឯង​។

សម្រាប់​អ្នក​វិជ្ជមាន​ករណី​សហគមន៍​ទាំង​ ៧៣០នាក់ រួម​មាន រាជធានីភ្នំពេញ ៤៥៤ករណី - ព្រះសីហនុ ១២៤ករណី - កណ្ដាល ១០៧ករណី - កំពង់ធំ ១៤ករណី - តាកែវ ១១ករណី - ព្រៃវែង ៦ករណី - ត្បូងឃ្មុំ ៥ករណី - កំពង់ចាម ៤ករណី - សៀមរាប ២ករណី - ស្ទឹងត្រែង ១ករណី - ពោធិ៍សាត់ - ១ករណី - កំពត ១ករណី។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដោយឡែក​មួយទៀត​របស់​ក្រសួងសុខាភិបាល ចេញផ្សាយ​ក្នុងថ្ងៃនេះ​ដដែល​បាន​គូសបញ្ជាក់​ថា មាន​អ្នកជំងឺ​កូ​វី​ដ​០៣៦នាក់​ទៀត បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​កូ​វី​ដ​-១៩ ក្នុង​នោះ​មាន បុរសឣាយុ ៧១ឆ្នាំ ស្រ្តីឣាយុ ៧១ឆ្នាំ ស្រ្តីឣាយុ ៧៦ឆ្នាំ បុរសឣាយុ ៦១ឆ្នាំ បុរសឣាយុ ៥៩ឆ្នាំ និងបុរសឣាយុ ៤៥ឆ្នាំ។​

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២១ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន​ ១៤ ៥២០ ​នាក់ហើយ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន ៥៣៦៩ នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ ចំនួន ៩០៤០នាក់ និង​ស្លាប់​បាត់បង់​ជីវិត​សរុបចំនួន១០៣នាក់​៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពលរដ្ឋ​អូស្ត្រាលី​ដែលធ្វើដំណើរត្រឡប់មក​ពីឥណ្ឌា​ អាចប្រឈមនឹងការជាប់ពន្ធនាគារ ៥ឆ្នាំ

ព័ត៌មាន
ពលរដ្ឋអូស្រ្តាលី​ដែល​វិលត្រឡប់​មក​ពី​ប្រទេស​ឥណ្ឌា​ មក​ប្រទេស​កំណើតវិញ អាច​ប្រឈមនឹងការជាប់ពន្ធនាគារ​រយៈពេល ៥ឆ្នាំ និង​ការ​ផាក​ពិន័យ ​...

realme 8 Pro បានដាក់លក់ជាផ្លូវការហើយ! តម្លៃត្រឹមតែ 369 ដុល្លារ តែប៉ុណ្ណោះ

ព័ត៌មាន
មកដល់ហើយ! realme 8 Pro ស្មាតហ្វូនកាមេរ៉ាធំ 108MP ចេញលក់ហើយក្នុងតម្លៃ 369 ដុល្លារ តែប៉ុណ្ណោះ ជាមួយកាដូជាច្រើន! វ៉ាវ! realme 8 Pro ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ