បើកច្រកព្រំដែនកម្ពុជា-ថៃ

កម្ពុជា-ថៃគ្រោងបើកច្រកព្រំដែនស្ទឹងបត់បណ្តោះអាសន្ន ដើម្បីសម្រួលការដឹកជញ្ជូនទំនិញ


អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យបានគូសបញ្ជាក់ថា កម្ពុជារួមជាមួយថៃកំពុងពិនិត្យ និងសិក្សាពីលទ្ធភាពក្នុងការបើកឲ្យដំណើរការច្រកព្រំដែនស្ទឹងបត់-ណងអៀនបណ្តោះអាសន្នដើម្បីជួយសម្រួលដល់ការផ្ទេរ និងដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ។ តែយ៉ាងណាភាគីទាំងពីរមិនទាន់បានកំណត់ពីពេលវេលាជាក់លាក់សម្រាប់ការបើកដំណើរបណ្តោះអាសន្ននេះនៅឡើយទេ ដោយសារហេដ្ឋារចនាសម្ព័ន្ធមួយចំនួនកំពុងស្ថិតក្នុងដំណើរការសាងសង់ ដែលគ្រោងបញ្ចប់ជាស្ថាពរនៅអំឡុងខែធ្នូ ខាងមុខនេះ។
រូបឯកសារ​ ច្រកព្រំដែនរវាង​កម្ពុជា និងថៃ (រូបភាព៖https://www.live-less-ordinary.com)
ដោយ

អ្នកជំនាញជឿជាក់ថា ក្រោយច្រកនេះត្រូវបានបើកឲ្យដំណើរការ វានឹងជួយសម្រួលការកកស្ទះក្នុងការដឹកជញ្ជូនទំនិញចេញចូលរវាងប្រទេសទាំងពីរ និងកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនប៉ោយប៉ែតផងដែរ។ ក្រុមការងារខេមបូណូមីស​លម្អិតរឿងនេះដូចតទៅ។

ឯកឧត្តម សេក សុខុម អ្នកនាំពាក្យខេត្តបន្ទាយមានជ័យបានបញ្ជាក់ប្រាប់ខេមបូណូមីសថា ឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ បានជួបប្រជុំជាមួយអភិបាលខេត្តស្រះកែវ របស់ថៃ កាលពីថ្ងៃទី១០ មីនា ដើម្បីពិភាក្សាគ្នាពាក់ព័ន្ធការបើកច្រកព្រំដែនស្ទឹងបត់-ណងអៀន ដែលជាចំណុចប្រសព្វរវាងខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ។ ជាលទ្ធផលភាគីទាំងពីរបានឯកភាពគ្នា ដោយគ្រោងបើកដំណើរការច្រកនេះ ជាបណ្តោះអាសន្នក្នុងពេលឆាប់ខាងមុខនេះ ដើម្បីជួយសម្រួលដល់ការផ្ទេរ និងដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ ក៏ដូចជាដើម្បីកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលមានសភាពតូចចង្អៀត។

តែយ៉ាងណាភាគីទាំងពីរមិនទាន់កំណត់ពីពេលវេលាជាក់លាក់សម្រាប់ការដាក់ឲ្យដំណើរការបណ្តោះអាសន្ននូវច្រកនេះនៅឡើយទេ ខណៈភាគីថៃនឹងមកពិនិត្យច្រកនេះម្តងទៀតនៅថ្ងៃទី១៧ ខែមីនា ខាងមុខនេះ។ បច្ចុប្បន្ន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងអគាររដ្ឋបាលនៅច្រកព្រំដែននេះ របស់ភាគទាំងពីរមិនទាន់រួចរាល់នៅឡើយទេ ដោយគ្រោងបញ្ចប់ជាស្ថាពរនៅអំឡុងខែធ្នូ ចុងឆ្នាំ២០២២។ បើតាមអ្នកនាំពាក្យខាងលើ បច្ចុប្បន្នកម្ពុជាសម្រេចការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបានប្រមាណ៤០% ខណៈថៃសម្រេចបានប្រមាណ៩០%។ 

សម្រាប់ឯកឧត្តម សេក សុខុម ក្រោយច្រកព្រំដែនអន្តរជាតិស្ទឹងបត់-ណងអៀនដាក់ឲ្យដំណើរការ វានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្របសម្រួលដល់ការដឹកជញ្ចូនទំនិញចេញចូលរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ជាពិសេស ជួយកាត់បន្ថយការកកស្ទះទំនិញ និងជំរុញកំណើននាំចេញទំនិញ ក៏ដូចជាពង្រីកទំហំការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។

ជាមួយគ្នានេះ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាធ្លាប់រំពឹងថា ក្រោយច្រកព្រំដែនអន្តរជាតិស្ទឹងបត់-ណងអៀនដាក់ឲ្យដំណើរការជាបណ្តោះអាសន្នវានឹងជួយសម្រួលឲ្យការដឹកជញ្ជូនទំនិញចេញចូលរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរមួយកម្រិតទៀត។ ពិសេស ជួយកាត់បន្ថយការកកស្ទះការធ្វើដំណើរ និងដឹកជញ្ជូនទំនិញនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតដែលមានសភាពតូច និងមមាញឹកជាមួយការធ្វើពាណិជ្ជកម្ម និងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ច្រកព្រំដែនថ្មីស្ទឹងបត់-បាណងអៀននេះមានច្រកទ្វារ និងទីធ្លារធំទូលាយជាងច្រកអន្តរជាតិប៉ោយប៉ែត ដែលអាចបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូនទំនិញចេញចូលរវាងកម្ពុជា-ថៃ។ ច្រកព្រំដែនថ្មីនេះ សាងសង់ឡើងក្រោមជំនួយឥណទានរបស់រាជរដ្ឋាភិបាលថៃ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បារាំងចង់ឲ្យសហភាពអឺរ៉ុបកំណត់កញ្ចប់បំណុលថ្មី ចំពេលសង្គ្រាមនៅអ៊ុយក្រែនតានតឹងខ្លាំង

ព័ត៌មាន
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអះអាងថា សង្រ្គាមនៅអ៊ុយក្រែននឹងតម្រូវឱ្យមានការធ្វើវិភាគទានរួមគ្នាពីរដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំ…

ជាមួយអេស៊ីលីដា KHQR អតិថិជនអាចទូទាត់ការកុម្ម៉ង់តាម Nham24 បានយ៉ាងងាយស្រួល!

ព័ត៌មាន
ធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជកម្មខ្មែរធំជាងគេមួយ ដែលតែងគិតគូរពីការអភិវឌ្ឍនូវសេវាកម្ម ពិសេសសេវាធនាគារឌីជីថល សម្ដៅដល់ការជួយផ្ដល់នូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ