កញ្ចប់បំណុលថ្មីរបស់អឺរ៉ុប

បារាំងចង់ឲ្យសហភាពអឺរ៉ុបកំណត់កញ្ចប់បំណុលថ្មី ចំពេលសង្គ្រាមនៅអ៊ុយក្រែនតានតឹងខ្លាំង


ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអះអាងថា សង្រ្គាមនៅអ៊ុយក្រែននឹងតម្រូវឱ្យមានការធ្វើវិភាគទានរួមគ្នាពីរដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំងអស់ ហេតុនេះលោកម៉ាក្រុងបារម្ភថា វាអាចនាំឱ្យមានបំណុលរួមថ្មីសម្រាប់ សហភាពអឺរ៉ុបកាន់តែច្រើន ហើយបារាំងចង់បានការកំណត់កញ្ចប់បំណុលរួមថ្មីនេះ ឲ្យបានជាក់លាក់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
បារាំងចង់ឲ្យសហភាពអឺរ៉ុបកំណត់កញ្ចប់បំណុលថ្មី ចំពេលសង្គ្រាមនៅអ៊ុយក្រែនតានតឹងខ្លាំង
ដោយ

ប្រទេសមួយចំនួននៃរដ្ឋ​សមាជិកសហភាពអឺរ៉ុប​ ដូចជាបារាំង និងអ៊ីតាលី ចង់បានកំរិតបំណុលថ្មី ដែលចេញរួមគ្នា​របស់​សហភាព​អឺរ៉ុប ដើម្បីយកមក​ជួយកាត់​បន្ថយ​ការប៉ះពាល់ បន្ទាប់​ពីខ្លួន​សម្រេចកែប្រែ​ការទិញ​យក​ថាមពល​របស់​រុស្ស៊ីមួយចំនួន ផលប៉ះពាល់នៃទណ្ឌកម្ម ដែលដាក់លើទីក្រុងម៉ូស្គូ និងជំរុញឱ្យមាន​ឯករាជ្យភាព​បន្ថែមទៀត​លើការផ្គត់ផ្គង់​ស្បៀងអាហារ និងបន្ទះមីក្រូឈីប។

ប៉ុន្តែប្រទេស​អាល្លឺម៉ង់ ហូឡង់ និងរដ្ឋ​ជាសមាជិកមួយចំនួន​ផ្សេងទៀត​ជំទាស់យ៉ាង​ខ្លាំង​ចំពោះគំនិត​ខាងលើ ដោយអះអាងថា ប្រាក់ប្រមាណ ៨០០ពាន់លានអឺរ៉ូ ដែលអឺរ៉ុប​បាន​ខ្ចីរួមគ្នា ​កាលពី​មួយរយៈ​មុន​សម្រាប់​ប្រើជាមូលនិធិ​សង្គ្រោះ​អំឡុង​ជំងឺ​រាតត្បាតកូវីដ១៩  នៅមិនទាន់បានប្រើប្រាស់​អស់ផង ហេតុនេះ គេមិនអាចបង្កើន​កំរិត​បំណុលថ្មី និងខ្ចីបន្ថែម​បាននៅឡើយទេ។ 

យ៉ាងណាក៏ដោយ ប្រធានាធិបតីបារាំងរូបនេះ នៅតែមានជំនឿចិត្ដ​ថា មេដឹកនាំអឺរ៉ុប​ទាំងអស់នឹងយល់ស្រប​ជាមួយនឹង​គំនិត​របស់លោក ដោយបាននិយាយ​ដូច្នេះថា៖ នៅពេល​ដែលពួកគេជួបនឹង​បញ្ហាប្រឈមខ្លាំង​ណាមួយ​ក្នុងប្រវត្តិសាស្ត្រ ពួកគេនឹងធ្វើការ​សម្រេចចិត្ត​ជាប្រវត្តិសាស្ត្រដូចគ្នា។ ជាក់ស្តែង អឺរ៉ុបបានផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនជាច្រើននៅ​ចំពោះមុខ ជំងឺរាតត្បាតកូវីដ១៩ ហើយបារាំងជឿថា មេដឹកនាំអឺរ៉ុប ក៏នឹងផ្លាស់ប្តូរ​គំនិតម្តងទៀត​ដែរ​នៅចំពោះមុខ​ការគម្រាមកំហែងនៃសង្គ្រាម។

សូមជម្រាបថា សហភាពអឺរ៉ុបធ្លាប់បាន​សម្រេចចិត្ត​ជាប្រវត្តិសាស្ត្រមួយកាលពីឆ្នាំ២០២០ ដើម្បីខ្ចីប្រាក់ប្រមាណ ៨០០ពាន់លានដុល្លារ សម្រាប់ការស្តារឡើងវិញ និងដោះស្រាយកូវីដ១៩ ពិសេស​នៅចំពោះមុខកំណើន​យឺត​នៃការចាក់វ៉ាក់សាំងបង្ការ។

ដោយសារតែសង្គ្រាម​នៅអ៊ុយក្រែ​នត្រូវបានគេប្រមើលឃើញថា នឹងមិនងាយដោះស្រាយ​ចប់ សហភាពអឺរ៉ុប​ដើរ​តួនាទីសំខាន់ណាស់ ដើម្បីចាត់វិធានការ និងគោលនយោបាយ​នានា ទប់ទល់នឹងឥទ្ធិពល​នៃសង្គ្រា​ម ដែលកំពុងសាយភាយ​មកលើវិស័យសំខាន់​ជាច្រើននៅក្នុងតំបន់ និងពិភពលោក៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋជាច្រើននៅអាមេរិកអំពាវនាវឱ្យផ្អាកយកពន្ធឧស្ម័ន ស្របពេលដែលតម្លៃឧស្ម័នកំពុងកើនខ្លាំង

ព័ត៌មាន
ស្របពេលដែលតម្លៃឧស្ម័នកើនឡើងក្នុងកម្រិតខ្ពស់បំផុតនៅទូទាំងសហរដ្ឋអាមេរិក អភិបាលក្រុង និងសមាជិកសភារដ្ឋកាន់តែច្រើនឡើងកំពុងអំពាវនាវឱ្យផ្អាកការ…

កម្ពុជា-ថៃគ្រោងបើកច្រកព្រំដែនស្ទឹងបត់បណ្តោះអាសន្ន ដើម្បីសម្រួលការដឹកជញ្ជូនទំនិញ

ព័ត៌មាន
អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យបានគូសបញ្ជាក់ថា កម្ពុជារួមជាមួយថៃកំពុងពិនិត្យ និងសិក្សាពីលទ្ធភាពក្នុងការបើកឲ្យដំណើរការច្រកព្រំដែនស្ទឹងប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ