ព្រំដែនកម្ពុជា-ថៃ

ថៃបើកច្រកព្រំដែនឲ្យអាជីវករខ្មែរនៅប៉ោយប៉ែតអាចចូលបាន៥ម៉ោងក្នុងមួយថ្ងៃ ដើម្បីទៅដឹកទំនិញ!


ប្រភពពីអាជ្ញាធរថៃបានឲ្យដឹងថា ប៉ុស្ដិ៍ត្រួតពិនិត្យនានានៅតាមច្រកព្រំដែនថៃកំពុងត្រូវបានបើកឡើងវិញឲ្យអាជីវករខ្មែរអាចចូលបានត្រឹមរយៈពេល៥ម៉ោងក្នុងមួយថ្ងៃ ដើម្បីទៅដឹកយកទំនិញរបស់ពួកគេដែលបានជាប់គាំងកាលពីពេលដែលព្រំដែនថៃបានបិទនៅអំឡុងពេលកូវីដ-១៩រាតត្បាតខ្លាំង។ នេះបើតាមការរាយការណ៍មួយដោយកាសែតបាងកកប៉ុស្ដិ៍។
ច្រក​ព្រំដែនអន្តរជាតិប៉ោយប៉ែត-អារញ្ញ​ប្រាថេត រវាង​ប្រទេសកម្ពុជា និង​ប្រទេសថៃ។ រូបថត កាសែតបាងកកប៉ុស្តិ៍
ដោយ

កាសែត​ថៃដដែលនេះ បាន​ឲ្យដឹងទៀតថា អាជ្ញាធរ​ខេត្ត​បន្ទាយ​មានជ័យ​ក៏បាន​ប្រាប់​ទៅកាន់​អាជីវករ​ខ្មែរដែរ ថា ប៉ុស្ដិ៍​ត្រួតពិនិត្យ​ច្រក​ខ្លងលុក (Klong Luek)​ជាប់នឹង​ព្រំដែន​កម្ពុជា​ក្រុង​ប៉ោយប៉ែត នឹងបើក​ទ្វារ​សម្រាប់​រយៈពេល​៥ម៉ោង​ចាប់ពីម៉ោង​៨ព្រឹក ជារៀងរាល់ថ្ងៃ។

អាជីវករ​ខ្មែរ​ពីប៉ោយប៉ែត​ត្រូវបានអនុញ្ញាត​ឲ្យចូល​តាមច្រក​ Klong Luek ដើម្បី​ទៅប្រមូលយក​ទំនិញ​ដែលពួកគេ​បានទុកចោល​ នៅក្នុងហាង​របស់ពួកគេ​ក្នុងប្រទេសថៃ នៅពេលដែល​មានការរីករាល​ដាល​នៃ​កូវីដ-១៩ ធ្វើឲ្យ​ព្រំដែន​ត្រូវបានបិទទ្វារ។

បើទោះបីជា​ការរឹតបន្ដឹង​​លើ​កូវីដ-១៩ ត្រូវបាន​ដក​ចេញ​មួយផ្នែកធំទៅហើយក្ដី តែព្រំដែនថៃ​ជាមួយ​បណ្ដាប្រទេស​ជិតខាង​នៅតែបិទទ្វារ ដែលវា​ជំរុញ​ឲ្យ​មាន​ការអំពាវនាវ​បើកប៉ុស្ដិ៍​ត្រួតពិនិត្យ​តាមព្រំដែនឡើងវិញ។

តាម​ប្រភព​ពីព្រំដែន​បាន​ប្រាប់​កាសែតបាងកកប៉ុស្ដិ៍ទៀតថា ការអនុញ្ញាត​ត្រូវបាន​ផ្ដល់​សម្រាប់​អាជីវករខ្មែរ ដើម្បីចូល​ទៅក្នុង​ទឹកដីថៃ ក្នុងគោលបំណង​ទទួលយកទំនិញ​របស់ពួកគេ​មុននឹង​វិល​មក​ក្រុងប៉ោយប៉ែតវិញ។

ទោះយ៉ាងណា ក្រុម​អាជីវករខ្មែរ​ទាំងនោះ​មិនត្រូវ​បានអនុញ្ញាត​ ​ឲ្យ​ចូល​ទិញ​ ឬលក់ទំនិញ​ក្នុងទឹក​ដីថៃនោះឡើយ។ ពួកគេ​ត្រូវ​ចុះឈ្មោះ សម្រាប់​ការឆ្លងចូល​ព្រំដែន ហើយ​អាជីករ​ម្នាក់ៗ​អាចនឹង​មកជាមួយឡាន​ដឹកទំនិញមួយគ្រឿង ដែលមានគ្នា​មិនលើសពី​២នាក់​នោះឡើយ។ នៅពេល​ទៅដល់ប៉ុស្ដិ៍ត្រួតពិនិត្យ​ពួកគេ​នឹង​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​សុខភាព ហើយត្រូវពាក់ម៉ាស់​មុខ​គ្រប់ពេល។ ពួកគេ​នឹង​ត្រូវ​បាន​ឃ្លាំមើលដោយ​អាជ្ញាធរ និងមិនអនុញ្ញាត​ឲ្យចាកចេញទៅណាឡើយ លើកលែង​តែវិល​ត្រឡប់​មកប៉ោយប៉ែតវិញ។

ការ​បើកព្រំដែន​ឡើងវិញ​សម្រាប់​ការចូល​ទៅប្រមូលទំនិញ​ពីប្រទេសថៃ​នេះ គឺ​ក៏បានធ្វើឡើង​នៅ​តាម​ច្រក​ព្រំដែនមួយចំនួន​ទៀត​របស់ថៃ​ដូចជា Ta Phraya, Nong Prue និង Khao Dinជាដើម៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ១៥នាក់ទៀតហើយ មកពីប្រទេសអារ៉ាប៊ីតសាអូឌីត

ព័ត៌មាន
នៅព្រឹកថ្ងៃនេះ ក្រសួងសុខាភិបាលបានប្រកាសថា បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន១៥នាក់ទៀតហើយ កាលពីថ្ងៃទី ១១ ខែកក្កដា ម្សិលមិញនេះ …

វៀតណាមវិនិយោគចេញទៅក្រៅប្រទេសជាង២២២ លានដុល្លារអាមេរិក នៅឆមាសទី១ ឆ្នាំ២០២០

ព័ត៌មាន
ទំហំនៃការវិនិយោគនៅក្រៅប្រទេសរបស់សហគ្រាសវៀតណាម បានកើនឡើងដល់ជាង ២២២ លានដុល្លារអាមេរិកនៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២០នេះ ពោលគឺមានការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ