ទេសចរណ៍អំឡុងថ្ងៃឈប់សម្រាកចូលឆ្នាំសកល

តើវត្តមានអូមីក្រុង ធ្វើឲ្យប៉ះពាល់ចរន្ដទេសចរណ៍នៅអំឡុងឈប់សម្រាកចូលឆ្នាំសកលខាងមុខនេះដែរ ឬទេ?


នៅតាមបណ្ដាខេត្តមួយចំនួនដែលជាគោលដៅទេសចរណ៍ធំៗ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាឱកាសចូលឆ្នាំសាកល ២០២២ នាពេលខាងមុខ ខណៈផ្ទះសំណាក់ និងសណ្ឋាគារ មួយចំនួនធំក្នុងខេត្តគោលដៅទាំងនោះ ត្រូវបានភ្ញៀវទេសចរ កក់ជាបណ្ដើរៗ ហើយ។
ពលរដ្ឋមកកំសាន្តលេងនៅឆ្នេរកែប (រូបភាព៖ ហ្វេសប៊ុក​ក្រសួង​ទេសចរណ៍)
ដោយ

ក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍ សុទ្ធតែមានក្ដីរំពឹងខ្ពស់ថា នាឱកាសបុណ្យឆ្លងឆ្នាំសាកល នាពេលខាងមុខ តាមបណ្ដាខេត្តគោលដៅនីមួយៗ នឹងមានភ្ញៀវទេសចរច្រើនដើរកម្សាន្ត បើទោះបីជា ថ្មីៗនេះ កម្ពុជាទើបរកឃើញករណីវិជ្ជមានមេរោគបំប្លែងថ្មី អូមីក្រុង ជាលើកដំបូងក៏ដោយ ពោលគឺអ្នកជំនាញនៅតែជឿជាក់ថា វាមិនប៉ះពាល់ដល់ផែនការនៃការទទួលភ្ញៀវទេសចរនៅថ្ងៃឆ្លងឆ្នាំខាងមុខនេះនោះឡើយ។

លោក ឌិន សុមេធារិទ្ធ ប្រធានសមាគសណ្ឋាគារកម្ពុជា បានគូសបញ្ជាក់ថា ទោះបីកម្ពុជា បានរកឃើញមានការឆ្លងកូវីដ១៩ ប្រភេទ អូមីក្រុង ១ករណី ក៏ដោយចុះ តែវាមិនបង្កការព្រួយបារម្ភពេកនោះទេ សម្រាប់វិស័យសណ្ឋាគារ និងផ្ទះសំណាក់ ខណៈវិស័យនេះ ត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលភ្ញៀវទេសចរ នាឱកាសឈប់សម្រាកឆ្លងឆ្នាំសាកល ខាងមុខនេះ។ អ្នកជំនាញរូបនេះ បានបញ្ជាក់ថា សព្វថ្ងៃ   វិស័យសណ្ឋាគារ និងផ្ទះសំណាក់ ចាប់ផ្ដើមងើបឡើងវិញ ជាបណ្ដើរៗហើយ តែលោកបានបន្តថា នៅពេលវត្តមានមេរោគបំប្លែងថ្មី អូមីក្រុង ចូលមកដល់កម្ពុជា វិស័យនេះហាក់ទ្រឹងបន្តិចវិញ តែវាមិនមានបញ្ហាធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភពេកនោះទេ ខណៈប្រជាពលរដ្ឋខ្មែរកាន់តែយល់ដឹងពីវិធីសាស្រ្តការពារខ្លួនពីមេរោគកូវីដ១៩ ថែមទាំងសុទ្ធតែបានចាក់វ៉ាក់សាំងផងដែរ។

ដោយឡែក លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ក៏មានការយល់ឃើញមិនខុសគ្នា ប៉ុន្មានពីប្រធានសមាគមសណ្ឋាគារកម្ពុជាដែរ ដោយលោកបានគូសបញ្ជាក់ថា វត្តមាន អូមីក្រុង នឹងមិនធ្វើឱ្យប៉ះពាល់ដល់ការស្ដារសេដ្ឋកិច្ចកម្ពុជា នោះទេ ពិសេសចរន្តនៃវិស័យទេសចរណ៍។ លោក ស៊ីណាន បានសង្កត់ធ្ងន់ថា បើទោះបី ចរន្តទេសចរផ្ទៃមានសន្ទុះខ្លាំង តែសម្រាប់ទេសចរបរទេស ហាក់មិនសូវមានការប្រែប្រួលខ្លាំងនោះទេ តែលោកបានកត់សម្គាល់ថា សព្វថ្ងៃ ក៏មានទេសចរអន្តរជាតិបានចាប់ផ្ដើមកក់សេវាទេសចរណ៍របស់កម្ពុជា ខ្លះៗដែរ។ ដោយឡែក សម្រាប់ឱកាសបុណ្យឆ្លងឆ្នាំសាកលខាងមុខ ត្រូវបានអ្នកជំនាញរូបនេះ មានក្ដីរំពឹងខ្ពស់ថា នឹងមានទេសចរច្រើនធ្វើដំណើរកម្សាន្ត នៅតាមតំបន់គោលដៅទេសចរណ៍នានា។

ជាមួយគ្នានោះ ប្រធានមន្ទីរទេសចរណ៍តាមបណ្ដាខេត្តគោលដៅ ដូចជា ខេត្តព្រះសីហនុ កំពត និងកែប ជាដើម សុទ្ធតែបានអះអាងថា ខេត្តបានត្រៀមខ្លួនជាស្រេច ក្នុងការរៀបចំទទួលទេសចរជាតិ និងអន្តរជាតិ នាឱកាសបុណ្យឆ្លងឆ្នាំសាកល នាពេលខាងមុខ ដោយមានការរៀបចំ និងកែលលម្អបន្ថែម នៅតាមតំបន់កម្សាន្តនានា និងមានការរៀបចំជាការប្រគុំតន្ត្រី ទៀតផង។ បើតាមការបញ្ជាក់ពីប្រធានមន្ទីរទេសចរណ៍ ខេត្តនីមួយៗ បានគូសបញ្ជាក់ថា រយៈពេលចុងក្រោយចរន្តនៃភ្ញៀវទេសចរដើរកម្សាន្តតាមតំបន់ទេសចរណ៍ កាន់តែកើនឡើងគួរឱ្យកត់សម្គាល់ ហើយចំពោះថ្ងៃឆ្លងឆ្នាំសាកលវិញ រហូតមកដល់ពេលនេះ សណ្ឋាគារ និងផ្ទះសំណាក់ ភាគច្រើនត្រូវបានភ្ញៀវទេសចរកក់បណ្ដើរៗផងដែរ៕

None



អត្ថបទបន្ទាប់


ជប៉ុនរំពឹងទាញបានប្រយោជន៍ច្រើនជាងគេពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP

កិច្ចព្រមព្រៀង RCEP នឹងត្រូវចូលជាធរមាននៅដើមឆ្នាំក្រោយនេះ នឹងនាំឱ្យប្រទេសជប៉ុនក្លាយជាអ្នកទទួលបានផលប្រយោជន៍ធំបំផុតពីការកាត់បន្ថយពន្ធ ដែលបាន…

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំសំខាន់ៗ ក្រោយលក់ភាគហ៊ុន ១០០% ទៅឲ្យក្រុមហ៊ុនកូរ៉េ KB

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បានសម្រេចផ្លាស់ប្តូរក្បាលម៉ាស៊ីនសំខាន់ៗមួយចំនួន ក្រោយគ្រឹះស្ថាននេះត្រូវបានក្រុមហ៊ុន KB Financial Group រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ