ពាណិជ្ជកម្ម-កម្ពុជា-អាមេរិក

កម្ពុជា ត្រៀមស្វាគមន៍ក្រុមហ៊ុនវិនិយោគធំៗរបស់អាមេរិក


ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា នឹងមានបណ្ដាក្រុមហ៊ុនមួយចំនួនរបស់សហរដ្ឋអាមេរិក នឹងធ្វើដំណើរមកប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីពិនិត្យលទ្ធភាព និងសម្លឹងឱកាសវិនិយោគក្នុងវិស័យផ្សេងៗនៅកម្ពុជា ស្របពេលរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់លើគោលនយោបាយនានា ដើម្បីស្ដារវិស័យសេដ្ឋកិច្ច ដែលកំពុងមានការធ្លាក់ចុះ។
ពាណិជ្ជកម្ម កម្ពុជា អាមេរិក រយៈពេល៨ខែ សម្រេចបាន៦,២៧២លានដុល្លារ
ដោយ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងនៅក្នុងជំនួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺន៨ពាន់នាក់ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ថា ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក នាពេលកន្លងទៅ សម្ដេចបានជួបអ្នកវិនិយោគជាច្រើននៅក្នុងវេទិការធុរកិច្ច។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកជំនួបជាមួយផ្នែកវិស័យឯកជនទាំងនោះថា ជាការទាក់ម៉ូយ ដ្បិតក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះសម្តេចបានជួបជាមួយបណ្ដាក្រុមហ៊ុនអាមេរិករហូតដល់៥៨ក្រុមហ៊ុនឯណោះ។ ជំនួបនេះមិនត្រឹមតែជួយបង្កើនភាពស្និទ្ធស្នាលរវាងវិស័យឯកជនជាមួយរាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ តែវាជាដ៏ល្អមួយសម្រាប់កម្ពុជាក្នុងការទាក់ទាញក្រុមហ៊ុនធំៗរបស់អាមេរិកឲ្យមកសម្លឺងឱកាសវិនិយោគនៅកម្ពុជាផងដែរ។

បើតាមការគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងជំនួបជាមួយបណ្ដាក្រុមហ៊ុនអាមេរិកទាំង៥៨ខាងលើ ក៏មានក្រុមហ៊ុនយក្សៗរបស់អាមេរិក ដូចជាក្រុមហ៊ុនផលិតយន្តហោះ ប៊ូអ៊ីង និងក្រុមហ៊ុនផលិតថ្នាំពេទ្យ ហ្វៃស៊ឺ ព្រមទាំងក្រុមហ៊ុនប្រេងកាត ឈីវើរ៉ុន ក៏ដូចជាបណ្ដាក្រុមហ៊ុនធំៗមួយចំនួនទៀតផងដែរ។ បើគ្មានការប្រែប្រួលទេថ្នាក់ដឹកនាំមួយចំនួននៃបណ្ដាក្រុមហ៊ុនធំៗមួយចំនួនរបស់អាមេរិក នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជានាពេលខាងមុខ ដើម្បីពិនិត្យលទ្ធភាព និងសម្លឺងឱកាសវិនិយោគនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ ​​

សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា ធ្លាប់បានគូសបញ្ជាក់ថា កម្ពុជានៅតែបន្ដពង្រីកទំហំទីផ្សារខ្លួន តាមរយៈការធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃសកល តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគី។ យន្ដការទ្វេភាគីដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ, និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RECP)។ បើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅ៨ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក សម្រេចបានជាងជាង៦ពាន់២រយលានដុល្លារថយចុះ៥,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលមានចំនួន ជាង៦ពាន់៦រយលានដុល្លារ៕

None



អត្ថបទបន្ទាប់


ថៃដាក់គោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០២៧ ខណៈធនាគារពិភពលោកបន្ទាបកំណើនសេដ្ឋកិច្ចឆ្នាំ២០២៤

នាយរដ្ឋមន្ត្រីថៃលោក ស្រ៊ីថា ថាវីស៊ីន (Srettha Thavisin) បាននិយាយថា រដ្ឋាភិបាលថៃនឹងចាប់ផ្តើមដាក់ផែន និងគោលដៅ ដើម្បីប្រែក្លាយប្រទេសថៃទៅជ…

សភាអាមេរិកធ្លាក់ចូលក្នុងភាពចលាចលជាថ្មី ក្រោយប្រធានសភាលោកម៉ាកាធី ត្រូវបានបោះឆ្នោតទម្លាក់ពីកៅអី

សមាជិកសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកបានបោះឆ្នោតដកតំណែងប្រធានសភា ដែលមកពីបក្សសាធារណរដ្ឋជាលើកដំបូងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាមេរិក ២៣៤ឆ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ