ថៃបន្ថយវិធានការតាមការដ្ឋានសំណង់

ថៃនឹងបន្ធូរបន្ថយការរឹតបន្តឹងវិធានការតាមការដ្ឋានសំណង់ចាំបាច់មួយចំនួន


រដ្ឋាភិបាលថៃគ្រោងនឹងអនុញ្ញាតឲ្យការដ្ឋានសំណង់ចាំបាច់មួយចំនួនតូចនៅក្រុងបាងកក និង ខេត្តជុំវិញនោះ អាចបើកដំណើរការឡើងវិញជាបណ្តើរៗបាន បើទោះបីជាស្ថានភាពកូវីដ១៩ មិនទាន់បង្ហាញពីសញ្ញាថមថយក្តី ខណៈដែលវិធានការការបិទខ្ទប់ការដ្ឋានសំណង់ និង ផ្ទះកម្មកររបស់រដ្ឋាភិបាលថៃនៅពេលនេះ ត្រូវបានគេប៉ាន់ប្រមាណថា ថៃអាចនឹងខាតបង់ទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិកឯណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានថៃបាងកកបុស្តិ៍។
ថៃនឹងបន្ធូរបន្ថយការរឹតបន្តឹងវិធានការតាមការដ្ឋានសំណង់ចាំបាច់មួយចំនួន (រូបភាព៖ Bangkok Post)
ដោយ

បើតាមសេចក្តីប្រកាសព័ត៌មានពីអាជ្ញាធរប្រឆាំងកូវីដ១៩របស់ថៃ គម្រោងការដ្ឋានសាងសង់ដែលនឹងអនុញ្ញាឲ្យដំណើរការឡើងវិញរួមមានការដ្ឋានដែលចាំបាច់សម្រាប់ប្រយោជន៍សាធារណៈ ដូចជា ការដ្ឋានសំណង់រថភ្លើងក្រោមដី ទីតាំងសាងសង់ភ្លើងសញ្ញាចរាចរណ៍ និង ការដ្ឋានសាងសង់មន្ទីរពេទ្យចល័តសម្រាប់ដាក់អ្នកជំងឺកូវីដ១៩ជាដើម។

យ៉ាងណាមិញ ការបើកឲ្យដំណើរការ ការរដ្ឋានសំណង់ខាងលើនេះ មិនបានសំដៅដល់គ្រប់ការដ្ឋានទាំងអស់នោះទេ។ មានតែការដ្ឋានចាំបាច់មួយចំនួនតូចប៉ុណ្ណោះ ត្រូវបានអនុញ្ញាត ខណៈការដ្ឋានសំណង់អគារធំៗនៅក្នុងទីក្រុងបាងកកដែលជាកន្លែងផ្ទុះឆ្លងរាលដាលខ្លាំងនៃកូវីដ១៩ និង នៅតាមខេត្តទាំង៥ ដែលនៅជាប់នឹងទីក្រុងបាងកក ត្រូវបន្តផ្អាកដំណើរការរហូតដល់ចុងខែកក្កដានេះ ដើម្បីទប់ស្កាត់ការឆ្លង និង ស្លាប់ដោយសារកូវីដ១៩។

អ្នកជំនាញនៅក្នុងវិស័យសំណង់ថៃ បានលើកឡើងប្រាប់សារព័ត៌មានបាងកកប៉ុស្ដិ៍ថ្មីៗនេះថា ការបិទខ្ទប់ជាបណ្ដោះអាសន្នរយៈពេល៣០ថ្ងៃ លើគ្រប់ការដ្ឋានសំណង់ និងផ្ទះកម្មករទាំងអស់នៅក្នុងក្រុងបាងកក ដែលជាបណ្ដុំកន្លែងផ្ទុះរាលដាលឆ្លងខ្លាំងនៃជំងឺកូវីដ-១៩ នឹងធ្វើឲ្យថៃ ខាតបង់គិតជាទឹកប្រាក់ប្រមាណជាង៤ពាន់៣រយលានដុល្លារអាមេរិក។ លើសពីនេះទៀត វាក៏បានធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងទៅលើខ្សែចង្វាក់ផ្គត់ផ្គង់នៅក្នុងការដ្ឋានសំណង់ និង វិស័យអចលនវត្ថុ ក្នុងទំហំខាតបង់ ដែលបានមិនអាចប៉ាន់ស្មានបានផងដែរ។

គួរជម្រាបថាគិតមកទល់ពេលនេះ ប្រទេសថៃ និងជាពិសេសក្រុងបាងកកមិនទាន់មានការស្រាកស្រាន្ដពីការរាតត្បាតកូវីដ-១៩នោះទេ។ ជាក់ស្តែង នៅថ្ងៃច័ន្ទទី៥ ខែកក្កដា ថៃបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួនជាង ៦.០០០នាក់ទៀត ខណៈអ្នកស្លាប់មានដល់៥០នាក់។ ប្រការនេះបានធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅប្រទេសថៃកើនដល់ជាង ២៩ម៉ឺននាក់ និងស្លាប់សរុបជាង ២.២០០នាក់។

បើងាកមកចាប់អារម្មណ៍នឹងយុទ្ធនាការចាក់វ៉ាក់សាំងក្នុងប្រទេសថៃវិញ គេសង្កេតឃើញថាកំពុងមានសភាពយឺតយ៉ាវ ស្របពេលដែលរដ្ឋាភិបាលលោកប្រាយុទ្ធចាន់អូចា កំពុងរងការរិះគន់យ៉ាងដំណំជុំវិញបញ្ហានេះ។

រងការរិះគន់គឺដោយសារតែ វ៉ាក់សាំងចំនួន៦លានដូសដែលរំពឹង យកមកផ្គត់ផ្គង់ដល់យុទ្ធនាការចាក់វ៉ាក់សាំងចាប់ពីខែមិថុនាមកនោះ ត្រូវបានពន្យារពេលផ្តល់ឲ្យម្តងហើយម្តងទៀត។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលថៃក៏បានសារភាពផងដែរថា ដំបូងឡើយខ្លួនគ្រោងនឹងផ្តល់ឲ្យពលរដ្ឋនូវវ៉ាក់សាំង AstraZeneca ចំនួន ១០លានដូសក្នុងកក្កដាខែនេះ ប៉ុន្តែជាក់ស្តែងគឺមានតែ ៥ទៅ៦លានដូសប៉ុណ្ណោះ ដែលនឹងដឹកមកដល់ប្រទេសថៃ ពីព្រោះថៃមានភាពយឺតយ៉ាវក្នុងការបញ្ជាទិញវ៉ាក់សាំង។

សូមបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ន មានពលរដ្ឋថៃប្រមាណ១១%ប៉ុណ្ណោះដែលទទួលបានវ៉ាក់សាំងពីរដ្ឋាភិបាលយ៉ាងហោចណាស់មួយដូស ក្នុងនោះ មាន៤% ទទួលបានទាំងពីរដូសរួចហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានឹងមានវ៉ាក់សាំងកូវីដ-១៩ គ្រប់ចំនួនគោលដៅកំណត់របស់រដ្ឋាភិបាលនៅត្រឹមសីហាខាងមុខ

ព័ត៌មាន
វ៉ាក់សាំងស៊ីណូហ្វាម បង្ការជំងឺកូវីដ-១៩ ចំនួន១លានដូសទៀត ដែលរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីប្រទេសចិន ត្រូវបានដឹកមកដល់កម្ពុជាហើយ នៅនៅថ្ងៃ…

ជប៉ុនកំពុងរៀបចំលិខិតឆ្លងដែនវ៉ាក់សាំង ដោយមានការទទួលស្គាល់ពី ១០ប្រទេស

ព័ត៌មាន
ប្រទេសជប៉ុនកំពុងបង្កើតឲ្យមានការរៀបចំលិខិតឆ្លងដែនបញ្ជាក់ពីការបានចាក់វ៉ាក់សាំងកូវីដ-១៩ ដោយមានការទទួលស្គាល់ពីប្រទេសចំនួន១០ រួមទាំង អ៊ី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ