ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅវៀតណាម

ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅវៀតណាមកើនឡើង ១៤៨% នៅត្រឹម២ខែដំបូងឆ្នាំនេះ


ប្រធានសមាគមស្វាយចន្ទីកម្ពុជា បញ្ជាក់ថា ទិន្នផល និងទីផ្សារគ្រាប់ស្វាយចន្ទីនៅដើមឆ្នាំនេះ ហាក់មានភាពល្អប្រសើរឡើងវិញ ពោលគឺ ទាំងតម្លៃ គុណភាពគ្រាប់ និងការនាំចេញ។ ជាក់ស្ដែង បើ តាមរបាយការណ៍ដែលបង្ហាញដោយសមាគមស្វាយចន្ទីវៀតណាមបានឲ្យដឹងថា នៅរយៈពេល ២ខែដំបូង ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ប្រទេសវៀតណាមមានចំនួនប្រមាណជាង ៨ម៉ឺន៤ពាន់តោន កើនឡើងជាង ១៤៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយបើគិតជាទឹកប្រាក់វិញ គឺមានរហូតដល់ជិត ១២៥ លានដុល្លារ។
ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅវៀតណាម
ដោយ

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានអះអាងថា បើទោះបីជាស្ថានភាពអាកាសធាតុមិនសូវអំណាយផលនៅតំបន់មួយចំនួនក៏ពិតមែន ប៉ុន្តែទីផ្សារ និងការនាំចេញគ្រាប់ស្វាយចន្ទីដើមឆ្នាំនេះ ហាក់មានភាពល្អប្រសើរជាងឆ្នាំមុន។ តួយ៉ាង នៅរយៈពេល២ខែដំបូងឆ្នាំនេះ កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីឆៅចំនួនជាង ១២ម៉ឺនតោន ដោយក្នុងនោះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ប្រទេសវៀតណាមមានចំនួនប្រមាណជាង ៨ម៉ឺន៤ពាន់តោន កើនឡើងជាង ១៤៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយបើគិតជាទឹកប្រាក់វិញ គឺមានរហូតដល់ជិត ១២៥ លានដុល្លារ។

កំណើនខ្ពស់នៃការនាំចេញគ្រាប់ស្វាយចន្ទីនៅដើមឆ្នាំនេះ ត្រូវបានប្រធានសមាគមស្វាយចន្ទីកម្ពុជា អះអាងថា ដោយសារបច្ចុប្បន្នដំណាំស្វាយចន្ទីមួយចំនួនកំពុងដល់ពេលប្រមូលផល។ យ៉ាងណាមិញ ដ្បិតថា បញ្ហាអាកាសធាតុមិនសូវអំណោយផលក៏ពិតមែន ប៉ុន្តែនៅតំបន់មួយចំនួនហាក់ទទួលបានកម្តៅគ្រប់គ្រាន់ មិនមានភ្លៀងធ្លាក់មកយាយី ដែលធ្វើឱ្យទិន្នផលគ្រាប់ស្វាយចន្ទីនៅដើមឆ្នាំនេះអាចទទួលបានទន្នផលល្អ គ្រាប់មានគុណភាព និងកើនឡើងខ្ពស់ជាងឆ្នាំមុន ខណៈខាងវៀណាមក៏មានតម្រូវការបញ្ជាទិញច្រើនពីកម្ពុជាផងដែរ។ យ៉ាងណាមិញ ចំពោះតម្លៃគ្រាប់ស្វាយចន្ទីវិញក៏មានភាពល្អប្រសើជាងឆ្នាំមុនផងដែរ ដោយបច្ចុប្បន្ន គ្រាប់ស្វាយចន្ទីសើម អាចលក់បានក្នុងតម្លៃចន្លោះពី ៤ពាន់រៀល ទៅ៥ពាន់រៀល ក្នុងមួយគីឡូក្រាម។




អត្ថបទបន្ទាប់


សិក្ខាសាលាស្ដីពី ការធានារ៉ាប់រងយានយន្តដឹកជញ្ជូនអ្នកដំណើរ និងទំនិញ

ព័ត៌មាន
ក្រោមកិច្ចសហការណ៍ជាមួយក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រុមហ៊ុនលី ហួរ អុិនសួរេន មានកិត្តិយស និងសេចក្តីសោមនស្សក្រៃលែង ក្នុងការរៀបចំសិក្ខាស…

CDC ថា វិនិយោគិន ៦០% បានវិនិយោគនៅក្រៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ

ព័ត៌មាន
នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លំហូរនៃការស្នើសុំគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្ម នៅតាមបណ្ដាខេត្តនានា មានការកើនឡើងគួរឲ្យកត់សម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ