អត្ថបទពាណិជ្ជកម្ម!

អេស៊ីលីដា រក្សាបានចំណាត់ថ្នាក់ខ្ពស់ពីភ្នាក់ងារវាយតម្លៃអន្តរជាតិ Standard & Poor’s (S&P) Global Ratings


ធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជទី១នៅកម្ពុជា ដែលបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ នៅផ្សារមូលបត្រកម្ពុជា នៅតែរក្សាបានចំណាត់ថ្នាក់ខ្ពស់ ពីការវាយតម្លៃរបស់ភ្នាក់ងារវាយតម្លៃអន្តរជាតិ Standard & Poor’s (S&P) Global Ratings សម្រាប់ Stand-Alone Credit Profile (SACP) និង Credit Ratings។
ទីស្នាក់ការ​កណ្ដាលរបស់​ធនាគារ អេស៊ីលីដា ។
ដោយ

ភ្នាក់ងារ​វាយតម្លៃអន្តរជាតិ Standard & Poo’s (S&P) Global Ratings នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បាន​រក្សា​កម្រិត​ “bb” សម្រាប់​ Stand-Alone Credit Profile (SACP) និង “B+/Stable/B” សម្រាប់​ Credit Ratings សម្រាប់​ធនាគារ​អេស៊ីលីដា។ នេះបើតាម​សេចក្ដីជូនដំណឹងមួយ​របស់​ធនាគារអេស៊ីលីដា។

សេចក្ដីជូនដំណឹងដដែលនេះ បានគូសបញ្ជាក់ថា ចំណាត់ថ្នាក់ដែលអេស៊ីលីដា​ទទួលបាននេះ គឺផ្អែកទៅលើចំនុចសំខាន់​ចំនួន​២ រួមមាន៖

១, ស្ថានភាពធុរកិច្ច​រឹងមាំ ស្ថិរភាពលំហូរប្រាក់ចំណូល និងមូលដ្ឋាន​ប្រាក់បញ្ញើរឹងមាំ។

២, ការគ្រប់គ្រង​គុណភាព​ទ្រព្យសកម្ម​បានល្អ។

កត្តាទាំងអស់នេះ បានឆ្លុះបញ្ចាំង​ពី​ភាពរឹងមាំ​នៃបណ្ដាញធុរកិច្ច​របស់ធនាគារ​អេស៊ីលីដា តាមរយៈ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព។

របាយការណ៍ហិរញ្ញវត្ថុ​របស់​អេស៊ីលីដាបង្ហាញថា នៅរយៈពេល ៩ខែ ដំបូងនៅឆ្នាំ២០២១នេះដែរ ប្រាក់ចំណេញក្រោយបង់ពន្ធរួច​​របស់ធនាគារអេស៊ីលីដាសម្រេចបាន​ដល់ទៅប្រមាណ​១២០លាន​ដុល្លារអាមេរិក។

លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិនៃធនាគារអស៊ីលីដា ធ្លាប់បានលើកឡើងថា ការកើនឡើងនៃប្រាក់ចំណេញអេស៊ីលីដា គឺបន្ទាប់ពីសំពាធឥណទាន និងប្រាក់បញ្ញើ-សន្សំរបស់ធនាគារមានការកើនឡើង ក្រោយធនាគារបានអភិវឌ្ឍន៍ឥតឈប់ឈរលើប្រព័ន្ធឌីជីថល ក្នុងការផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងទាន់សម័យ។

លោកស្រី គូសបញ្ជាក់បន្ថែមថា កត្តាដែលធ្វើឲ្យប្របត្តិការរបស់ធនាគារអេស៊ីលីនៅតែមានដំណើរការល្អ និងរឹងមាំទាំងកម្ពុជាស្ថិតក្នុងវិបត្តិកូវីដ-១៩ នេះ គឺបន្ទាប់ពីអេស៊ីលីដាបានអភិវឌ្ឍន៍ឥតឈប់ឈរលើប្រព័ន្ធឌីជីថលក្នុងការផ្តល់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុជូនអតិថិជនប្រកបដោយភាពច្នៃប្រឌិត និងទាន់សម័យ។ ជាពិសេស គឺកម្មវិធីអេស៊ីលីដាម៉ូបាល ដែលអនុញ្ញាតឲ្យអតិថិជនធ្វើប្រតិបត្តិការដោយខ្លួនឯង ដោយមិនចាំបាច់មកធនាគារផ្ទាល់។ មួយវិញទៀត នៅក្នុងអំឡុងវិបត្តិកូវីដ-១៩ តម្រូវការឥណទាន និងការដាក់ប្រាក់បញ្ញើសន្សំរបស់អតិថិជន​នៅតែមាន​កំណើនខ្ពស់ ដែលធ្វើឲ្យ អេស៊ីលីដា នៅតែអាចបន្តប្រតិបត្តិការបានយ៉ាងរឹងមាំ ជាមួយកំណើននៃប្រាក់ចំណេញ។  

ទន្ទឹមនឹងនេះ លោកស្រី ម៉ារ អមរា ក៏បានបង្ហាញពីយុទ្ធសាស្ត្រ និងគោលដៅក្នុងការអភិវឌ្ឍន៍ និងពង្រីកផលិតផល និងសេវាកម្មផ្សេងៗរបស់អេស៊ីលីដាទៅថ្ងៃអនាគតផងដែរ ក្នុងនោះអេស៊ីលីដាប្តេជ្ញានឹងបង្កើនការផ្តល់ការប្រាក់កម្ចីថ្មីៗ​ដល់សហគ្រាសធុនតូច​និងធម្យម ដើម្បីជួយជំរុញសកម្មភាពសេដ្ឋកិច្ច​សម្រាប់ឆ្នាំ២០២២ ក៏ដូចជាជួយស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាមួយ​រាជរដ្ឋាភិបាល ដែលសម្រេចបើកប្រទេស​លើគ្រប់វិស័យ​ឡើងវិញ​កាលពីពេលថ្មីៗ។

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ប្រាក់បញ្ញើសរុបរបស់ធនាគារអេស៊ីលីដាកើនឡើងដល់ជាង ៩១៣លានដុល្លារ ឬស្មើជាង២០% ខណៈសមតុល្យឥណទានសរុបកើនឡើងដល់ជិត ៩រយលានដុល្លារ ឬស្មើជាង២១% បើធៀបនឹងត្រឹមខែកញ្ញា កាលពីឆ្នាំ២០២០។ ប៉ុន្តែបើធៀបនឹងដំណាច់ឆ្នាំ២០២០ ប្រាក់បញ្ញើសរុបកើនឡើងដល់ជាង ៨២៧លានដុល្លារ ខណៈសមតុល្យឥណទានសរុបកើនឡើងដល់ជាង ៥៣២លានដុល្លារ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហរដ្ឋអាមេរិកប្រកាសថា ខ្លួនមិនមានផែនការបិទខ្ទប់ប្រទេសដើម្បីទប់ស្កាត់ការរាលដាលកូវីដ១៩ទេ

ព័ត៌មាន
សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនមិនមានផែនការបិទខ្ទប់ប្រទេសជាថ្មី ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩នោះទេ។ ការផ្ទុះរាលដាលនៃរលកឆ្លងកូវី…

មិត្តហ្វូនបរិច្ចាកទឹកប្រាក់ជិត ៥០០០ដុល្លារពី «កម្មវិធីកាដូបុណ្យភ្ជុំបិណ្ឌ» ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មាន
ក្រុមហ៊ុនមិត្តហ្វូន កាលពីពេលថ្មីៗនេះ បរិច្ចាកថវិកាជិត ៥ពាន់ដុល្លារអាមេរិក ដែលបានមកពីការចូលរួមរបស់អតិថិជនពីកម្មវិធី «កាដូបុណ្យភ្ជុំបិណ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ