
ការបង្កើនទំហំទឹកប្រាក់កម្ចី ក៏ដូចជាផ្តល់ជូននូវលក្ខខណ្ឌអនុគ្រោះផ្សេងៗ គឺដើម្បីឲ្យម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ អាចស្តារ និងបើកដំណើរការអាជីវកម្មរបស់ពួកគេឡើងវិញ បន្ទាប់ពីទទួលរងផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ នាពេលកន្លងមក។ ជាមួយគ្នានេះដែរ គិតតាមទិន្នន័យជាក់ស្តែងត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ម្ចាស់អាជីវកម្មដែលទទួលបានប្រាក់កម្ចីក្រោមគម្រោងនេះ មានចំនួន ១៨៦ ជាមួយនឹងទំហំទឹកប្រាក់កម្ចីសរុបចំនួន ២៤,៥៥ លានដុល្លារអាមេរិក ដែលអាជីវកម្មទាំងនោះរួមមាន៖ សណ្ឋាគារ ២៥%, ផ្ទះសំណាក់ ២៦%, ភោជនីយដ្ឋាន ៣៧% និងអាជីវកម្មគាំទ្រវិស័យទេសចរណ៍មាន ១២%។
ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ដែលមានតម្រូវការហិរញ្ញវត្ថុ សូមអញ្ជើញទំនាក់ទំនងទៅកាន់សាខាធនាគារដៃគូរួមមាន៖ ធនាគារ កាណាឌីយ៉ា, ធនាគារ ស្ថាបនា, ធនាគារ អេស៊ីលីដា, ធនាគារ ជីប ម៉ុង, ធនាគារ វឌ្ឍនៈអាស៊ីចំកាត់, ធនាគារ វីង, ធនាគារព្រីនស៍, ធនាគារ ស៊ីអាយអិមប៊ី, ធនាគារ ប្រៃសណីយ៍កម្ពុជា, ធនាគារ ភ្នំពេញពាណិជ្ជ, ធនាគារ អ អេច ប៊ី, ធនាគារ សាខម, ធនាគារ ហត្ថា, ធនាគារ ហ្វីលីព, ធនាគារ អេស៊ា-ប៉ាស៊ីហ្វិក, ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់, គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ខេមា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលសុី, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងធនាគារ ហុង លីអុង។