ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២១

សហគ្រិនខ្មែរ រៀបចំកម្មវិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២១


នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ សហគ្រិនខ្មែរ បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២១ ក្នុងគោលបំណងលើកស្ទួយវិស័យសហគ្រិនភាព នៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង។ កម្មវិធីនេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាពរបស់ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុម ប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍសហគ្រិនភាព។
កម្មវិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២១

ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​គូសបញ្ជាក់​ថា «​កម្មវិធី​ប្រគល់​ពានរង្វាន់​សហគ្រិន​ខ្មែរ​ឆ្នាំ​២០២១» ជា​សកម្មភាព​មួយ​ក្នុង​ចំណោម​កម្មវិធី​ស្នូល​របស់​សហគ្រិន​ខ្មែរ ក្នុង​ការ​លើក​ស្ទួយ​វិស័យ​សហគ្រិនភាព នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ តាម​រយៈ​ការ​បង្កើត​បរិយាកាស​អំណោយផល​ដល់​សហគ្រិន ឲ្យ​បាន​សិក្សា រៀនសូត្រ សាកល្បង​សមត្ថភាព និង​កសាង​បណ្ដាញ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព ឱ្យ​កាន់តែ​មាន​ភាព​ប្រទាក់ក្រឡា និង​រឹង​មាំ ក្នុង​គោលដៅ​កសាង​ភាពរឹងមាំ ភាព​ធន់ និង​ទ្រទ្រង់​ចីរភាព កំណើន​នៃ​សេដ្ឋកិច្ចជាតិ ក្នុង​រយៈពេល​វែង​។

ជាមួយ​គ្នា​នោះ នាយក​ប្រតិបត្តិ​សហគ្រិន​ខ្មែរ ឯកឧត្តម​បណ្ឌិត ឈៀង វណ្ណ​មុនិ​ណ្ឌ ក៏​បាន​គូសបញ្ជាក់​ដែរ​ថា សហគ្រិន​ខ្មែរ មាន​ចក្ខុវិស័យ​ក្លាយជា​ថ្នាល​ជាតិ ក្នុង​ការ​លើកកម្ពស់​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព  គ្រប់​តំបន់​នៅ​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​បាន​ទូលំទូលាយ និង​គ្របដណ្តប់​សហគ្រិន​គ្រប់​ប្រភេទ សំដៅ​បង្កើន សហគ្រិន​ជំនាន់​ថ្មី ដែល​នឹង​ជំនួស ឬ​បន្ថែម ជា​ធនធានមនុស្ស ដើម្បី​បង្កើត​អាជីវកម្ម​បែប​ថ្មី ឲ្យ​កាន់តែ​ច្រើន​។ សហគ្រិន​ខ្មែរ រំពឹង​ថា នឹង​បន្ត​រៀបចំ​កម្មវិធី ប្រកួត​និង​ប្រគល់​ពានរង្វាន់ បែប​នេះ​ឲ្យ​ក្លាយ ជា​ព្រឹត្តិការ​ណ៏​ប្រចាំឆ្នាំ ក្នុង​ការ​លើកទឹកចិត្ត​ដល់​សហគ្រិន​ក្នុងស្រុក​ឲ្យ​ចូលរួម ប្រកួតប្រជែង​បង្កើន សមត្ថភាព និង​អភិវឌ្ឍ​អាជីវកម្ម​ប្រកបដោយ​ចីរភាព​។

សូម​បញ្ជក់​ថា កម្មវិធី «​ប្រគល់​ពានរង្វាន់​សហគ្រិន​ខ្មែរ​ឆ្នាំ​២០២១» ត្រូវ​បាន​រៀបចំ​អស់​រយៈពេល​ពេញ​១​ឆ្នាំ ដែល​តម្រូវ​ឲ្យ​មានការ​លើកទឹកចិត្ត​ទៅ​តាម​តម្រូវការ​រៀង​ៗ​ខ្លួន​។ ការ​ប្រគល់​ពានរង្វាន់​នេះ​ត្រូវ​បាន​បែងចែក​ជា ៣​ប្រភេទ រួម​មាន​៖ ពានរង្វាន់​ពន្លក​សហគ្រិន ពានរង្វាន់​សហគ្រិន​ខ្មែរ​ក្នុង​ធុរកិច្ច​ថ្មី និង​ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំពូលអ្នកលក់ទំនិញតាមអនឡាញនៅចិនមួយរូប ត្រូវរដ្ឋពិន័យជាង ២០០លានដុល្លារ ក្រោយរកឃើញថា បានគេចវេះការបង់ពន្ធ

ព័ត៌មាន
ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក E-commerce កំពុងមានសម្ទុះកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោក ពិសេសនៅក្នុងប្រទេសចិន។ ការឡាយលក់ទំនិញតាមអ…

រដ្ឋត្រៀមកញ្ចប់ថវិកាជួយគ្រួសារក្រីក្រ និងអាជីកម្ម ដែលរងផលប៉ះពាល់ពីកូវីដ១៩ បន្តទៀតសម្រាប់ឆ្នាំ២០២២

ព័ត៌មាន
ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រ និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ