វិស័យ SME

ផលិតផលចំណីអាហារ និងកសិផលកម្ពុជា ជាច្រើនមុខនឹងហក់ចូលទីផ្សារបារាំង និងអឺរ៉ុប


ផលិតផលចំណីអាហារ និងកសិផលសក្ដានុពលរបស់កម្ពុជា ជាច្រើនមុខនឹងហក់ចូលទីផ្សារបារាំង និងសហគមអឺរ៉ុបក្នុងពេលឆាប់ៗខាងមុខនេះ ដែលជាការបើកច្រកមួយបន្ថែមទៀតសម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា។ ការនាំចេញផលិតកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារទាំងនេះ ធ្វើឡើងក្រោមកិច្ចព្រមព្រៀងភាពជាដៃគូរវាងក្រុមហ៊ុនក្រុមហ៊ុនក្នុងស្រុកមួយជាមួយក្រុមហ៊ុន Smart Eden របស់បាំរាំង ដែលចុះហត្ថលេខាកាលពីពេលថ្មីៗ។
វិស័យ SME
ដោយ

អ្នកជំនាញក្នុងវិស័យកសិកម្មរំពឹងថា តាមរយៈភាពជាដៃគូនេះវានឹងជំរុញការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារបារាំង និងអឺរ៉ុប ក៏ដូចជារួមចំណែកជួយអភិវឌ្ឍន៍វិស័យកសិកម្មឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុន Tropicam Fruit and Vegetable បានបញ្ជាក់ប្រាប់ខេមបូណូមីសថា ផលិតផលចំណីអាហារ និងកសិផលរបស់កម្ពុជា ជាច្រើនមុខ រួមមានអង្ករ ដំណាប់ស្វាយ គ្រាប់ស្វាយចន្ទីរ ស្ករត្នោត ម្រេច និងត្រីងៀតជាដើម នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារបារាំង និងសហភាពអឺរ៉ុបក្នុងពេលឆាប់ៗខាងមុខនេះ។

ការនាំចេញនេះផលិតផលទាំងនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនរបស់អ្នកឧកញ៉ា និងក្រុមហ៊ុនរបស់បារាំង Smart Eden បានចុះអនុសារណៈយោគយល់គ្នាលើការលក់-ទិញផលិតផលកសិកម្មរបស់កម្ពុជា ទាំងនេះ សម្រាប់នាំចេញទៅកាន់ទីផ្សារបារាំង និងអឺរ៉ុប កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ដែលមានលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជាសាក្សី។ ក្រៅពីកិច្ចព្រមព្រៀងដែលមានសុពលភាពរយៈពេល៥ឆ្នាំនេះ ក្រុមហ៊ុនរបស់បារាំងនេះ ក៏បានចុះកិច្ចសន្យាលក់-ទិញដាច់ដោយឡែកមួយទៀតដើម្បីនាំចេញកសិផលកម្ពុជា ចំនួន៣មុខ ដូចជាអង្ករ ដំណាប់ស្វាយ និងគ្រាប់ស្វាយចន្ទីកែច្នៃសរុបចំនួន១កុងតឺន័រ ទៅកាន់ទីផ្សារប្រទេសបារាំង ដែលគ្រោងធ្វើឡើងនៅសប្តាហ៍ក្រោយនេះផងដែរ។

​បើតាមការបញ្ជាក់របស់អ្នកឧកញ៉ា ហ៊ុន ឡាក់ ការចុះកិច្ចព្រមព្រៀងទិញលក់ផលិតផលកសិកម្មកម្ពុជានេះ ធ្វើឡើងក្រោមក្រុមហ៊ុន Smart Eden បានទទួលស្គាល់ និងពេញចិត្តចំពោះគុណភាព និងសុវត្ថិភាពរបស់កសិផលកម្ពុជា និងបានសន្យានឹងជួយជំរុញការផ្សព្វផ្សាយផលិតផលគ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ អង្ករ ម្រេច ក៏ដូចជាស្រាបៀរ និងផលិតផលកម្ពុជា ជាច្រើនទៀត ឱ្យបានទូលំទូលាយនៅតាមហាងជាង៦ពាន់កន្លែងនៅក្នុងប្រទេសបារាំង ហើយការវេចខ្ចប់នឹងប្រើប្រាស់ភាសាខ្មែរ និងភាសាបារាំង។

​ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញនូវការគាំទ្រដល់ក្រុមហ៊ុនទាំងពីរ ដែលបានរៀបចំកិច្ចសហប្រតិបត្តិការធុរកិច្ចថ្មី ដោយចាប់យកការនាំចេញផលិតផលចំណីអាហារ និងកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសបារាំង និងសហគមន៍អឺរ៉ុប។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជនពិនិត្យលទ្ធភាពបន្តវិនិយោគលើការកែច្នៃកសិផលផ្សេងៗទៀត ដែលមានសក្ដានុពលក្នុងការនាំចេញ ដើម្បីជំរុញបង្កើតការងារក្នុងស្រុក និងប្រើប្រាស់ឱ្យអស់ពីលទ្ធភាពនូវកសិផលដែលកម្ពុជា ផលិតបានផងដែរ៕




អត្ថបទបន្ទាប់


អ្នកជំនាញជឿជាក់ថា ការដឹកជញ្ជូននៅកម្ពុជានឹងមានតម្លៃកាន់តែទាប ក្រោយផ្លូវដែកត្រូវបានលើកគុណភាព និងមានការតភ្ជាប់ទូលំទូលាយ

ការដឹកជញ្ជូនតាមផ្លូវដែក គឺជាការដឹកជញ្ជូនមួយដ៏មានប្រសិទ្ធភាពនិងចំណាយថ្លៃដើមទាប បន្ទាប់ពីការដឹកជញ្ជូនតាមផ្លូវទឹក ដែលជាប្រព័ន្ធដឹកជញ្ជូនដ៏ព…

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក ព្រមានពីការហក់ឡើងអតិផរណា ក្រោមគោលនយោបាយយកពន្ធរបស់លោក ដូណាល់ ត្រាំ

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក លោកស្រី ជេណេត យេឡិន បានព្រមានថា គោលនយោបាយយកពន្ធទាំងស្រុងលើផលិតផលនាំចូលមកកាន់ទីផ្សារអាម៉េរិករបស់បេក្ខជនប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ