ការដាំដុះស្រូវ

តម្រូវការពូជស្រូវក្រអូបកម្ពុជា នឹងកើនឡើងដល់ ៥ម៉ឺនតោននៅឆ្នាំ២០២០


ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានព្យាករថា នៅក្នុងឆ្នាំ២០២០ ខាងមុខ តម្រូវការ​ពូជ​ស្រូវ​ក្រអូប ដែលមានគុណភាពល្អរបស់កម្ពុជានឹងកើនឡើងដល់ ៥ម៉ឺនតោនក្នុងមួយឆ្នាំ ខណៈឆ្នាំ២០១៥ កន្លងមក មានត្រឹមជាង ៣ម៉ឺន តោន ប៉ុណ្ណោះ ដែលចំនួននេះគឺនៅមិនទាន់បំពេញតម្រូវការបាននៅឡើយ។
បង់ក្លាដេស​ធ្លាប់ចរចា​ទិញ​អង្ករ​ពី​កម្ពុជា ប៉ុន្តែ ឥឡូវ​ទិញ​ពី​វៀតណាម​រាប់សែន​តោន​ក្នុង​មួយឆ្នាំ។ រូបភាព៖ ហេង ភារម្យ
ដោយ

ដើម្បីឆ្លើយតប​ទៅនឹងតម្រូវការ​ពូជស្រូវ​ល្អនេះ អ្នកជំនួញ​នៅក្នុង​វិស័យស្រូវ​អង្ករកម្ពុជា​​បាន​និងកំពុង​សហការ​ជាមួយវិនិយោគទុន​ចិនសាងសង់​មជ្ឈមណ្ឌល​ស្រាវជ្រាវ និងបន្សុទ្ធពូជ​​ស្រូវ​ នៅ​ប្រទេស​កម្ពុជា​ដែរ ដែលមាន​ពូជស្រូវ​រហូត​ជាង ៣០០ ប្រភេទកំពុង​ត្រូវបាន​​ពិសោធន៍​នៅខេត្ត បន្ទាយមាន​ជ័យ។

លោក ឧកញ៉ា ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធស្រូវ​អង្ករ​កម្ពុជា​អះអាងថា គម្រោងនេះ អាច​នឹងចាប់​ផ្តើម​ជំហាន​ដំបូង ជាមួយ​នឹងការ​បង្កើតពូជ​ស្រូវដែល​ត្រូវនឹងទីផ្សារ​ចង់បាន ពូជស្រូវ​ស៊ាំ​នឹង​​អាកាសធាតុ និងទទួល​ទិន្នផល​កាន់តែ​ខ្ពស់ និងអាចធានា​ទីផ្សារ​សម្រាប់​កសិករ​យ៉ាង​មាន​ប្រសិទ្ធភាព។

លោកឧកញ៉ា ហ៊ុន ឡាក់ បានបន្ថែម​ទៀតថា នៅពេល​ដែលគម្រោង​ពិសោធន៍ និង​បន្សុទ្ធ​​ពូជ​ស្រូវនេះ ទទួលបាន​ជោគជ័យ នោះកសិករ​ដែលដាំដុះ​ស្រូវ នឹងទទួល​​បានអត្ថ​​ប្រយោជន៍​កាន់តែ​ប្រសើរ ពីការប្រើប្រាស់​ពូជស្រូវ​ដែលបាន​ឆ្លងកាត់​ការបន្សុទ្ធ​​នេះ។

ឯកឧត្តម ហ៊ាន វណ្ណហន បាន​លើក​​ឡើងថា ផ្អែកតាម​ការសិក្សា​របស់អ្នក​ជំនាញ ក្នុងចំណោមផ្ទៃដី ដាំដុះស្រូវ​សរុប​ជាង ​៣លាន​ហិកតា គឺមាន​ផ្ទៃដី ២០%​ប៉ុណ្ណោះ ដែលត្រូវ​បានដាំ​ដុះ​ ជាមួយ​ពូជស្រូវ ដែល​​មាន​គុណភាព​​ល្អ។

សូមជម្រាបថា ផ្ទៃដី​ប្រមូលផល​ស្រូវកម្ពុជា​បច្ចុប្បន្ន​មាន​ជាង ៣លានហិកតា ក្នុងនោះស្រូវ​វស្សា​មានជាង ២លានហិកតា និង​ស្រូវប្រាំង​មានជាង​កន្លះលាន​ហិកតា។ បរិមាណ​ផលស្រូវ​បាន​កើន​ឡើង​ពីជាង ៩លានតោន នៅ​ឆ្នាំ​២០១៣ ដល់​ជាង ១០លានតោ​ន​នៅក្នុងឆ្នាំ​២០១៧ និង​២០១៨នេះ។

របាយការណ៍​ពី​ក្រសួង​កសិកម្ម​បង្ហាញថា ការនាំចេញ​ផលិតផល​កសិកម្ម​សរុបកើន​ឡើងពី​ ៤,៧ លានតោន នៅក្នុងឆ្នាំ២០១៦ ដល់ជាង ៥លានតោន នៅឆ្នាំ២០១៧ ។ ក្នុងនោះបរិមាណ​នាំ​ចេញ​​អង្ករ​ក្នុងឆ្នាំ ២០១៧ ក្នុងក្របខណ្ឌ​នាំចេញ មានជិត​៦៤ ម៉ឺនតោន កើនជាង ១៧ភាគរយ ក្នុង​នោះ​អង្ករ​ក្រអូបមាន ៦២ ភាគរយ អង្ករស គ្រប់ប្រភេទ​មាន ២៤ ភាគរយ និងអង្ករចំហុយ​មានជាង ១៣ ភាគរយ ដោយបាន​នាំចេញ​ដោយក្រុមហ៊ុន​ចំនួន ៨៤ ទៅកាន់​ទីផ្សារ៦៣ ប្រទេស៕

None



អត្ថបទបន្ទាប់


សមាគមម្រេច ទូងស្គរស្វែងរកដៃគូកែច្នៃម្រេច ដើម្បីជួយសង្រ្គោះទីផ្សារ

សមាគមម្រេចកំពតកំពុងដង្ហោយស្វែងរកដៃគូកែច្នៃម្រេចបន្ថែម ដើម្បីជួយសង្រ្គោះទីផ្សារដែលបច្ចុប្បន្នកំពុងតែត្រដាបត្រដុស ស្របពេលបរិមាណទិន្នផលផលិតបានកំ…

ក្រុមហ៊ុនផលិតប្រេងសិង្ហបុរី គ្រោងចាយ​​៤០លានដុល្លារ វិនិយោគអណ្តូងប្រេងកាតប្លុកAនៅកម្ពុជា

ក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនរុករកប្រេងដ៏ធំមួយមកពីប្រទេសសឹង្ហបុរី ដែលបច្ចុប្បន្ន កំពុងតែធ្វើការអភិវឌ្ឍ និង ទាញយក ប្រេង កាត នៅប្លុក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ