វិស័យកាត់ដេរ

តើវិស័យកាត់ដេររបស់កម្ពុជានឹងមានការប្រែប្រួល និងជួបប្រឈមបញ្ហាអ្វីខ្លះនៅក្នុងឆ្នាំ២០២៥?


ក្រុមអ្នកជំនាញបានវាយតម្លៃថា ការនាំចេញផលិតផលក្នុងវិស័យកាត់ដេររបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅពេញមួយឆ្នាំ២០២៤ កន្លងទៅនេះ ទទួលបានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅមិនទាន់មានភាពប្រាកដប្រជាយ៉ាងណាក្តី។ តាមរយៈលទ្ធផលនេះបានជំរុញឱ្យក្រុមអ្នកជំនាញមានការជឿជាក់ថា ការបញ្ជាទិញ និងការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា នៅឆ្នាំ២០២៥នេះ នឹងកាន់តែមានភាពល្អប្រសើរថែមទៀត។
វិស័យកាត់ដេរ
ដោយ

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានវាយតម្លៃថា ការនាំចេញផលិតផលវាយនភណ្ឌកាត់ដេររបស់កម្ពុជានៅក្នុងឆ្នាំ២០២៤ កន្លងទៅ សម្រេចបានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់ ហើយវានឹងបន្តមានភាពល្អប្រសើរថែមទៀតនៅក្នុងឆ្នាំ២០២៥ នេះ។ ការរំពឹងបែបនេះ ក៏ដោយសារលោកមើលឃើញពីភាពខ្លាំងនៃកត្តាខាងក្នុងរបស់កម្ពុជា គួបផ្សំភាពអំណោយផលមួយចំនួនពីកត្តាខាងក្រៅពាក់ព័ន្ធនឹងទីផ្សារ និងការប្រកួតប្រជែង។ យ៉ាងណាក៏ដោយ លោក វាយតម្លៃថា វិស័យកាត់ដេររបស់កម្ពុជា នៅតែបន្តប្រឈមនឹងបញ្ហាមួយចំនួនដូចជាថ្លៃដើមផលិត តម្លៃអគ្គិសនី និងតម្លៃដឹកជញ្ជូនមានកម្រិតខ្ពស់ជាដើម។

​មិនខុសគ្នានោះទេ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ជឿជាក់ថា ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងឆ្នាំ២០២៥នេះ នឹងមានការកើនឡើងបន្ថែមទៀត ដ្បិតថា មកទល់ពេលនេះ មានការបញ្ជាទិញជាហូរហែររួចទៅហើយ។ ការរក្សាបាននូវភាពល្អប្រសើរនៃការនាំចេញផលិតផលកាត់ដេរកម្ពុជានេះត្រូវបានលោក ហ្វា សាលី អះអាងថា ក៏ដោយសារតែកម្ពុជា មានសុខសន្តិភាព មានធនធានគ្រប់គ្រាន់ ដែលធ្វើឱ្យវិនិយោគិនមានទំនុកចិត្តខ្ពស់ក្នុងការបញ្ជាទិញ ស្របពេលដែលប្រទេសមួយចំនួនកំពុងជួបបញ្ហាចលាចល។

​គួរជម្រាបថា នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ ការនាំចេញសម្លៀកបំពាក់ សម្រេចបានជិត៩ពាន់លានដុល្លារកើនឡើងជាង២៥%, ការនាំចេញសម្ភារធ្វើដំណើរសម្រេចបានជាង១ពាន់៧រយលានដុល្លារកើនឡើងជាង២១% និងការនាំចេញស្បែកជើងសម្រេចបានជាង១ពាន់៥រយលានដុល្លារកើនឡើងជាង២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា៕




អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដា គ្រោងបោះផ្សាយលក់សញ្ញាបណ្ណបន្ទាប់បន្សំបន្ថែមលើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ដើម្បីកៀរគរទុនបន្ថែម

ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជទីមួយបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅផ្សារមូលបត្រកម្ពុជា បានទទួលការអនុញ្ញាតពីធន…

តើការផ្តល់ទិន្នន័យដីធ្លីរបស់ក្រសួងដែនដី អាចជួយបង្កើនប្រសិទ្ធភាពក្នុងការវាយតម្លៃអចលនទ្រព្យនៅកម្ពុជា កម្រិតណាដែរ?

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគាំទ្រ និងឯកភាពផ្ដល់ទិន្នន័យដីធ្លីដល់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ