តម្រូវការ​កម្លាំង​ពលកម្ម​ជំនាញ​បច្ចេកទេស

ក្រសួងការងារ ជំរុញអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញក្នុងវិស័យសំណង់ ខណៈទីផ្សារការងារកំពុងខ្វះខាត


មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងកាលពីពេលថ្មីៗនេះថា កម្ពុជា ត្រូវការកម្លាំងពលកម្មជំនាញបន្ថែមទៀត នៅក្នុងវិស័យសំណង់ និងក៏បានលើកទឹកចិត្តឲ្យយុវជននាំគ្នារៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលទីផ្សារការងារកំពុងត្រូវការជាចាំបាច់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ។
ក្រសួងការងារ ជំរុញអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញក្នុងវិស័យសំណង់ ខណៈទីផ្សារការងារកំពុងខ្វះខាត
ដោយ

ថ្លែងប្រាប់អ្នកសារព័ត៌មាន​នៅឯពិធីបិទ​ការប្រកួតប្រជែង​ជំនាញ​របស់ក្រុមហ៊ុន អេសស៊ីជី លើកទី២ ឆ្នាំ២០១៩ លោក ហ៊ីង ស៊ីដេត អគ្គនាយក​នៃអគ្គនាយកដ្ឋាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និងវិជ្ជាជីវៈបានឲ្យដឹងថា ដើម្បីពន្លឿន​ការអភិវឌ្ឍ​ប្រទេស​ទាក់ទង​នឹងវិស័យ​សំណង់នេះ វាពិតជាត្រូវការ​ខ្លាំងបំផុត​គឺអ្នកជំនាញ។

បើតាមលោក ហ៊ីង ស៊ីដេត សព្វថ្ងៃយើងមាន​ជំនាញចំនួន ៥ ដែលទីផ្សារ​ការងារ​កំពុងត្រូវការ រួមមាន ផ្នែកសំណង់, ផ្នែករថយន្ត, ផ្នែកអេឡិចត្រូនិក ផ្នែកអគ្គិសនី, និងផ្នែក​កម្មន្តសាល។ លោកបន្ថែម​ផងដែរ ថា នៅទូទាំងប្រទេស បច្ចុប្បន្ន ក្រសួងការងារ​មានគ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៣៨គ្រឹះស្ថាន ក្នុងនោះ ២០គ្រឹះស្ថាន ទទួលបាន ISO ធានាផ្នែក​ការគ្រប់គ្រង។

ពាក់ព័ន្ធនឹងជំនាញ​នេះដែរ ម្ចាស់ជ័យលាភីលេខ១ ពីការប្រកួត​ជំនាញបូក ប្រក់ដំបូល និងស្មាបត របស់ក្រុមហ៊ុន​អេសស៊ីជី និងក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ខាត់ ធុច ​មកពីខេត្តសៀមរាប ជំនាញ​ប្រក់ដំបូល រួមជា​មួយលោក ឈា ភារុណ ជំនាញបូក​មកពីខេត្ត​ព្រៃវែង​បានអះអាង​ប្រហាក់ប្រហែល​គ្នាថា ការទទួល​បានជំនាញ​ពិតប្រាកដ​វាមានសំខាន់​បំផុត​សម្រាប់​ពួកគាត់ ដែលមិនត្រឹម​តែជួយពន្លឿន​ការងារ​នៅក្នុង​វិស័យ​សំណង់​របស់ពួកគាត់​ប៉ុណ្ណោះទេ តែក៏បានជួយ​ឲ្យពួកគាត់​រកប្រាក់​ចំណូល​បានច្រើន​ផងដែរ។

លោក ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ

យោងតាមតួលេខពី​ក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ជាមធ្យមកម្លាំង​ពលកម្ម​ដែលបំពេញ​ការងារ​នៅក្នុងវិស័យ​សំណង់​មានចន្លោះពី​១៨ម៉ឺននាក់ ទៅ​២០ម៉ឺន​នាក់​ក្នុងមួយថ្ងៃ ក្នុងនោះ ក៏មានអ្នក​បច្ចេកទេស វិស្វករ​ក្នុងរង្វង់ជាង ៣ម៉ឺននាក់ និងស្ថាបត្យករ​ជាង ២,៥ នាក់ផងដែរ៕

ពិធីបិទការប្រកួតប្រជែងជំនាញរបស់ក្រុមហ៊ុន អេសស៊ីជី លើកទី២ ឆ្នាំ២០១៩
ពិធីបិទការប្រកួតប្រជែងជំនាញរបស់ក្រុមហ៊ុន អេសស៊ីជី លើកទី២ ឆ្នាំ២០១៩
None



អត្ថបទបន្ទាប់


រដ្ឋសភាជាតិវៀតណាម សម្រេចអនុម័ត គម្រោងអាកាសយានដ្ឋានយក្ស ១៦ពាន់លានដុល្លារ ឡុង ថាញ់

សមាជិករដ្ឋសភាជាតិវៀតណាម ៩០ភាគរយ បានសម្រេចអនុម័តលើ សេចក្តីសម្រេចលើ របាយការណ៍លទ្ធភាពសម្រាប់ការអភិវឌ្ឍ អាកាសយានដ្ឋាន ឡុង ថាញ់ ដំណាក់កាល…

កម្ពុជាចាប់ផ្តើមរួមគ្នាដោះស្រាយបញ្ហាក្នុងវិស័យស្រូវអង្ករឲ្យមានប្រសិទ្ធភាពឡើងវិញ

ធនាគារអភិវឌ្ឍន៍ជនបទ និង សហព័ន្ធស្រូវអង្ករកម្ពុជា បានរួមគំនិតគ្នា ដើម្បីជជែកពិភាក្សាបញ្ហាស្រូវអង្ករកម្ពុជាដើម្បីត្រៀមនៅរដូវប្រមូលផលឆ្នាំនេះ ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ