Advertisement
Advertisement
Advertisement
វិស័យអាកាសចរណ៍​វៀតណាម

រដ្ឋសភាជាតិវៀតណាម សម្រេចអនុម័ត គម្រោងអាកាសយានដ្ឋានយក្ស ១៦ពាន់លានដុល្លារ ឡុង ថាញ់


សមាជិករដ្ឋសភាជាតិវៀតណាម ៩០ភាគរយ បានសម្រេចអនុម័តលើ សេចក្តីសម្រេចលើ របាយការណ៍លទ្ធភាពសម្រាប់ការអភិវឌ្ឍ អាកាសយានដ្ឋាន ឡុង ថាញ់ ដំណាក់កាលទី ១ ដែលមានទំហំជិត ៥ពាន់លានដុល្លារអាមេរិក ដែលពីមុន រដ្ឋសភាជាតិវៀតណាម បានបង្ហាញពីកង្វល់ចំពោះបញ្ហាប្រភពថវិកា ថាតើ បានលុយមកពីណា សម្រាប់អភិវឌ្ឍគម្រោងអាកាសយានដ្ឋានដ៏ធំសម្បើមមួយនេះ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានក្នុងស្រុកវៀតណាម។
គម្រោងអាកាសយានដ្ឋានយក្សវៀតណាម កំពុងជួបនឹងកង្វល់ខ្វះខាតទឹកប្រាក់វិនិយោគ (រូបភាព៖ Vietnam Insider)
ដោយ
Advertisement

លោក វូ ហុង ថាញ់ ប្រធានគណៈកម្មាធិការ​សេដ្ឋកិច្ចជាតិ បានបញ្ជាក់ថា អាកាសយានដ្ឋាន​មួយនេះ គឺជាគម្រោង​ដ៏ធំសម្បើម ដែលផ្សាភ្ជាប់​ជាមួយ ផលប្រយោជន៍​ជាតិ ការការពារ និងសន្តិសុខជាតិ​ទាំងមូល ដូច្នេះហើយ វាពិតជាសំខាន់​ណាស់ សម្រាប់រដ្ឋាភិបាល​វៀតណាម ក្នុងការជ្រើសរើស ដៃគូអភិវឌ្ឍន៍ ឲ្យបានត្រឹមត្រូវ ហើយនឹងគោរព​ទៅតាមច្បាប់។

ទំហំទឹកប្រាក់វិនិយោគ​សរុប​សម្រាប់ គម្រោងនេះ គឺមិនអាច​លើសពី ១៦ពាន់លាន​ដុល្លារ​អាមេរិក ដូចដែលបាន​សម្រេច​កាលពីឆ្នាំ​ ២០១៥កន្លងទៅនោះទេ ហើយសម្រាប់​ដំណាក់កាល​ទី​១នេះ នឹងមានការសាងសង់​ផ្លូវរត់ ស្ថានីយ​អ្នកដំណើរ និងជាច្រើន​ផ្នែកផ្សេងៗទៀត ដើម្បីបម្រើដល់ អតិថិជន ២៥លាន​នាក់ និងដឹក​ទំនិញ ១,២ លានតោន ជារៀងរាល់ឆ្នាំ ដែលគ្រោងនឹង​ចាប់ផ្តើមសាងសង់​នៅឆ្នាំ ២០២១ និងបញ្ចប់ក្នុង​ឆ្នាំ ២០២៥។

សេចក្តីសម្រេចអនុម័តនេះ​ មានន័យថា រដ្ឋាភិបាល​វៀតណាម អាចជ្រើសរើស អ្នកវិនិយោគ សម្រាប់​គម្រោងនេះ ក៏ប៉ុន្តែ រដ្ឋសភាជាតិវៀតណាម​ បានទាមទារ​ឲ្យ អ្នកវិនិយោគនោះ​ ប្រើប្រាស់ប្រាក់ផ្ទាល់​ខ្លួន ហើយរដ្ឋាភិបាល មិនធានាថា​ នឹងផ្តល់​ឥណទាន​ សម្រាប់គម្រោង​នេះទេ។

គួរបញ្ជាក់ រដ្ឋាភិបាលវៀតណាម ធ្លាប់បានបង្ហាញពី ចំណាប់អារម្មណ៍ចំពោះ សាជីវកម្ម​អាកាសយានដ្ឋាន​វៀតណាម ហៅកាត់ថា ACV​ ដែលអាច​នឹងមាន​លទ្ធភាព​វិនិយោគ​ទៅលើគម្រោងនេះ។

ទោះយ៉ាងណាមិញ សម្រាប់ដំណាក់កាល​ដំបូង នៃគម្រោងអាកាស​យានដ្ឋាន ឡុង ថាញ់ នេះគឺ សាជីវកម្ម ​ACV អាចប្រមូល​បានប្រមាណ ៤ពាន់ ៧រយលាន​ដុល្លារ​អាមេរិកប៉ុណ្ណោះ នៅសល់ប្រមាណ​ ១១ពាន់លានដុល្លារ​អាមេរិកទៀត មិនទាន់ដឹងច្បាស់ថា​រកបានមកពីណា។

ជាការពិតណាស់ គម្រោង​អាកាសយានដ្ឋាន​មួយនេះ ត្រូវបានរដ្ឋសភាជាតិ​វៀតណាម អនុម័តតាំងពី ៤ឆ្នាំមុន​ ដែលគ្រោង​នឹងចាប់ផ្តើម​នៅឆ្នាំ ២០២០ខាងមុខ ហើយបញ្ហា​ទឹកប្រាក់វិនិយោគ នៅតែជាសំណួរ ដែលគេចោទ​សួរថា អាចទៅរួចដែរឬទេ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្មកម្ពុជា និង កូរ៉េ កើនតិចតូច ខណៈប្រទេសទាំងពីរចាប់ផ្តើមសិក្សាពាណិជ្ជកម្មសេរី!

ព័ត៌មាន
ទំហំពាណិជ្ជកម្មរវាងប្រទេស កម្ពុជា និង កូរ៉េខាងត្បូងនៅតែបន្តការកើនឡើងខណៈដែលប្រទេសទាំងពីរបាន ផ្តើមការសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្...

ក្រសួងការងារ ជំរុញអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញក្នុងវិស័យសំណង់ ខណៈទីផ្សារការងារកំពុងខ្វះខាត

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងកាលពីពេលថ្មីៗនេះថា កម្ពុជា ត្រូវការកម្លាំងពលកម្មជំនាញបន្ថែមទៀត នៅក្នុងវិស័...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ