សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន

សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបើកកិច្ចប្រជុំពាក់ព័ន្ធនឹងការអនុវត្តច្បាប់ពន្ធដារ និងបញ្ហាប្រឈមក្នុងវិស័យសំណង់


ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកអ្នកឧកញ៉ា លី ហួរ នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងមួយជាមួយនឹងសមាជិកសមាគម ដោយផ្ដោតលើការពិភាក្សាអំពីការអនុវត្តច្បាប់ពន្ធដារ និងបញ្ហាប្រឈមនានាលើវិស័យសំណង់នៅកម្ពុជា ដើម្បីប្រមូលមតិយោបល់ សំណូមពរ ក៏ដូចជាបញ្ហាប្រឈមនានា ដែលសមាជិករបស់សមាគមកំពុងជួបប្រទះ ដើម្បីលើកជាសំណើសម្រាប់ដាក់ជូនក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជារាជរដ្ឋាភិបាលពិនិត្យ និងជួយដោះស្រាយ។
សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបើកកិច្ចប្រជុំពាក់ព័ន្ធនឹងការអនុវត្តច្បាប់ពន្ធដារ និងបញ្ហាប្រឈមក្នុងវិស័យសំណង់
ដោយ

លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បានលើកឡើងថា កិច្ចប្រជុំពិភាក្សាស្ដីអំពី ការអនុវត្តច្បាប់ពន្ធដារ និងបញ្ហាប្រឈមលើវិស័យសំណង់នៅកម្ពុជា គឺជាការបើកឱកាសឲ្យក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន ដែលជាសមាជិករបស់សមាគម អាចលើកឡើងពីផលលំបាកដែលខ្លួនកំពុងជួបប្រទះ និងការសំណូមពរនានាមកកាន់សមាគមដើម្បីជួយដោះស្រាយ។ មិនតែប៉ុណ្ណោះ កិច្ចប្រជុំនេះ ក៏ជាការចែករំលែកព័ត៌មានគ្នាទៅវិញទៅមកជុំវិញវឌ្ឍនភាពនៃវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ស្របទៅតាមនិន្នាការនៃការប្រែប្រួលសេដ្ឋកិច្ចសកលផងដែរ។

ទោះយ៉ាងណា លោកអ្នកឧកញ៉ា លី ហួរ អះអាងថា ស្ថានភាពវិស័យអចលនទ្រព្យ និងសំណង់ជារួម បានបង្ហាញពីស្ថានភាពល្អប្រសើរឡើងវិញជាបណ្ដើរៗហើយ បើទោះបីជា វានៅមានកម្រិតបើធៀបនឹងអំឡុងមុនពេលផ្ទុះរាលដាលកូវីដ១៩យ៉ាងណាក្ដី។

បើទោះបីជា វិស័យសំណង់ និងអចលនទ្រព្យ ហាក់នៅមិនទាន់អាចងើបឡើងវិញក្នុងកម្រិតខ្ពស់ក្ដី ប៉ុន្ដែសេដ្ឋកិច្ចរបស់កម្ពុជាជារួមនៅឆ្នាំ២០២៤ ត្រូវបានស្ថាប័នអន្តរជាតិធំៗរួមមាន IMF បានព្យាករថា នឹងសម្រេចបានក្នុងរង្វង់កំណើន ៥,៨% និងបន្ដកើនដល់ ៦% នៅឆ្នាំ២០២៥។ កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ ត្រូវបាន IMF រំពឹងទុកថា នឹងត្រូវបានជំរុញពីក្រោយដោយកំណើនក្នុងវិស័យកម្មន្ដសាល និងការស្ទុះឡើងវិញជាបន្តទៀតនៃវិស័យទេសចរណ៍៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត ប្រាប់ពលរដ្ឋឱ្យទប់ស្កាត់អំពើប្រល័យពូជសាសន៍ កុំឱ្យត្រឡប់មកកម្ពុជាជាថ្មី

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអំពាវនាវដល់ពលរដ្ឋគ្រប់រូបត្រូវទប់ស្កាត់កុំឱ្យអំពើប្រល័យពូជសាសន៍ត្រឡប់មកកម្ពុជាសាជាថ្មី។…

មិត្តហ្វូនទទួលបានពានរង្វាន់ជាបណ្តាញទូរសព្ទជាទីទុកចិត្តនិងជឿជាក់បំផុតនៅកម្ពុជាប្រចាំឆ្នាំ 2024

ព័ត៌មាន
កាលពីដើមខែឧសភា ក្រុមហ៊ុនមិត្តហ្វូនត្រូវបានផ្តល់កិត្តិយសដោយកម្មវិធី World Business Outlook Awards 2024 ដោយទទួលបានពានរង្វាន់ «បណ្តាញទូរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ