តម្លៃលក់ជូ្រករស់

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អំពាវនាវដល់កសិករចិញ្ចឹមជ្រូកពង្រឹងតម្លៃលក់ជូ្រករស់ ក្រោយមើលឃើញតម្លៃជ្រូកធ្លាក់ចុះខ្លាំង


សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា សព្វថ្ងៃនេះតម្លៃលក់ជ្រូករស់នៅតាមបណ្តាខេត្តក្រុង គឺឋិតនៅលើមាត់ឈ្មួញកណ្តាលដើរប្រមូលទិញរាល់ថ្ងៃ ដែលបណ្តាលឲ្យតម្លៃជ្រូករស់ក្នុងស្រុកមានការធ្លាក់ថ្លៃយ៉ាងគំហុក។ ដូច្នេះដើម្បីពង្រឹង និងកុំឲ្យតម្លៃទីផ្សារជ្រូករស់ធ្លាក់ចុះបន្តទៀត សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អំពាវនាវដល់បងប្អូនកសិករ និងកសិដ្ឋានទាំងអស់ ត្រូវចូលរួមពង្រឹងតម្លៃលក់ជ្រូករស់ឲ្យបានចាប់ពី ៦៧០០រៀល ក្នុងមួយគីឡូក្រាមឡើងទៅ ខណៈបច្ចុប្បន្នតាមបណ្តាក្រុមហ៊ុនធំៗទាំងអស់គឺ អាចលក់បានតម្លៃ ៧៤០០រៀល ក្នុងមួយគីឡូក្រាមឯណោះ។
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អំពាវនាវដល់កសិករចិញ្ចឹមជ្រូកពង្រឹងតម្លៃលក់ជូ្រករស់ ក្រោយមើលឃើញម្លៃជ្រូកធ្លាក់ចុះខ្លាំង

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានគូសបញ្ជាក់ថា ការពង្រឹងតម្លៃទីផ្សារជូ្រករស់ក្នុងស្រុកនេះ គឺដើម្បីពង្រឹងតម្លៃទីផ្សារជូ្រករស់របស់​ប្រជាកសិករកុំឱ្យមានការខាតច្រើនខ្លាំងពេក ដោយសារតែតម្លៃទីផ្សារជូករស់នាពេលបច្ចុប្បន្ន ​គឺមានការធ្លាក់ចុះយ៉ាងខ្លាំង។ ជាក់ស្តែងបច្ចុប្បន្នទីផ្សារជូ្រករស់ មានតម្លៃប្រមាណ ជាង៦ពាន់រៀល ទៅ ជាង៧ពាន់រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ទៅតាមតំបន់ផ្សេងៗគ្នា ខណៈតំបន់មួយចំនួនទៀត មិនអាចលក់ចេញតែម្តង។ លោក ស្រ៊ុន ពៅ បានបញ្ជាក់បន្ថែមថា នៅពេលដែលទីផ្សារជ្រូកធ្លាក់ចុះខ្លាំងបែបនេះ វាបានធ្វើឲ្យកសិករចិញ្ចឹមជ្រូកត្រូវប្រឈមនឹងការខាតបង់ច្រើន ពោលគឺទោះបីជាលក់​បានតម្លៃទាបត្រូវខាតថ្លៃដើមក្តី ប៉ុន្តែកសិករនៅពេលដែលជ្រូកដល់ពេលប្រមូលផលលក់ហើយនោះ គឺត្រូវតែលក់ចេញតែម្តង បើទោះបីជាត្រូវខាតពាក់កណ្តាលថ្លៃដើមក៏ដោយ។

ជាមួយគ្នានេះ បើតាម អ្នកឧកញ៉ា ម៉ុង ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានបញ្ជាក់ថា ជាង២ខែមកហើយដែលតម្លៃជ្រូក​ធ្លាក់ចុះជាបន្តបន្ទាប់​ ខណៈពេលនេះ​ក្រុមហ៊ុនរបស់អ្នកឧកញ៉ាផ្ទាល់ លក់បានតម្លៃត្រឹមតែ ៧.៥០០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ​ រីឯកសិករខ្នាតតូចវិញត្រូវឈ្មួញកណ្តាល​រឹតក បន្ថោកតម្លៃថែមទៀត​ ពោលគឺកសិករខ្លះអាចលក់បានត្រឹមតែ ៥.៥០០រៀល​ ទៅ​ ៦.០០០រៀល ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។

មហាសេដ្ឋីកសិកម្ម អ្នកឧកញ៉ា ម៉ុង ឬទ្ធី អះអាងថា តម្លៃជ្រូកធ្លាក់ចុះគ្មាន​ស្ថិរភាព​ វាប៉ះពាល់ខ្លាំងណាស់ដល់អ្នកវិនិយោគខ្នាតធំ ដោយត្រូវចំណាយខ្ពស់ខ្លាំង​ទៅលើការ​វិនិយោគ​ ប្រាក់ខែ​បុគ្គលិក​ កម្មករ​ និងវត្ថុធាតុដើមឡើង​ថ្លៃ​ជាដើម ហើយចំពោះ​កសិករ​វិញ​មានតែបោះបង់​ និងលក់ដីសងបំណុល​ធនាគារ​តែ​ប៉ុណ្ណោះ​ ដោយអ្នកឧកញ៉ា សង្កត់ធ្ងន់ថា អ្នក​ប្រកប​មុខ​របររកស៊ី​​ចិញ្ចឹម​ជ្រូកនេះ​ បើដួលរលំហើយនោះ​ គឺមិនអាចងើបឈរឡើងវិញបាននោះទេ​។ ដូច្នេះ អ្នកឧកញ៉ា ម៉ុង ឬទ្ធី ក៏បានអំពាវនាវ​ទៅដល់​ឈ្មួញកណ្តាល​ សូមកុំ​ដើ​របន្ថោក​តម្លៃ​ជ្រូក​របស់​កសិករ​​ឲ្យកាន់តែថោកទៅៗខ្លាំងពេក​អី៕




អត្ថបទបន្ទាប់


កាស៊ីណូចំនួន ៦៧ បានបើកដំណើរការឡើងវិញនៅ១០ខែឆ្នាំនេះ

ព័ត៌មាន
១០ខែឆ្នាំនេះមានកាស៊ីណូចំនួន១៧០បានដាក់ពាក្យស្នើសុំបើកអាជីវកម្មឡើងវិញ ប៉ុន្ដែមកទល់ពេលនេះមានកាស៊ីណូតិចតួច ដែលបានបើកដំណើរការឡើងវិញ ពោ…

ទីបំផុត «ពានរង្វាន់សហគ្រិនថ្នាក់ជាតិ» រកឃើញម្ចាស់ជ័យលាភី ៤រូបប្រចាំឆ្នាំ២០២២ ហើយ

ព័ត៌មាន
សហគ្រិនខ្មែរ (Khmer Enterprise) សហការជាមួយវិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្តន៍ (NIEI) បានរកឃើញនិងប្រគល់ពានរង្វាន់ដល់ម្ចាស់សហគ្រាសដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ