![ទីបំផុត «ពានរង្វាន់សហគ្រិនថ្នាក់ជាតិ» រកឃើញម្ចាស់ជ័យលាភី ៤រូបប្រចាំឆ្នាំ២០២២ ហើយ](https://cdn.cambonomist.com/media/images/1_PDjk0rv.2e16d0ba.fill-960x540.jpg)
ក្រោយពីការប្រកួតប្រជែងដ៏ស្វិតស្វាញ គណៈកម្មការវាយតម្លៃ បានពិភាក្សាយ៉ាងហ្មត់ចត់ និងសម្រេចជ្រើសរើសជ័យលាភី ៤រូប តាមចំណាត់ថ្នាក់ដូចខាងក្រោម៖
ម្ចាស់ជ័យលាភីលេខ១ បានទៅលើ លោក ឈរ រិទ្ធី (ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មិល ឯ.ក មកពីខេត្តតាកែវ)
![ម្ចាស់ជ័យលាភីលេខ១ បានទៅលើ លោក ឈរ រិទ្ធី (ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មិល ឯ.ក មកពីខេត្តតាកែវ)](https://cdn.cambonomist.com/media/images/7_r278TNj.original.jpg)
ម្ចាស់ជ័យលាភីលេខ២ បានទៅលើ លោកស្រី ទ្រី មុយគា (សហគ្រាសផលិតឱសថប៉េប៉េអឹម មកពីរាជធានីភ្នំពេញ)
![ម្ចាស់ជ័យលាភីលេខ២ បានទៅលើ លោកស្រី ទ្រី មុយគា (សហគ្រាសផលិតឱសថប៉េប៉េអឹម មកពីរាជធានីភ្នំពេញ)](https://cdn.cambonomist.com/media/images/8_FU3NLo4.original.jpg)
ម្ចាស់ជ័យលាភីលេខ៣ បានទៅលើ លោកស្រី ងន វ៉ាន់ថា (សហគ្រាស Color Silk Enterprise មកពីរាជធានីភ្នំពេញ)
![ម្ចាស់ជ័យលាភីលេខ៣ បានទៅលើ លោកស្រី ងន វ៉ាន់ថា (សហគ្រាស Color Silk Enterprise មកពីរាជធានីភ្នំពេញ)](https://cdn.cambonomist.com/media/images/9_ZjBJBNM.original.jpg)
ម្ចាស់ជ័យលាភីលេខ៤ បានទៅលើ លោកស្រី ម៉ៅ សុធា (ក្រុមហ៊ុន SHE Agrocam Products Co., Ltd មកពីខេត្តកណ្តាល)។
![ម្ចាស់ជ័យលាភីលេខ៤ បានទៅលើ លោកស្រី ម៉ៅ សុធា (ក្រុមហ៊ុន SHE Agrocam Products Co., Ltd មកពីខេត្តកណ្តាល)។](https://cdn.cambonomist.com/media/images/10_nKAeTcx.original.jpg)
ម្ចាស់ជ័យលាភីលេខ១ ទទួលបានរង្វាន់ជាទឹកប្រាក់សរុប ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក មានឱកាសធ្វើជាទីប្រឹក្សា «វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍» (NIEI) ជាវាគ្មិនកិត្តិយសក្នុងកម្មវិធីសហគ្រិនរបស់វិទ្យាស្ថាន, ជាតំណាងរបស់វិទ្យាស្ថានចូលរួមប្រកួតប្រជែងពានរង្វាន់សហគ្រិនក្នុងតំបន់ ជាអ្នកផ្ដល់ពិន្ទុ សម្រាប់កម្មវិធី «ពានរង្វាន់សហគ្រិនថ្នាក់ជាតិ» នៅឆ្នាំក្រោយ ព្រមទាំងទទួលបានលិខិតបញ្ជាក់ទទួលស្គាល់ដោយ ក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
គួររម្លឹកថា នេះជាលើកទី ៣ ហើយដែល «កម្មវិធីប្រកួតពានរង្វាន់សហគ្រិនថ្នាក់ជាតិ» បានប្រព្រឹត្តទៅ។កម្មវិធីនេះធ្វើឡើងដើម្បីលើកទឹកចិត្តសហគ្រិនកម្ពុជាឲ្យបើកបង្ហាញគំនិតអាជីវកម្ម របស់ខ្លួននិងសមិទ្ធផលដែលសម្រេចបានដល់គណៈកម្មការវាយតម្លៃនិងដាក់ពិន្ទុដើម្បីទទួលបាន ដំបូន្មានល្អៗការលើកទឹកចិត្តនិងអបអរសាទរជាសាធារណៈដល់ម្ចាស់ជ័យលាភីដែលបានខិតខំប្រឹង ប្រែងអភិវឌ្ឍអាជីវកម្មរបស់ខ្លួនហើយបានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
![photo_6339223565865431811_y](https://cdn.cambonomist.com/media/images/photo_6339223565865431811_y.original.jpg)
ជាក់ស្តែង ការប្រកួតប្រព្រឹត្តទៅដោយមានការដាក់ពាក្យចំនួន ២៥៤ ក្រុមហ៊ុន មកពីទូទាំង ប្រទេសកម្ពុជាដែលការផ្សព្វផ្សាយបានបែងចែកជា ៥តំបន់រួមមាន៖ តំបន់បាត់ដំបង តំបន់សៀមរាប តំបន់កំពង់ចាម តំបន់កំពត និងតំបន់កណ្តាល។
![photo_6339223565865431812_y](https://cdn.cambonomist.com/media/images/photo_6339223565865431812_y.original.jpg)
![photo_6339223565865431815_y](https://cdn.cambonomist.com/media/images/photo_6339223565865431815_y.original.jpg)
![photo_6339223565865431814_y](https://cdn.cambonomist.com/media/images/photo_6339223565865431814_y.original.jpg)
![photo_6339223565865431810_y](https://cdn.cambonomist.com/media/images/photo_6339223565865431810_y.original.jpg)
គួរជម្រាបថា សហគ្រិនខ្មែរត្រូវបានបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងគោលបំណងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូនិងអ្នកពាក់ព័ន្ធនានានៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។សហគ្រិនខ្មែរមានចក្ខុវិស័យក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់ សហគ្រិនភាពតាមរយៈការគាំទ្រទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យមដែលមានសក្ដានុពលនៅក្នុងវិស័យអាទិភាពដូចជាវិស័យ បច្ចេកវិទ្យាគមនាគន៍ សេវាកម្ម កសិកម្ម និងផលិតកម្ម ឱ្យបានច្រើនដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ៕