សមាគមចិញ្ចឹមសត្វស្នើរដ្ឋឲ្យជួយគិតគូរតភ្លើងចូលដល់កន្លែងចិញ្ចឹមសត្វ

សមាគមចិញ្ចឹមសត្វស្នើរដ្ឋឲ្យជួយគិតគូរតភ្លើងចូលដល់កន្លែងចិញ្ចឹមសត្វ ដែលនៅឆ្ងាយៗពីផ្លូវធំៗ


បញ្ហាអគ្គិសនី គឺជាបញ្ហាថ្លៃដើមមួយ ដែលអ្នកធ្វើកសិកម្ម ពិសេសអ្នកចិញ្ចឹមសត្វជួបប្រទះនឹងការចំណាយខ្ពស់ ដូច្នេះហើយ រាជរដ្ឋាភិបាលបាននិងកំពុងរកវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហានេះ ពោលគឺធ្វើយ៉ាងណាឲ្យអ្នកប្រកបរបរកសិកម្មអាចទទួលបានអគ្គិសនីប្រើប្រាស់ក្នុងតម្លៃសមរម្យ ដើម្បីកាត់បន្ថយថ្លៃដើម។
សមាគមចិញ្ចឹមសត្វស្នើរដ្ឋឲ្យជួយគិតគូរតភ្លើងចូលដល់កន្លែងចិញ្ចឹមសត្វ ដែលនៅឆ្ងាយៗពីផ្លូវធំៗ

បច្ចុប្បន្ន តម្លៃអគ្គិសនីប្រើប្រាស់សម្រាប់ការងារកសិកម្ម គឺមានតម្លៃទាបជាងតម្លៃអគ្គិសនីប្រើប្រាស់ក្នុងគោលបំណងផ្សេងៗទៀត ពោលគឺចាប់ពីម៉ោង ៩យប់ ដល់៧ព្រឹក មានតម្លៃត្រឹមតែ ៤៨០រៀលប៉ុណ្ណោះក្នុងមួយគីឡូវ៉ាត់ម៉ោង។ ទោះបីជា មានការសម្របសម្រួលថ្លៃអគ្គិសនី មកនៅទាបជាមុនបន្ដិចក្ដី ប៉ុន្ដែ សមាគមចិញ្ចឹមសត្វកម្ពុជា បានស្នើដល់រាជរដ្ឋាភិបាលបន្ដជួយគិតគូរដល់ការតភ្លើងចូលដល់កន្លែងចិញ្ចឹមសត្វ ព្រោះកន្លែងចិញ្ចឹមធំៗភាគច្រើន គឺធ្វើឡើងឆ្ងាយពីតំបន់ទីប្រជុំជន និងផ្លូវធំៗ ដែលត្រូវចំណាយអស់ច្រើនលើការតភ្ជាប់អគ្គិសនី។

រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីសម្រាប់វិស័យកសិកម្ម ដែលមានតម្លៃទាបជាងការប្រើប្រាស់អគ្គិសនីប្រភេទផ្សេងៗ ចាប់តាំងពីឆ្នាំ២០២១មក ជាពិសេសគឺនៅពេលយប់ ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៧ព្រឹក ថ្លៃអគ្គិសនីត្រូវបានអនុគ្រោះឲ្យបង់ត្រឹមតែ ៤៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ។ ទោះជាយ៉ាងណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម អះអាងថា កសិករ ម្ចាស់កសិដ្ឋាន និងអ្នកផលិតនៅក្នុងវិស័យកសិកម្មភាគច្រើនលើសលប់ ពុំបានដឹងអំពីគោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីនេះទេ ដែលជាហេតុធ្វើឱ្យពួកគាត់មិនអាចចំណេញច្រើនបានលើការធ្វើរបរកសិកម្ម។ ដូច្នេះហើយ រដ្ឋមន្ដ្រីក្រសួងកសិកម្ម ឯកឧត្តម ឌិត ទីណា បានធ្វើការជំរុញ និងលើកទឹកចិត្ត ឱ្យប្រជាកសិករស្វែងរកការប្រើប្រាស់គោលនយោបាយអនុគ្រោះថ្លៃអគ្គសិនីសម្រាប់វិស័យកសិកម្មនេះ នឹងឈានដល់ការអនុវត្តឲ្យបានពេញលេញផងដែរ។ ឯកឧត្តម រដ្ឋមន្ត្រីកសិកម្ម អះអាងយ៉ាងដូច្នេះ ក្នុងកិច្ចសន្ទនាស្ដីពី «ការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្ម» នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

បើតាម លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបញ្ជាក់ឲ្យដឹង ថា ការអនុគ្រោះតម្លៃអគ្គិសនីត្រឹម ៤៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោង ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៧ព្រឹក សម្រាប់វិស័យកសិកម្មនេះ គឺជាការយោគចិត្តទុកដាក់មួយរបស់រាជរដ្ឋាភិបាលលើវិស័យកសិកម្ម ជាពិសេសវិស័យចិញ្ចឹមសត្វផ្ទាល់តែម្តង ដោយបានចូលរួមចំណែកជួយដល់បងប្អូនដែលប្រកបរបរចិញ្ចឹមសត្វនេះបានមួយកម្រិតផងដែរ។ ទោះយ៉ាងណា លោក លី ឡាវីល ក៏បានបញ្ជាក់ឲ្យដឹងដែរថា ខាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក៏បានស្នើសុំដល់រាជរដ្ឋាភិបាល ជួយគិតគូរបន្ថែមទៀត ទៅលើការតភ្ជាប់បណ្តាញចន្តរអគ្គិសនី ទៅដល់អ្នកប្រើប្រាស់ផងដែរ។ ដោយសារតែអ្នកចិញ្ចឹមសត្វ គឺពួកគាត់មិនអាចចិញ្ចឹមនៅទីតាំងផ្លូវធំៗ ឬទីប្រជុំជនបាននោះទេ ដោយសារតែខ្លាចមានការឆ្លងជម្ងឺផ្សេងៗ ដូចនេះហើយ ទីតាំងចិញ្ចឹមសត្វភាពច្រើនគឺនៅឆ្ងាយពីបណ្តាយអគ្គិសនីរបស់រដ្ឋ ដែលធ្វើឱ្យពួកគាត់ត្រូវការចំណាយច្រើនទៅលើការតភ្ជាប់ចរន្តអគ្គីសនី ចូលទៅទីតាំងចិញ្ជឹមសត្វទាំងនោះ។

បើតាម ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បាននិយាយក្នុងកិច្ចសន្ទនាស្ដីពី «ការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្ម»ដែរថា តម្លៃអគ្គិសនីអនុគ្រោះត្រឹម ៤៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់វិស័យកសិកម្មនេះ រាជរដ្ឋាភិបាលលក់ភ្លើងក្នុងតម្លៃខាត ដែលថ្លៃដើមអគ្គិសនីក្នុងពេលបច្ចុប្បន្នមានតម្លៃប្រមាណ១ពាន់រៀលក្នុង១គីឡូវ៉ាត់ម៉ោង។ ជាមួយគ្នានោះ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ក៏បានជំរុញលើកទឹកចិត្តឱ្យបងប្អូនកសិករ អ្នកផលិត អ្នកចិញ្ចឹមសត្វ អនុវត្តគោលនយោបាយអនុគ្រោះអគ្គិសនីសម្រាប់វិស័យកសិកម្ម ឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការចំណាយថ្លៃដើម និងបង្កើនផលចំណេញផងដែរ។




អត្ថបទបន្ទាប់


ហេតុផលអ្វីខ្លះ រុញឲ្យសេដ្ឋកិច្ចជប៉ុនដាំក្បាលចុះលើសការរំពឹងទុក នៅត្រីមាសទី៣ឆ្នាំនេះ?

ព័ត៌មាន
សេដ្ឋកិច្ចប្រជុំជប៉ុនកំពុងដើរថយក្រោយ មិននឹកស្មានដល់ក្នុងត្រីមាសទី៣ឆ្នាំ២០២២នេះ ពោលគឺជាការធ្លាក់ចុះអាក្រក់បំផុត បើធៀបនឹងត្រីមាសកន្លងមកក្នុ…

អាមេរិកប្រកាសចំណាយ ៦៦ លានដុល្លារសង់មូលដ្ឋានយោធាថ្មីឱ្យហ្វីលីពីន

ព័ត៌មាន
ប្រទេសហ្វីលីពីនកាលពីថ្ងៃអង្គារ ទី ១៥ វិច្ឆិកា បាននិយាយថា សម្ព័ន្ធមិត្តប្រវត្តិសាស្ត្ររបស់ខ្លួនគឺសហរដ្ឋអាមេរិកបានយល់ព្រមចំណាយប្រាក់ចំនួនជាង ៦…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ