អត្ថបទពាណិជ្ជកម្ម!

អ្នកជំនាញអចលនវត្ថុ កំពុងដើរតួនាទីរឹតតែសំខាន់ ក្នុងការទិញលក់អចលនវត្ថុអំឡុងពេលកូវីដ-១៩?


អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យលើកឡើងថា ការទិញលក់អចលនទ្រព្យដ៏ត្រឹមត្រូវ គឺទាមទារឲ្យមានការគិតគូរឲ្យបានហ្មត់ចត់ទាក់ទងនឹងហិរញ្ញវត្ថុ ផ្លូវច្បាប់ និងសិក្សាពីតម្លៃទីផ្សារជាក់ស្ដែង។ យ៉ាងណាមិញ ចំពោះការទិញលក់អចលនទ្រព្យនៅអំឡុងពេលមានបញ្ហាកូវីដ-១៩នេះទៀតសោត គឺរឹតតែត្រូវមានការគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយជាងមុនថែមទៀត។
ហេតុផលអ្វីខ្លះ គួរទិញអចលនទ្រព្យអំឡុងពេលវិបត្តិកូវីដ១៩ និង សេដ្ឋកិច្ចស្ងប់ស្ងាត់?
ដោយ

ដើម្បីជៀសវាងបញ្ហានានា អ្នកជំនាញ បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋដែលចង់ទិញអចលនទ្រព្យតែគ្មានជំនាញទិញលក់លើវិស័យអចលនទ្រព្យនេះ អ្នកគួរពឹងពាក់អ្នកជំនាញ ឬ ក្រុមហ៊ុន ទីភ្នាក់ងារ និង វាយតម្លៃអចលនទ្រព្យឲ្យបានត្រឹមត្រូវ។ ប៉ុន្តែការពឹងអ្នកជំនាញ ឬ ក្រុមហ៊ុនទីភ្នាក់ងារអចលនទ្រព្យត្រូវតែសិក្សាឲ្យបានល្អិតល្អន់ពាក់ព័ន្ធនឹងប្រវត្តិ និងស្នាដៃដែលពួកគេសម្រេចបាននាពេលកន្លងមកផងដែរ។

ឧកញ៉ា ចេង ខេង អ្នកជំនាញដែលមានបទពិសោធន៍ជាង២០ឆ្នាំក្នុងវិស័យអចលនទ្រព្យកម្ពុជា បានលើកទឹកចិត្តឲ្យអ្នកចង់ទិញអចលនទ្រព្យ ប៉ុន្តែគ្មានជំនាញក្នុងវិស័យនេះ គួរស្វែងរកការពិភាក្សាពីអ្នកជំនាញ ឬ ក្រុមហ៊ុនទីភ្នាក់ងារ និង វាយតម្លៃអចលនវត្ថុ បើមិនចង់ប្រើប្រាស់ហិរញ្ញវត្ថុក្នុងការទិញអចលនវត្ថុជួបបញ្ហាខាតបង់។ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL រូបនេះអះអាងថា ការពឹងអ្នកជំនាញ ឬក្រុមហ៊ុនអចលនវត្ថុក្នុងការទិញអចលនទ្រព្យ មិនត្រឹមតែជួយឲ្យការប្រើប្រាស់ហិរញ្ញវត្ថុមានសុវត្ថិភាពនោះទេ ថែមទាំងអាចផ្តល់ប្រាក់ចំណេញខ្ពស់ក្នុងរយៈពេលខ្លីក៏អាចថាបាន។

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យរូបនេះសង្កត់ធ្ងន់ថា ការស្វែងរកការពិភាក្សា ឬពឹងអ្នកជំនាញ ឬក្រុមហ៊ុនទីភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុទៀតសោត ត្រូវសិក្សាពីប្រវត្តិអ្នកជំនាញ ឬក្រុមហ៊ុននោះឲ្យបានល្អិតល្អន់។ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់ និងស្នាដៃដែលអ្នកជំនាញ ឬក្រុមហ៊ុននោះសម្រេចបាននាពេលកន្លងមក ដ្បិតការពឹងអ្នកជំនាញ ឬក្រុមហ៊ុនទីភ្នាក់ងារអចលនវត្ថុ ដែលគ្មានការអនុញ្ញាតពីស្ថាប័នរដ្ឋ ឬគ្មានជំនាញច្បាស់លាស់ នឹងអាចនាំហានិភ័យកាន់ខ្ពស់ក្នុងការប្រើប្រាស់ហិរញ្ញវត្ថុ។ 

ជាមួយគ្នានេះ ឧកញ៉ា ចេង ខេង បានផ្តល់ជាគំនិតក្នុងការប្រើប្រាស់ហិរញ្ញវត្ថុទៀតថា ប្រសិនបើប្រជាពលរដ្ឋមានដើមទុនតិចតួចគួរទិញដី ឬអចលនវត្ថុនៅជាយក្រុងឬតាមខេត្ត។ តែបើអ្នកមានដើមទុនច្រើន គួរទិញដី ឬអចលនវត្ថុនៅក្នុងក្រុង ដ្បិតវាអាចផ្តល់ប្រាក់ចំណេញខ្ពស់ក្នុងរយៈពេលខ្លី។ ប៉ុន្តែការទិញអចលនទ្រព្យ មិនមែនចេះតែទិញនោះទេ ពោលគឺត្រូវមើល ថាតើនៅតំបន់នោះមានគម្រោងធំៗអ្វីខ្លះ និងមានការអភិវឌ្ឍន៍កម្រិតណាទៅថ្ងៃអនាគត។

បើតាមអ្នកជំនាញនៅក្នុងវិស័យនេះ ដ្បិតថាការនៅអំឡុងពេលកូវីដ-១៩រាតត្បាតខ្លាំងនេះ ចរន្ដនៃការទិញលក់មានការថមថយក៏ពិតមែន ប៉ុន្ដែតម្លៃអចលនទ្រព្យ គឺមិនមានការស្រុតចុះខ្លាំងគួរឲ្យកត់សម្គាល់នោះទេ ពោលគឺតម្លៃនៅតែមានសភាពទ្រឹង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺក្រោយពេលរាជរដ្ឋាភិបាលបន្ធូរបន្ថយវិធានការកូវីដ១៩ គេសង្កេតឃើញថា ចរន្ដទិញលក់អចលនទ្រព្យនាពេលថ្មីៗនេះ ហាក់មានការកម្រើកខ្លួនបន្តិចវិញហើយ ហើយវិស័យនេះត្រូវបានរំពឹងថា នឹងបន្ដកំណើនថែមទៀត នៅក្រោយពេលរាជរដ្ឋាភិបាលអាចគ្រប់គ្រងកូវីដ-១៩បានក្នុងពេលឆាប់ៗ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីកសិកម្ម និងឈ្មួញលក់ជីកសិកម្ម ពន្យល់ពីហេតុផលតម្លៃជីកសិកម្មឡើងថ្លៃខ្ពស់ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩

ព័ត៌មាន
នៅក្នុងអំឡុងពេលវិបត្តិកូវីដ-១៩នេះ វិស័យកសិកម្មបានក្លាយជាវិស័យសំខាន់មួយក្នុងការទ្រទ្រង់ដល់សេដ្ឋកិច្ច។ ការដាំដុះកសិកម្មនៅអំឡុងពេលកូវីដ-១…

ម៉ាឡេស៊ី បង្ខំចិត្តបន្ដបិទខ្ទប់ប្រទេសយូរទៀត ក្រោយសម្ទុះឆ្លងកូវីដ-១៩មិនថមថយ

ព័ត៌មាន
ការបិទខ្ទប់ប្រទេសម៉ាឡេស៊ីត្រូវបានកំណត់ថា បញ្ចប់ត្រឹមថ្ងៃចន្ទសប្ដាហ៍នេះ ប៉ុន្ដែ ដោយសារតែមេរោគកូវីដ-១៩ បន្ដវាយលុកលុយកាន់តែខ្លាំង គ្មានសញ្ញា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ