មហិច្ឆតាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០របស់កម្ពុជា

មហិច្ឆតាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០របស់កម្ពុជា នឹងមិនអាចខ្វះការចូលរួមពីវិស័យឯកជនបានឡើយ


កម្ពុជាមានមហិច្ឆតាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ គឺមិនអាចខ្វះការចូលរួមពីវិស័យឯកជនបានឡើយ!! មន្ត្រីជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា កម្ពុជានៅតែរក្សាគោលដៅក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ បើទោះបីជាបច្ចុប្បន្នសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជាកំពុងប្រឈមនឹងបញ្ហាចាក់ស្រេះជាច្រើនក្ដី។
មហិច្ឆតាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០របស់កម្ពុជា នឹងមិនអាចខ្វះការចូលរួមពីវិស័យឯកជនបានឡើយ

យ៉ាងណាមិញ អ្នកជំនួញ និងជាអ្នកវិនិយោគដ៏លេចធ្លោរមួយរូបនៅកម្ពុជា អ្នកឧកញ៉ា សៀ ឫទ្ធី បានអះអាងដែរថា ដើម្បីអាចឈានទៅសម្រេចមហិច្ឆតាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ បាន គឺមិនអាចខ្វះការចូលរួមពីវិស័យឯកជនបាននោះទេ ពោល គឺទាំងរដ្ឋ និងវិស័យឯកជនត្រូវចូលរួមសហការគ្នា ដើម្បីជំរុញការវិនិយោគ បង្កើតការងារ បង្កើនការនាំចេញទំនិញ និងតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចឲ្យកាន់តែប្រសើរឡើង។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និង រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា កម្ពុជានៅតែរក្សាគោលដៅក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ បើទោះបីបច្ចុប្បន្នកំពុងជួបបញ្ហាស្មុគស្មាញជាច្រើន នៅលើសកលលោក និងក្នុងប្រទេសយ៉ាងណាក្ដី។ ឯកឧត្តម វង្សី វិស្សុត អះអាងយ៉ាងដូច្នេះ ដោយមានជំនឿយ៉ាងមុតមាំថា ក្នុងកាលៈទេសៈដែលលំបាកបច្ចុប្បន្ននេះ មិនមែនជាអ្វីដែលគួរឱ្យភ័យខ្លាចនោះទេ ប៉ុន្តែវាជាហេតុផលសម្រាប់កម្ពុជាត្រូវខិតខំប្រឹងប្រែង មានឆន្ទៈខិតខំទៅមុខទៀត ដើម្បីបង្កើតភាពខ្លាំងរបស់ខ្លួន ដើម្បីសម្រេចគោលដៅឲ្យបាន។

ជាមួយគ្នានេះ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន WorldBridge Group បានអះអាងថា មហិច្ឆតារបស់កម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០នេះ គឺមិនអាចខ្វះការចូលរួមរបស់វិស័យឯកជនបានឡើយ ក្នុងន័យនេះ គឺវិស័យសាធារណៈ និងវិស័យឯកជន ត្រូវតែដើរទន្ទឹមគ្នា។ អ្នកឧកញ៉ា គូសបញ្ជាក់ថា វិស័យសាធារណៈត្រូវជួយក្នុងការបង្កលក្ខណៈងាយស្រួលដល់វិស័យឯកជនដែលជាអ្នកវិនិយោគ ហើយអ្នកវិនិយោគខ្លួនឯង ត្រូវជួយបង្កភាពងាយស្រួលក្នុងប្រព័ន្ធ Eco System របស់ខ្លួនឱ្យកាន់តែល្អ ដោយធ្វើយ៉ាងណាត្រូវតែពង្រឹងនិងពង្រីកខ្លួនឲ្យបានខ្លាំង ហើយពង្រីកការស្វែករកដៃគូរទីផ្សារបន្ថែម ដើម្បីមកធ្វើការវិនិយោគ។

អ្នកឧកញ៉ា សៀ ឫទ្ធី សង្កត់ធ្ងន់ថា ប្រទេសមួយអាចឈានជំហ៊ានទៅមុខក្នុងកម្រិតណាមួយបាន គឺអាស្រ័យលើគោលនយោបាយ និងអ្នកអនុវត្ត ដោយអ្នកអនុវត្តខ្លួនឯងត្រូវយល់អំពីគោលនយោបាយ នោះ ដើម្បីធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគឱ្យបានច្រើន តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ ។ អ្នកឧកញ៉ា សៀ ឫទ្ធី បានគូសបញ្ជាក់ថា កាលណាសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីច្រើននោះ កម្រិតជីវភាពរបស់ប្រជាជននឹងកាន់តែមានភាពរីកចម្រើន ហើយកត្តាទាំងអស់នេះហើយ ដែលជាគោលដៅរបស់រាជរដ្ឋាភិបាលដើម្បីសម្រេចបាននូវភាពជោគជ័យ ក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

សូមបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា កាលពីឆ្នាំ២០២២ សម្រេចបានកំណើន៥,៤% ខណៈនៅឆ្នាំ២០២៣នេះ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរំពឹងថានឹងបន្ដកំណើន ៥,៦% ទាបជាងអ្វីដែលបានព្យាករកាលពីមុនដែលថានឹងមានដល់ ៦,៦%។ ការបន្ទាបការព្យាករនេះ ក៏ដោយសារតែមានការកត់សម្គាល់ឃើញពីស្ថានភាពសេដ្ឋកិច្ចសាកលបន្ដស្ថិតក្នុងភាពមិនច្បាស់លាស់ ពិសេសបណ្ដាប្រទេសសេដ្ឋកិច្ចធំៗ ដូចជា អាមេរិក ចិន និងអឺរ៉ុប ជាដើម៕




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលកម្ពុជាសម្រេចបន្ដមិនយកពន្ធគ្រឹះស្ថានអប់រំឯកជនរយៈពេល៥ឆ្នាំទៀត

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកគ្រឹះស្ថានអប់រំឯកជន គឺជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ជាពិសេ…

កម្ពុជានាំចូលស្រាបៀរ និងស្រាចម្រុះកើនឡើង១៣៨% នៅឆ្នាំ២០២២ ទោះមានវត្តមានរោងចក្រផលិតស្រាបៀរក្នុងស្រុកកើនឡើងក្ដី

ព័ត៌មាន
ស្របពេលឆ្នាំ២០២២ជាឆ្នាំ ដែលកម្ពុជាបានបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញពីវិបត្តិជំងឺកូវិដ-១៩ បានជំរុញឲ្យតម្រូវ និងការប្រើប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ