វិស័យសេដ្ឋកិច្ច

តើសេដ្ឋកិច្ចកម្ពុជា បានហែលឆ្លងរឿងរ៉ាវអ្វីខ្លះនៅ៥ខែកន្លងមកនេះ ហើយអ្វីនៅតែអាចជាបញ្ហាប្រឈម?


ភាពតានតឹងដែលបណ្ដាលមកពីសង្រ្គាមរវាងបណ្ដាប្រទេសមួយចំនួន និងការដាក់ពន្ធបដិការរបស់សហរដ្ឋអាម៉េរិក បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជា នៅតែស្ថិតក្នុងភាពមិនប្រាកដប្រជានៅឡើយ។ តែយ៉ាងណានៅក្នុងស្ថានភាពនេះ អ្នកជំនាញសេដ្ឋកិច្ច អះអាងថា មកទល់ពេលនេះ សេដ្ឋកិច្ចរបស់កម្ពុជា នៅពុំទាន់រងផលប៉ះពាល់ធ្ងន់ធ្ងរ ដែលរារាំងដល់ការរីកចម្រើននៅឡើយទេ។
វិស័យសេដ្ឋកិច្ច
ដោយ

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា បច្ចុប្បន្នកម្ពុជា កំពុងប្រឈមនឹងកង្វះកម្លាំងពលកម្ម និងវត្ថុធាតុដើមក្នុងស្រុក ព្រមទាំងបច្ចេកវិទ្យាទំនើបសម្រាប់បម្រើដល់វិស័យឧស្សាហកម្ម ដែលទាមទារឱ្យកម្ពុជា ត្រូវយកចិត្តទុកដាក់ដោះស្រាយលើបញ្ហានេះ ដើម្បីរួមចំណែកបង្កើនតម្លៃបន្ថែម និងជំរុញសេដ្ឋកិច្ចឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

បើតាមអ្នកជំនាញរូបនេះ សេដ្ឋកិច្ចកម្ពុជា មានកំណើន ឬមិនមានកំណើន វាអាស្រ័យលើកត្តាខាងក្រៅ និងកត្តាក្នុងស្រុក។ ស្របពេលកម្ពុជា កំពុងចរចាលើបញ្ហាពន្ធបដិការជាមួយសហរដ្ឋអាម៉េរិក លោកបណ្ឌិត គី សេរីវឌ្ឍន៍ ជឿជាក់ថា អាម៉េរិក ដែលមានសេដ្ឋកិច្ចធំបំផុតលើពិភពលោកនឹងផ្តល់សម្បទានដល់កម្ពុជា និងមិនទុកកម្ពុជា ជាសត្រូវនោះទេ។

​បើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជា មិនទាន់មានភាពប្រាកដប្រជាក៏ពិតមែន ប៉ុន្តែវិស័យឧស្សាហកម្មកាត់ដេររបស់កម្ពុជា នៅតែមានភាពធន់ ខណៈការនាំចេញផលិតផលនៅក្នុងវិស័យដ៏សំខាន់នេះនៅតែមានកំណើនខ្ពស់។

​លោកបណ្ឌិត គី សេរីវឌ្ឍន៍ កត់សម្គាល់ឃើញថា មកទល់ពេលនេះ ភាពតានតឹងនៃសេដ្ឋកិច្ចជាសកលនៅពុំទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរណាមួយ ដែលរារាំងដល់ការរីកចម្រើននៃសេដ្ឋកិច្ចរបស់កម្ពុជា នៅឡើយទេ ខណៈវិស័យកសិកម្ម និងវិស័យសេវាកម្មនៅបន្តមានកំណើនតិចតួច ប៉ុន្តែវិស័យឧស្សាហកម្មមានកំណើនខ្ពស់ ដោយសាររដ្ឋាភិបាលកម្ពុជា បានត្រៀមគោលនយោបាយក្នុងការដោះស្រាយប្រកបដោយប្រសិទ្ធភាព៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ក្រសួងការងារ អះអាងថា កម្ពុជា ខ្វះកម្លាំងពលកម្មជាង២៣ម៉ឺននាក់ ស្របពេលពលករខ្មែរមួយចំនួនកំពុងសម្រុកចាកចេញពីថៃ

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ កម្ពុជា ខ្វះកម្លាំងពលកម្មជាង២៣ម៉ឺននាក់ ដែ…

តើអត្រាអតិផរណាពិភពលោកមានស្ថានភាពយ៉ាងណា ក្រោយលោក ត្រាំ ឡើងកាន់តំណែងបាន១៥០ថ្ងៃ?

ផលប៉ះពាល់ដែលកើតចេញពីគោលនយោបាយនានារបស់សហរដ្ឋអាម៉េរិក ដែលបានដាក់ចេញជាបន្តបន្ទាប់កំពុងធ្វើឲ្យអ្នកសេដ្ឋកិច្ចពិបាកប៉ាន់ស្មាន នៅពេលគេនិយាយព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ