ធនាគារ-ហិរញ្ញវត្ថុ

អេ អឹម ខេ បានប្រគល់រង្វាន់គូប៉ុង ៣០០ដុល្លារដល់អ្នកគាំទ្ររបស់ខ្លួន


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ កាលពី​ថ្ងៃទី១៣ ខែឧសភា បានប្រគល់រង្វាន់គូប៉ុងដែលមានទឹកប្រាក់ ៣០០ដុល្លារ ចំនួន ៥រង្វាន់ ជូនដល់អ្នកគាំទ្រ ដែលបានចូលរួមលេងហ្គេមកម្សាន្ត ដោយបង្ហោះរូបកូនៗរបស់ខ្លួនរួមជាមួយនឹងក្ដីស្រមៃរបស់ពួកគេ។ កម្មវិធី "តើពេលកូនធំឡើង កូនចង់ធ្វើអ្វី?" គឺជាកម្មវិធីថ្មីមួយទៀតដែល អេ អឹម ខេ បានធ្វើឡើង ដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងឪពុកម្ដាយ ជាមួយនឹងកូនៗ ក៏ដូចជាស្វែងយល់ពីបំណងប្រាថ្នាក្នុងថ្ងៃអនាគតរបស់ពួកគេ។
អេ អឹម ខេ បានប្រគល់រង្វាន់គូប៉ុង ៣០០ដុល្លារដល់អ្នកគាំទ្ររបស់ខ្លួន
ដោយ

កម្មវិធីចាប់ផ្ដើមពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២២ ហើយបានជ្រើសរើសយកបេក្ខជនចំនួន ១៥រូបដែលបានបំពេញតាមលក្ខខណ្ឌត្រឹមត្រូវ ដើម្បីទៅប្រកួតបន្ដ។ ហើយនៅថ្ងៃទី០៦ យើងក៏បានជ្រើសរើសបេក្ខជនដែលបានទទួលការគាំទ្រច្រើនជាងគេ ចំនួន ៥រូប ដើម្បីទទួលបានរង្វាន់គូប៉ុងទឹកប្រាក់ ៣០០ដុល្លារ ដែលអាចទិញទំនិញគ្រប់ប្រភេទនៅលើ Khmum eShop។

អេ អឹម ខេ បានប្រគល់រង្វាន់គូប៉ុង ៣០០ដុល្លារដល់អ្នកគាំទ្ររបស់ខ្លួន

ខាងក្រោមនេះជាឈ្មោះបេក្ខជនទាំង ៥រូបដែលបានឈ្នះរង្វាន់គូប៉ុងទឹកប្រាក់ចំនួន ៥០០ដុល្លារ៖

  1. Varry Mouses Offical
  2. Kong Linya
  3. Sreymom Sron
  4. Bee Bee
  5. Kimsry Pmv

អេ អឹម ខេ បានប្រគល់រង្វាន់គូប៉ុង ៣០០ដុល្លារដល់អ្នកគាំទ្ររបស់ខ្លួន

ក្ដីស្រមៃរបស់ឪពុកម្ដាយគឺចង់ឲ្យកូនៗទទួលបានជោគជ័យ និងមានអនាគតល្អ។ ប្រសិនបើឪពុកម្ដាយ ចង់ទទួលបានការធានាពីអនាគតរបស់កូនៗ អាចចាប់ផ្ដើមសន្សំជាមួយគណនីកូនឆ្លាតរបស់ អេ អឹម ខេ បាន ដោយសន្សំត្រឹមតែ ១៤០០រៀលក្នុងមួយថ្ងៃ អ្នកនឹងទទួលបានការធានារ៉ាប់រងអាយុជីវិតរហូតដល់ ២០លាន រៀល និងការធានារ៉ាប់រងគ្រោះថ្នាក់រហូតដល់ ៨០០លាន រៀល!

អេ អឹម ខេ បានប្រគល់រង្វាន់គូប៉ុង ៣០០ដុល្លារដល់អ្នកគាំទ្ររបស់ខ្លួន

គួរបញ្ជាក់ថា អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥0កន្លែង និងភ្នាក់ងារជិត ៧,០០០កន្លែង នៅទូទាំងប្រទេស។​

អេ អឹម ខេ បានប្រគល់រង្វាន់គូប៉ុង ៣០០ដុល្លារដល់អ្នកគាំទ្ររបស់ខ្លួន

អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត ៕

អេ អឹម ខេ បានប្រគល់រង្វាន់គូប៉ុង ៣០០ដុល្លារដល់អ្នកគាំទ្ររបស់ខ្លួន




អត្ថបទបន្ទាប់


បុរី ប៉េង ហួត អភិវឌ្ឍគម្រោងដ៏មានសក្តានុពល ដែល​កំពុង​បង្អួត​ខ្លួន​នៅ​តំបន់​ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

ព័ត៌មាន
មហាវិថីសម្តេចតេជោ ដែលតែងនិយមហៅថាផ្លូវ60ម៉ែត្រ ត្រូវបានគេចាត់ទុកថា ជាតំបន់គ្រាប់ពេជ្រ នាភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលកំពុងទទួលបានកា…

លោក គីម ជុងអ៊ុន បញ្ជាឱ្យយោធាកូរ៉េខាងជើង ជួយការងារផ្គត់ផ្គង់ឱសថសម្រាប់អ្នកជំងឺកូវីដ១៩

ព័ត៌មាន
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំកិច្ចប្រជុំការិយាល័យនយោបាយបន្ទាន់មួយ និងបានបញ្ជាឱ្យយោធារក្សាស្ថិរភាពការផ្គត់ផ្គង់ថ្នាំក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ