មៀនប៉ៃលិន

កម្ពុជា រកចំណូលបានជិត២៨លានដុល្លារពីការនាំចេញផ្លែមៀន ខណៈមន្ត្រីរំពឹងការនាំចេញនឹងកើនឡើងថែមទៀតនៅឆ្នាំនេះ


ទីផ្សារនាំចេញផ្លែមៀនស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ បានបង្ហាញលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ។ ជាក់ស្តែងនៅ១១ខែ ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជិត២៨លានដុល្លារពីការនាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងជាង៥០% បើធៀបនឹងតម្លៃនាំចេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តបៃលិន បានគូសបញ្ជាក់ថា ស្របពេលដែលការនាំចេញមានសម្ទុះកើនឡើង ទិន្នផលផ្លែមៀនស្រស់របស់កម្ពុជា នៅក្នុងឆ្នាំ២០២៤ ក៏មានការកើនឡើងដូចគ្នាដែរ។
មៀនប៉ៃលិន
ដោយ

កម្ពុជា រកចំណូលបានជិត២៨លានដុល្លារអាម៉េរិក ពីការនាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ មានការកើនឡើងជាង៥០% បើធៀបនឹងតម្លៃនាំចេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានប្រមាណជាង១៨លានដុល្លារប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។ តាមរយៈលទ្ធផលនេះបានបញ្ជាក់ឱ្យឃើញថា ផ្លែមៀនស្រស់បានក្លាយជាផលិតផលកសិកម្មរបស់កម្ពុជាមួយទៀត ដែលទទួលបានការគាំទ្រខ្លាំងពីទីផ្សារអន្តរជាតិ។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តបៃលិន បានអះអាងថា ទោះបីនៅក្នុងឆ្នាំ២០២៤ ការដាំដុះដំណាំមៀនប៉ៃលិន ទទួលរងនូវការគំរាមកំហែងពីបាតុភូតអែលនីណូយ៉ាងណាក្តី ប៉ុន្តែការផលិត និងបច្ចេកទេសជំរុញដើមមៀនឱ្យចេញផ្ការបស់កសិករហាក់ទទួលបានលទ្ធផលល្អ ដែលជំរុញឱ្យមៀនប៉ៃលិន នៅឆ្នាំ២០២៤ ទទួលបានទិន្នផលខ្ពស់ជាងឆ្នាំ២០២៣។ មន្ត្រីជាន់ខ្ពស់រូបនេះបានវាយតម្លៃថា តាមរយៈទិន្នផលកើនឡើងនេះ វាក៏បានជំរុញឱ្យការនាំចេញផ្លែមៀនប៉ៃលិនកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ នឹងកាន់តែមានការកើនឡើងផងដែរ ដ្បិតថា ការចុះកិច្ចសន្យាទិញ-លក់ ពីក្រុមហ៊ុនចិន នៅឆ្នាំនេះមានការកើនឡើងជាងឆ្នាំមុន។

​បើតាមការបញ្ជាក់របស់លោក សួស ស៊ីយ៉ាត ប្រធានសហគមន៍មៀនប៉ៃលិន នាពេលកន្លងមកបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ ក្រុមហ៊ុនចិន បានចុះកិច្ចសន្យាប្រមូលទិញមៀនប៉ៃលិន ពីកសិករជាពីរដំណាក់កាល ក្នុងនោះដំណាក់កាលទី១ ចាប់ពីខែសីហា ដល់វិច្ឆិកា ក្រុមហ៊ុនចិន ចុះកិច្ចសន្យាប្រមូលទិញមៀនប៉ៃលិន ពីកសិករជាមួយតម្លៃ៣០០០រៀលក្នុង១គីឡូគ្រាម ខណៈដំណាក់កាលទី២ពីខែធ្នូ ឆ្នាំ២០២៤ ដល់ខែឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុនផ្តល់តម្លៃ៣៥០០រៀលក្នុង១គីឡូក្រាម។ តម្លៃនេះ គឺទាបជាងតម្លៃកាលពីឆ្នាំ២០២៣ ដែលមានតម្លៃចាប់ពី៣៦០០រៀលក្នុង១គីឡូក្រាម រហូតដល់៤៥០០រៀលក្នុង១គីឡូក្រាម៕




អត្ថបទបន្ទាប់


តើវិស័យចិញ្ចឹមសត្វនៅកម្ពុជា នឹងមានការប្រែប្រួលយ៉ាងណានៅឆ្នាំ២០២៥ នេះ?

វិស័យចិញ្ចឹមសត្វនៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវិស័យនេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយល…

តម្លៃហ្គាសនៅអឺរ៉ុបហក់ឡើងខ្ពស់បំផុតមិនធ្លាប់មាន ក្រោយអ៊ុយក្រែនបិទបំពង់បង្ហូរមិនឱ្យរុស្ស៊ីផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្លុកនេះ

តម្លៃហ្គាស ឬឧស្ម័នធម្មជាតិនៅអឺរ៉ុបបានហក់ឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាន បន្ទាប់ពីសករាជនៃការនាំចេញឧស្ម័នរបស់រុស្ស៊ីតាមរយៈបំពង់បង្ហូរឧស្ម័ន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ