ពលរដ្ឋកម្ពុជា

តើការចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួចរបស់កម្ពុជា អាចផ្ដល់ផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះសម្រាប់កម្ពុជា?


បន្ទាប់ពីបានបំពេញតាមលក្ខណៈវិនិច្ឆ័យជាលើកទី១ ដែលអាចត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ជាប្រទេសដែលមានអភិវឌ្ឍតិចតួចរួចមក នៅដើមឆ្នាំ២០២៤នេះ កម្ពុជានឹងត្រូវបានវាយតម្លៃម្តងទៀត ដើម្បីត្រៀមចាកចេញពីចំណាត់ថ្នាក់អភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៧។
ពលរដ្ឋកម្ពុជា
ដោយ

អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា ការចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច វាសបញ្ជាក់ឱ្យឃើញពីភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា និងជួយឱ្យកម្ពុជា មានការការប្រកួតប្រជែងស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ។ ប៉ុន្តែវាអាចធ្វើឱ្យកម្ពុជាបាត់បង់អត្ថប្រយោជន៍ និងប្រព័ន្ធអនុគ្រោះមួយចំនួន។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជា យល់ឃើញថា ការចាកចេញពីប្រទេសមានការអភិវឌ្ឍ​តិចតួចរបស់កម្ពុជា អាចផ្ដល់ទាំងផលវិជ្ជមាន និងផលអវិជ្ជមាន សម្រាប់សេដ្ឋកិច្ចកម្ពុជា។

ផលវិជ្ជមាន គឺវាជួយលើកកម្ពស់ការប្រកួតប្រជែងរបស់កម្ពុជាឱ្យស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ ជួយឱ្យកម្ពុជាកាន់តែមានភាពឯករាជ្យ និងម្ចាស់ការលើខ្លួនឯង និងបានបង្ហាញពីភាពរិកចម្រើនរបស់កម្ពុជា។ ផលអវិជ្ជមាន គឺអាចធ្វើឲ្យកម្ពុជាអាចបាត់បង់នូវអត្ថប្រយោជន៍ និងការអនុគ្រោះពន្ធមួយចំនួនពីប្រទេសដៃគូពាណិជ្ជកម្ម។

តែយ៉ាងណាអ្នកជំនាញរូបនេះអះអាងថា បញ្ហានេះទំនងជាមិនធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជានោះឡើយ។

​ជាមួយគ្នានេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានត្រៀមខ្លួនជាស្រេចក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

បើតាមអ្នកនាំពាក្យរូបនេះ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺជារាជរដ្ឋាភិបាលដែលមានចក្ខុវិស័យច្បាស់លាស់ និងភាពប្រាកដនិយម ដែលផ្ដោតសំខាន់ទៅលើលទ្ធផល។ ជាក់ស្តែងទោះបីរដ្ឋាភិបាលថ្មីទើបចាប់បដិសន្ធិបានជាង៥ខែ តែរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី សម្រេចបានលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់។ តាមរយៈលទ្ធផលទាំងនោះ ធ្វើឱ្យឯកឧត្តមជឿជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងសម្រេចចក្ខុវិស័យរបស់ខ្លួននៅឆ្នាំ២០៣០ និង២០៥០។

​គួរបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាស្ថិតក្នុងឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយក្នុងឋានៈនេះ កម្ពុជាអាចមានសិទ្ធិខ្ចីប្រាក់ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ(IDA) ដែលជាមូលនិធិរបស់ក្រុមធនាគារពិភពលោក សម្រាប់ប្រជាជាតិក្រីក្របំផុត។

ទោះបីការចាកចេញពីប្រទេសមានការអភិវឌ្ឍន៍តិចតួចវាស្របនឹងគោលនយោបាយរាជរដ្ឋាភិបាលក្នុងការនាំកម្ពុជាឱ្យឈានដល់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០ក៏ពិតមែន ប៉ុន្តែកន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញនូវការព្រួយបារម្ភចំពោះបញ្ហានេះក្នុងការធ្វើឱ្យកម្ពុជាបាត់បង់ការទទួលបានអត្រាការប្រាក់អនុគ្រោះពីប្រទេសរីកចម្រើនមួយចំនួនផងដែរ៕

None



អត្ថបទបន្ទាប់


អាជ្ញាធរជាតិអប្សរារៀបចំផ្លូវដើរកម្សាន្តបែប Trekking ក្នុងព្រៃធម្មជាតិនៅសួនរុក្ខជាតិអង្គរ ដើម្បីទាក់ទាញទេសចរ

ខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ដែលពោរពេញដោយសក្តានុពលទេសចរណ៍ ទាំងផ្នែកវប្បធម៌ បេតិកភណ្ឌ ក៏ដូចជាធម្មជាតិ ដែលកំពុងទទ…

តើមានកត្តាអ្វីធ្វើឱ្យវៀតណាមហាក់បាត់អនុភាពក្នុងការទាក់ទាញក្រុមហ៊ុនបណ្តាក់ទុនលើការផលិតបន្ទះឈីប?

ប្រទេសវៀតណាម កំពុងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការទាក់ទាញការវិនិយោគលើវិស័យផលិកម្មបន្ទះឈីប ខណៈដែលម៉ាឡេស៊ី កំពុងមានប្រៀបលើការទាក់ទាញក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ