អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នី ផ្តល់គ្រឿងឧបភោគបរិភោគដល់ពលរដ្ឋខ្វះខាតក្នុងតំបន់រងផលប៉ះពាល់ខ្លាំងនៅស្ទឹងមានជ័យ


ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានផ្តល់អំណោយដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតនៅសង្កាត់ស្ទឹងមានជ័យ៣ ក្នុងខណ្ឌមានជ័យ តាមរយៈការផ្តល់ជាគ្រឿងឧបភោគបរិភោគដល់ពលរដ្ឋស្ថិតក្នុងតំបន់ក្រហមក្នុងខណ្ឌនេះ។
ទ្រូម៉ាន់នី ផ្តល់គ្រឿងឧបភោគបរិភោគដល់ពលរដ្ឋខ្វះខាតក្នុងតំបន់រងផលប៉ះពាល់ខ្លាំងនៅស្ទឹងមានជ័យ
ដោយ

ក្រុម​ការងាររបស់​ក្រុមហ៊ុន ទ្រូម៉ាន់នី រួមមាន​បុគ្គលិក និង​ថ្នាក់​គ្រប់គ្រង​របស់ក្រុមហ៊ុន​ បាន​បរិច្ចាគ​គ្រឿង​ឧបភោគ​បរិភោគ​រាប់​រយ​កញ្ចប់​ដល់ពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​នៅភូមិ​ឬស្សី១ និង​ភូមិ​ឬស្សី​២ ក្នុង​​សង្កាត់ស្ទឹង​មានជ័យ​៣ បន្ទាប់​ពីសង្កាត់​នេះ​ត្រូវបាន​ចាត់​ចូល​ថាជា​តំបន់​ដែល​មាន​អ្នក​ឆ្លងច្រើន​បំផុត​នៅ​ក្នុង​វិធានការ​បិទ​ខ្ទប់​ថ្មីៗ​នេះ​របស់​សាលា​រាជធានី​ភ្នំពេញ។

កញ្ចប់​គ្រឿងឧបភោគ​បរិភោគ​ទាំង​នេះដែលរួម​មាន​មី អង្ករ ត្រីខ ឆៃប៉ូវ និង​ទឹកត្រី ត្រូវបានប្រគល់ជូន​មេ​ភូមិ​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​សង្កាត់ស្ទឹង​មានជ័យ៣។

ក្នុងពេល​ប្រគល់ជូនអំណោយ​ដល់​មន្ត្រីមូលដ្ឋាន​ក្នុងភូមិឬស្សី លោក​​​ សូវ៉ាត ដារីយាវិឆ នាយកប្រតិបត្តិ ​​លក់ និង​ចែកចាយ​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី បានមាន​ប្រសាសន៍ថា៖ “នេះគឺជា​ពេលវេលា​ដ៏​លំបាក​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​អស់ ជាពិសេស​ពលរដ្ឋ​ដែលស្ថិត​ក្នុងតំបន់​បិទខ្ទប់​ក្នុងតំបន់ក្រហម។ ក្នុង​នាមជា​ក្រុមហ៊ុន​ដែល​យក​ចិត្ត​ទុក​ដាក់​លើ​ប្រជាពលរដ្ឋ​កម្ពុជាទាំងអស់ យើង​ប្តេជ្ញាចិត្ត​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា​យើង​ដែល​ជួប​ប្រទះ​បញ្ហាប្រឈមទាំង​នេះ​ ដូច្នេះ​យើង​ទាំង​អស់​គ្នា​អាចហែល​​ឆ្លង​កាត់​ការ​រាតត្បាត​របស់​ជំងឺ​ដ៏កាច​សាហាវ​នេះ​​​”។

សង្កាត់ស្ទឹង​មានជ័យ៣ កាល​ពី​ខែ​មុន​ត្រូវបានចាត់ចូលថាជា​តំបន់​ក្រហម​​នៅ​ក្នុង​វិធានការ​របស់​សាលា​រាជធានី​ភ្នំពេញ​ដើម្បីទប់ស្កាត់​ការ​រីករាល​ដាល​ជំងឺកូវីដ​-១៩។ នៅដើម​ខែនេះ សាលា​រាជធានី​ភ្នំពេញ​បាន​កែ​ប្រែ​ការ​បែង​ចែង​តំបន់​ដោយ​កាត់​បន្ថយ​ទំហំ​តំបន់​បិទ​ខ្ទប់។

លោក​ស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាផ្នែក​​យុទ្ធសាស្រ្ត​របស់​​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បាន​ថ្លែង​ថា៖ “យើង​សាទរ​ដល់​កិច្ចប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា សាលា​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុងការ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺកូវីដ-១៩ ហើយ​យើង​ចង់​ឱ្យ​ប្រាកដ​ថា យើងក៏​បាន​​ចូលរួម​ចំណែក​ក្នុង​​កិច្ចប្រឹងប្រែង​នេះ​​ផងដែរ​នៅក្នុង​ពេលវេលា​ដ៏លំបាកនេះ​។ ដូច្នេះ​ហើយ​បានជា​យើង​សម្រេច​ចិត្ត​ធ្វើ​អ្វី​ដែល​យើងអាច​ធ្វើ​បាន​ដើម្បី​ជួយដល់​​ពលរដ្ឋ​ដែល​ស្ថិត​ក្នុង​តំបន់​រង​ផល​ប៉ះ​ពាល់​ខ្លាំង”។

ចាប់តាំង​ពីចាប់​ផ្តើម​ប្រតិបត្តិការ​​ក្នុង​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ​២០១៦ មក ក្រុមហ៊ុន​ ទ្រូម៉ាន់នី បាន​បង្កើត​បណ្តាញ​ភ្នាក់ងារ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​ធំបំផុត​នៅ​ក្នុងប្រទេស​កម្ពុជា។ យោងតាម​ក្រុមហ៊ុន ទ្រូម៉ាន់នី ក្រុមហ៊ុន​មានបណ្តាញ​​ភ្នាក់ងារជាង ១ម៉ឺន​ភ្នាក់ងារ ដែល​ផ្តល់សេវា​ហិរញ្ញវត្ថុ​ដល់​​​អ្នក​ប្រើប្រាស់​​នៅ​​គ្រប់​ទីកន្លែង​ទាំង​​អស់នៅកម្ពុជា​ដែលមិនទាន់មាន​សេវាធនាគារ។

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន​ ទ្រូម៉ាន់នី​មាន​ភ្នាក់ងារ​ជាង ៦៥.០០០​ភ្នាក់ងារ​​ដែល​ផ្តល់សេវា​ដល់​អ្នកប្រើប្រាស់ ៤០​លាននាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និង​វៀតណាម។ ក្រុម​ហ៊ុន​ក៏​មាន​ការ​គាំទ្រ​ផ្នែក​បច្ចេកវិទ្យា​​ពីក្រុមហ៊ុន Ant Financial ​ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុន អាលីបាបា ផងដែរ ដែល​​ជួយ​ផ្គត់​ផ្គង់សេវា​និង​បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ​ដ៏មាន​សុវត្ថិភាព​ខ្ពស់។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរ​ប្រាក់​ក្នុង​ស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ​តាម​ទូរស័ព្ទ​ស្មាតហ៊្វូន និង​តាម​ភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់​ក្រុមហ៊ុន Ascend Money ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និង​ជាដៃគូ​សហការ​របស់​​ក្រុម​ហ៊ុន​បច្ចេក​វិទ្យាហិរញ្ញវត្ថុ Ant Financial របស់​ក្រុមហ៊ុន​អាលីបាបា។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សិង្ហបុរីជា​ប្រទេស​អាស៊ានដំបូងគេ​ ដែល​ចាក់វ៉ាក់សាំង​កូវីដ-១៩ ដល់​កុមារ​អាយុពី១២ឆ្នាំ ដល់១៥ឆ្នាំ

ព័ត៌មាន
ក្នុងក្របខ័ណ្ឌ​ប្រទេស​សមាជិក​អាស៊ាន សិង្ហ​បុរី​ជាប្រទេស​ដំបូង​គេ​ហើយ​ដែល​បានអនុម័ត​ការប្រើប្រាស់​វ៉ាក់សាំងកូវីដ-១៩​ ដែល​ផលិត​ដោយ​ក្រុ…

ភ្លេច​លេខសម្ងាត់ អេស៊ីលីដាម៉ូបាល មែនទេ? អាច​បង្កើត​ឡើង​វិញ​ដោយ​ខ្លួន​ឯង​បានងាយៗ!!

ព័ត៌មាន
ប្រសិន​បើ​លោក​អ្នក​ភ្លេច​លេខ​សម្ងាត់ អេស៊ីលីដាម៉ូបាល លោក​អ្នក​អាច​បង្កើត​លេខ​សម្ងាត់​ថ្មី ឡើង​វិញ​​បាន ដោយខ្លួនឯង មិន​ចាំបាច់​ធ្វើ​ដំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ