បដិវត្តឧស្សាហកម្មលើកទី៤

ADB៖វិស័យ២របស់កម្ពុជាប្រឈមនឹងការបាត់បង់ការងារព្រោះតែខ្វះជំនាញ


ចំនួនការងារក្នុងវិស័យឧស្សាហម្មកាត់ដេរ និងទេសចរណ៍អាចនឹងឈានដល់ការលុបបំបាត់នៅក្នុងបរិបទបច្ចេកវិទ្យា​ទំនើប​នៃ​បដិវ​ត្ត​ឧស្សាហកម្មលើក​ទី​៤​ (4IR) ដោយ​សារ​តែ​កម្មក​រ​និយោជិត​ខ្វះ​ខាត​ជំនាញវិជ្ជាជីវៈ។ នេះបើតាមលទ្ធផលនៃការសិក្សាថ្មីមួយរបស់ធនាគារអភិវឌ្ឍអាស៊ី (ADB)។
ចំនួនការងារក្នុងវិស័យឧស្សាហម្មកាត់ដេរ និងទេសចរណ៍អាចនឹងឈានដល់ការលុបបំបាត់នៅក្នុងបរិបទបច្ចេកវិទ្យាទំនើបនៃបដិវត្តឧស្សាហកម្មលើកទី៤ (4IR) ដោយសារតែកម្មករនិយោជិតខ្វះខាតជំនាញវិជ្ជាជីវៈ។

ការសិក្សាដដែល​បានបង្ហាញថា ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​ក្នុង​យុគសម័យ​បដិវត្តឧស្សាហកម្ម​លើកទី៤  ឱកាសការងារ​ជារួម​នឹងមាន​ការកើន​ឡើង​ក្នុងរង្វង់ ៣៩% សម្រាប់វិស័យ​កាត់ដេរ និង ២%សម្រាប់​វិស័យ​ទេសចរណ៍។ ប៉ុន្តែការសិក្សាក៏បាន​ព្រមានដែរថា កម្មករនិយោជិត​អាច​នឹងពិបាក​សម្រប និងផ្លាស់ប្តូរ​ទៅនឹង​ការងារថ្មី បើសិន​ជាពួកគាត់​ពុំមានការ​អភិវឌ្ឍ​ជំនាញ​បានគ្រប់គ្រាន់​ និង​​ទាន់ពេលវេលា។

ADB បានរកឃើញថា ការផ្លាស់ប្តូរការងារ​ក៏ទំនង​ជាជះ​ឥទ្ធិពល​ដល់ស្រ្តី​ក្នុងឧស្សាហម្ម​ផលិត​សម្លៀកបំពាក់​នៅ​កម្ពុជា​ប្រមាណ ៨១%។

មិនមែនតែ​កម្មករ​និយោកជិតដែលខ្វះខាត​ការអភិវឌ្ឍ​ជំនាញ​ប៉ុណ្ណោះទេ ប៉ុន្តែនិយោជក​រោងចក្រ​កាត់ដេរនិងទេសចរណ៍មួយ​ចំនួនក៏មិនទាន់យល់ដឹងល្អអំពីបច្ចេកវិទ្យា​ទំនើប​នៃបដិវត្តឧស្សាហកម្ម​លើកទី៤ដែរ។ លទ្ធផលនៃការសិក្សាបានបង្ហាញថា មានតែ២៨%នៃនិយោជករោងចក្រកាត់ដេរ និង ៣៥%នៃនិយោជក​ក្នុងវិស័យ​ទេសចរណ៍ប៉ុណ្ណោះ ដែលមានការយល់​ដឹងល្អពីបញ្ហានេះ។ 

យ៉ាងណាមិញ ADB បាន​លើកទឹកចិត្ត​រដ្ឋាភិបាល​កម្ពុជា អភិវឌ្ឍ​កម្មវិធីអប់រំ និងបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដោយផ្តោត​លើការទទួល​ស្គាល់ 4IR ក្នុងវិស័យ​ផលិតកម្ម​សម្លៀកបំពាក់ និង ទេសចរណ៍ និងផ្តោតលើ​កម្មវិធី​វិញ្ញាបនប័ត្រជំនាញ ប្រកបដោយ​ភាពបត់បែន ដែលអាចទទួលស្គាល់ ការបំពេញជំនាញ ក្រៅប្រពន្ធ័​អប់រំប្រពៃណី។

អ្នកជំនាញជាន់ខ្ពស់​ផ្នែកអប់រំ​របស់ ADB លោកស្រី Shanti Jagannathan មាន​ប្រសាសន៍ថា នៅពេល​បច្ចេកវិទ្យា​រីកចម្រើន​យ៉ាងឆាប់រហ័ស  ការវិនិយោគ​យ៉ាងច្រើន​លើជំនាញ​ឌីជីថល​នឹងជួយ​បង្កើន​ឱកាស​របស់​យុវជននិងមនុស្ស​វ័យ​ចំណាស់​ក្នុងការទទួល​បានការងារ ដែលមាន​គុណភាពខ្ពស់ និងបន្ថយ​ហានិភ័យ​នៃការ​បាត់បង់ការងារ ។

លោកស្រីបន្ថែមថា ពេលនេះ គឺជាពេលវេលា ដើម្បីគិត​ឡើងវិញ នូវការផ្តល់​ជំនាញ​ព្រមទាំង​អភិវឌ្ឍ​ស្ថាប័នបណ្តុះបណ្តាល​ឱ្យមាន​ភាពរហ័ស​រហួន​ក្នុងការផ្តល់​នូវវគ្គ​សិក្សា និងសញ្ញាបត្រ​ដែលត្រូវនឹង​តម្រូវការ​ទីផ្សារ។

លោកកាំង ម៉ូនីកា រដ្ឋលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅកម្ពុជា​បានគូស​បញ្ជាក់ថា កន្លងមក​មិនទាន់មានករណី​ធ្ងន់ធ្ងរ​ណាមួយ​ពីការបាត់បង់​ការងារ​របស់​កម្មករ​រោងចក្រកាត់ដេរ ដោយសារតែ​ឥទ្ធិពល​នៃបដិវត្តឧស្សាហកម្ម​លើកទី​៤នោះទេ។ ប៉ុន្តែ អ្នកជំនាញ​រូបនេះ អះអាងថា សមាគម​រោងចក្រ​កាត់ដេរ​នៅកម្ពុជា (GMAC) បានសហការ​ជាមួយ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ផែ្នក​អភិវឌ្ឍ​ឧស្សាហកម្ម (UNIDO) និង​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ប្រចាំ​នៅកម្ពុជា ដើម្បីសិក្សា​ឲ្យបាន​ស៊ីជម្រៅ ក្នុង​គោលដៅ​ត្រៀម​ដាក់ចេញ​នូវ​ផែនការ ក៏ដូចជា​ត្រៀមខ្លួនឲ្យ​បានល្អ​ ដើម្បីឆ្លើយតប​នឹងតម្រូវការ​ការងារ​ក្នុងសម័យ​បច្ចេកវិទ្យា​ទំនើបនេះ។

លោក ទុន សុភ័ណ អ្នកសម្របសម្រួល​របស់​អង្គការ ILO ប្រចាំ​នៅកម្ពុជា​បានឲ្យ​ដឹងដែរថា តាមការសិក្សា​កាលពីពេល​កន្លងមក ILO រកឃើញថា ការងារ​ទូទៅ ដែលទាក់ទង​នឹងវិស័យ​ផលិតកម្ម​ប្រឈមមុខ​នឹងការបាត់បង់​ក្នុងប្រមាណ ៥៧% នៅឆ្នាំ​២០២៥។ ចំណែកឯ ក្នុងវិស័យ​ឧស្សាហកម្ម​កាត់ដេរ​ផ្ទាល់ ការផ្លាស់ប្តូរ​នឹងបាត់បង់​ការងារ​អាច​មាន​ដល់ ៨៨% ក្នុងឆ្នាំ​២០២៥ដូចគ្នា។ ជាក់ស្តែង បច្ចុប្បន្ន​មានរោងចក្រ​មួយចំនួន​បាន​ជំនួស​ដំណើរការ​ផលិតកម្ម​របស់ខ្លួន​ពីការប្រើ​កំលាំង​មនុស្ស​មកជា​ស្វ័យ​ប្រវត្តិកម្ម​វិញ។

យ៉ាងណាមិញ លោកទុន សុភ័ណ បានគូស​បញ្ជាក់​បន្ថែមថា មកដល់​ពេលនេះ​អង្គការ ILO រួមជាមួយ​រាជរដ្ឋាភិបាល និងអង្គការនានា បានធ្វើការ​លើបញ្ហានេះ ដោយបង្កើន​ការយល់ដឹង​ដល់​និយោជិត និងនិយោជក​ ឲ្យពួកគាត់មាន​ការត្រៀមខ្លួន​ និងសម្របខ្លួន​ទៅនឹង​បច្ចេកវិទ្យា​ទំនើប​ថ្មីនេះ។

លោកសង្កត់ធ្ងន់ដែរថា អ្នកវិនិយោគ ឬ​និយោកជក​នៃរោងចក្រ​នីមួយៗ​ដើរតួនាទី​សំខាន់​ក្នុងការ​ជំរុញ ណែនាំ និងបង្ហាត់​បង្រៀន​អភិវឌ្ឍ​ជំនាញ​របស់​កម្មករ​និយោជិត​របស់ខ្លួន ឲ្យមាន​សមត្ថភាព​ស្របតាម​ការតម្រូវការ​នៃសម័យ​បច្ចេកវិទ្យា។​

សូមបញ្ជាក់ថា កន្លង​មក​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ធ្លាប់បាន​ស្នើឱ្យ ADB ​ជួយអភិវឌ្ឍ​ធនធាន​មនុស្ស លើផ្នែក​ឌីជីថល និងការត្រៀម​ខ្លួន​ក្នុងការ​ដើរទាន់នូវ​បដិវត្ត​ឧស្សាហកម្ម​លើកទី៤​នៅកម្ពុជា។ ជាការឆ្លើយតប ADB បានផ្តល់​គម្រោងមួយ ក្នុងរយៈពេល ៥ឆ្នាំ គឺចាប់ពី​ឆ្នាំ​២០១៩ដល់ ២០២៤ ​ដោយផ្តោត​លើយុវជន ដែលបាន​បញ្ចប់ការ​សិក្សា​ចាប់ពី​ថ្នាក់មធ្យម​សិក្សា​ទុតិយភូមិ​ឡើងទៅ ដើម្បី​ឱ្យពួកគេ​មាន​សមត្ថភាព និងជំនាញ​គ្រប់គ្រាន់​សម្រាប់​ត្រៀម​ខ្លួន​ចូល ទៅក្នុង​បច្ចេកវិទ្យា​ឌីជីថល និងបដិវត្តឧស្សាហកម្ម​លើកទី៤៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។អត្ថបទបន្ទាប់


ឥណទាននិងប្រាក់បញ្ញើនៅក្នុងវិស័យធនាគារនៅតែកើនក្នុងអត្រាពីរខ្ទង់ទោះបីមានកូវីដ-១៩

ព័ត៌មាន
នៅក្នុងឆ្នាំ២០២០នេះ ការផ្ដល់ឥណទាន និងការទទួលប្រាក់បញ្ញើនៅក្នុងវិស័យធនាគារ នៅតែបន្ដមានកំណើនល្អ បើទោះបីជាពេញមួយឆ្នាំកន្លងមកនេះ មានការរាត…

បុរសនៅពីក្រោយភាពជោគជ័យ របស់ហ្គេម PUBG ដែលគ្រោងបោះផ្សាយ IPO តម្លៃពាន់លានដុល្លារ!

ព័ត៌មាន
ក្រុមហ៊ុនផលិតហ្គេម PUBG ដ៏ល្បីរបស់ពិភពលោក កំពុងមានផែនការបោះផ្សាយលក់ភាគហ៊ុន ឬហៅ ថា IPO នៅក្នុងពេលឆាប់ៗនេះ ហើយបើតាមតម្លៃប៉ាន់ស្មាន កា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ